ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ បន្តជួបសំណេះសំណាលអាជីវករ និងរៀបចំសោភ័ណភាពផ្សារស្ទឹង បន្តពិនិត្យរោងចក្រកែច្នៃសម្អាតគ្រាប់ម្រេច និងគ្រាប់ស្វាយចន្ទី

(ត្បូងឃ្មុំ) នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អញ្ជើញបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារស្ទឹង ក្នុងឃុំកោងកាង ស្រុកពញាក្រែក។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំឱ្យរដ្ឋបាលស្រុក ពិសេសអ្នកគ្រប់គ្រងផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ទាំងក្នុងផ្សារ និងជុំវិញផ្សារ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងមកទិញម្ហូបអាហារ ទំនិញផ្សេងៗ ពិសេសបង្កលក្ខណៈល្អប្រសើរសម្រាប់អាជីវករលក់ដូរ

ជាការឆ្លើយតប ជាមួយស្នាមញញឹម ភាពសប្បាយរីករាយបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារ បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ស្និតស្នាល ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

តមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តដំណើរ ចុះសំណេះសំណាលបងប្អូនប្រជាសហគមន៍ចម្ការម្រេច និងពិនិត្យខ្សែសង្វាក់ផលិតកម្ម រោងចក្រកែច្នៃ និងសម្អាតគ្រាប់ម្រេច សិលាភេបភ័រ ខូអិលធីឌី. (SELA PAPER Co.,LTD ) ស្ថិតនៅភូមិជីប៉េះឃុំមេមត់ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ស្ថិតនៅភូមិបេង ឃុំដារ ស្រុកមេមត់ ដែលត្រូវដាក់បញ្ចូលក្នុងចលនាភូមិមួយផលិតផលមួយ។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបញ្ជាក់ទៅកាន់ម្ចាស់អាជីវកម្ម សិប្បកម្ម សហគ្រាសថា  អ្នកផលិតក្នុងស្រុក ត្រូវជឿជាក់ថា ផលិតផលរបស់ខ្លួនមានគុណភាព និងមានស្តង់ដារត្រឹមត្រូវ តាមការកំណត់របស់ភូមិ១ផលិតផល១។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញដល់សមាជិកក្រុមការងារភូមិមួយផលិតផលមួយ អាជីវករ ផលិតករពាណិជ្ជករ សមាគមន៍អាជីវករ និងសាធារៈជនទូទៅ ទូទាំងខេត្តត្បូងឃ្មុំ ចូលរួមឲ្យបានច្រើនកុះករ នូវវេទិកាផ្គូរផ្គងរវាងអ្នកលក់ និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់អ្នកផលិត និងសហគ្រាសធុនតូច និងមធ្យម (ភូមិ១ផលិតផល១) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត។

ផលិតផលដែលត្រូវដាក់តាំងបង្ហាញមានដូចជា ចម្លាក់ សំលៀកបំពាក់ សិល្បៈ ចំណីអាហារ ភេសជ្ជៈ កសិកម្ម (វត្ថុធាតុដើម) សិប្បកម្ម និងរបស់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com