ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ខេត្តត្បូងឃ្មុំ ប្រារព្ធមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៣ ស្វែងរកឃើញអ្នកមានទឹកដមសំនៀងពិរោះប្រចាំខេត្ត និងបន្តប្រឡងថ្នាក់ជាតិ

(ត្បូងឃ្មុំ) ដើម្បីលើកស្ទួយសិល្បៈចម្រៀងខ្មែរ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានី ជាមច័ន្ទសោភ័ណ។

ពិធីនេះប្រព្រឹត្តទៅ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្តនាយកនាយករងរដ្ឋបាលសាលាខេត្ត នាយកនាយករងទីចាត់ការសាលាខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សិស្សនិស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បេក្ខជនប្រឡង និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា វប្បធម៌មានតួនាទីសំខាន់ ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ និងថែរក្សាបាននូវពណ៌សម្បុរ និងអត្តសញ្ញាណជាតិ ដូច្នេះសូមបងប្អូនក្មួយៗទាំងអស់ ចូលរួមជួយថែរក្សា និងគាំទ្រនៅវប្បធម៌ឲ្យបានច្រើន ព្រោះថាវប្បធម៌ជាដួងព្រលឹងរបស់ជាតិ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំស្វែងរកធនធានមនុស្ស ដែលមានសម្លេងពិរោះ មានទឹកដម ចូលរួមប្រកួត និងទទួលជ័យលាភី តំណាងឲ្យខេត្តជាពិសេសបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារលើកស្ទួយសិល្បៈចម្រៀងខ្មែរ ឲ្យទទួលបានជោគជ័យ ដោយមានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា ក្នុងន័យនេះគឺដើម្បីឈានទៅសម្រេច ឱ្យបាននូវគោលនយោបាយជាតិស្តីពីវប្បធម៌អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិដោយអនុវត្តន៍ស្របតាម គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៦ និងបន្តមកអាណត្តិទី នៃរដ្ឋសភា ដែលមានសម្តេច មហាវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំថ្មី នៃព្រះរាជាណាចក្រកម្ពុជា បន្តធ្វើអោយប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏ដូចជាបេក្ខជនបេក្ខនារីទាំងអស់ បន្ទាប់ពីទទួលបានជ័យលាភីហើយ ត្រូវប្រឹងប្រឹងប្រែងបន្ថែមទៀត បង្ហាញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យដើម្បីជួយលើកស្ទួយនូវសិល្បះវប្បធម៌ខ្មែររបស់យើង ដែលកំពុងតែត្រូវទទួលរង នូវការគំរាមកំហែង ពីវប្បធម៌បរទេសពិសេសស្រទាប់យុវវ័យ ដើម្បីលើកតម្កើងឱ្យចេះស្រឡាញ់ និងជួយថែរក្សាអភិរក្សសិល្បះ វប្បធម៌ខ្មែរឱ្យបានគង់វង្ស។

លោក កួ ហុក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានឲ្យដឹងថាបេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងទាំងបុរាណ និងសម័យសរុបមានចំនួន ៧៤នាក់ ក្នុងនោះស្រី ៣០នាក់។

លោកបានបញ្ជាក់ថា ឆ្លងកាត់ការប្រឡងជម្រុះជាបន្តបន្ទាប់ លើវិញ្ញាសារប្រឡងចម្រៀងបុរាណ និងសម័យ រហូតដល់វគ្គផ្តាច់ព្រត្របេក្ខជននៅសល់ចំនួន១២រូប ជាលទ្ធផលៈ

ផ្នែកបុរាណៈ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជន ញ៉ វុធធា មកពីស្រុកពញាក្រែក បកស្រាយបទ សត្វរំពេរ ទទួលបានប័ណ្ណជ័យលាភី និងថវិកា១លានរៀល, លេខ២បានទៅលើបេក្ខជន បេត សាវ៉េត ទទួលបានបណ្ណជ័យលាភី និងថវិកា៨០ម៉ឺនរៀល និងលេខ៣ បានទៅលើបេក្ខជន ស៊ឹម គឹមសាត ទទួលបានបណ្ណជ័យលាភី និងថវិកា ៦០ម៉ឺនរៀល។

ផ្នែកសម័យៈ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខនារី ហ៊ាង សុភក្ត្រា មកពីស្រុកត្បូងឃ្មុំ បកស្រាយបទទុកស្រីប្តីព្រាត់ ទទួលប័ណ្ណជ័យលាភី និងថវិកា១លានរៀល, លេខ២បានទៅលើបេក្ខនារី អុន សុខជឿន ទទួលបានបណ្ណជ័យលាភី និងថវិកា៨០ម៉ឺនរៀល និងលេខ៣ បានទៅលើបេក្ខជន ហេង ស៊ាងហៃ ទទួលបានបណ្ណជ័យលាភី និងថវិកា ៦០ម៉ឺនរៀល។

ដោយឡែក បេក្ខជន បេក្ខនារី ០៦រូបទៀតដែលមិនបានជាប់ចំណាត់ថ្នាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវឧបត្ថម្ភថវិកាក្នុងម្នាក់២០ម៉ឺនរៀល ព្រមទាំងប័ណ្ណកិត្តិយស ជាពិសេសបេក្ខជនបេក្ខនារី ដែលមិនបានមកដល់វគ្គផ្ដាច់ព្រ័ត្រ ក៍ផ្តល់ជូននូវថវិកាក្នុងម្នាក់៥ម៉ឺនផងដែរ ជាការលើកទឹកចិត្តផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com