ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

បុគ្គលិកណាហ្គាជិត ៥ពាន់នាក់ ចេញមកតវ៉ា ដើម្បីទាមទារឱ្យខាងក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌរបស់ពួកគេ បន្ទាប់ពីមិនព្រមទទួលយកការសម្របសម្រួលរបស់ក្រុមហ៊ុន និងអាជ្ញាធរ

រាជធានីភ្នំពេញ ៖ បុគ្គលិកណាហ្គាវើលប្រមាណជា ៥ពាន់នាក់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បន្តចេញមកតវ៉ា ដើម្បីទាមទារឱ្យខាងក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌរបស់ពួកគេ  បន្ទាប់ពីមិនព្រមទទួលយកការសម្របសម្រួលរប​ស់ក្រុមហ៊ុន និងអាជ្ញាធរកាលពីថ្ងៃម្សិលមិញ ។

ណាហ្គាវើល ដែលមានថៅកែជាជនជាតិម៉ាឡេស៊ី  គឺជាក្រុមហ៊ុនបម្រើសេវាកម្មសណ្ឋាគារ  និងកាស៊ីណូដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានរកស៊ីនៅកម្ពុជាតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មកនោះ ក្រុមហ៊ុននេះបានទទួលការរីកចម្រើនជាខ្លាំង ។

នៅថ្ងៃទី០៩ ខែមករា  ឆ្នាំ២០២០  ម្សិលមិញនេះ បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលទាំងផ្នែកសណ្ឋាគារ  និងកាស៊ីណូ  ប្រមាណជា ១ពាន់នាក់  បានជួបជុំគ្នាតវ៉ា  ដោយទាមទារនូវលក្ខខណ្ឌមួយចំនួនមានដូចជា ៖  ឱ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ ឈ្មោះ  ឈឹម ស៊ីថរ  ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ,   អនុញ្ញាតឱ្យកម្មករឈប់សម្រាកតាមគោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ, បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់  និងដំឡើងប្រាក់ឈ្នួល  ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកស​ណ្ឋាគារ និង៥០០ដុល្លារសម្រាប់ បុគ្គលិកផ្នែកកាស៊ីណូ ។

នៅថ្ងៃម្សិលមិញនេះបន្ទាប់ពីការតវ៉ាស្ទើរតែពេញមួយព្រឹកភាគីក្រុមហ៊ុន និងអាជ្ញាធរបានហៅតំណាងអ្នកតវ៉ាទៅជួបចរចា និ​ងសម្របសម្រួល    ដោយព្រមដំឡើង  ប្រាក់ឈ្នួលជូនពួកគេ   តែលក្ខខណ្ឌផ្សេងៗទៀតមិនទាន់មានការឆ្លើយតបនៅឡើយ​  ។

ប្រភពពីបុគ្គលិកណាហ្គាវើលបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បុគ្គលិកចេញមកតវ៉ាបានកើនឡើងលើសចំនួនម្សិលមិញ   សូម្បីតែក្រុមចុងភៅក៏បានចេញមកតវ៉ាផងដែរ  ។  ចំនួនអ្នកតវ៉ាមានចំនួនប្រមាណជា ៥ពាន់នាក់  ក្នុងចំ​ណោមបុគ្គលិកសរុបប្រមាណជា ៨ពាន់នាក់  ។

បុគ្គលិកណាហ្គាវើលបានបន្តឱ្យដឹងថា  ការដែលក្រុមហ៊ុនហៅទៅសម្របសម្រួលនៅថ្ងៃម្សិលមិញ  ហើយអះអាងថា ដំឡើងប្រាក់ឈ្នួលឱ្យនោះមិនទាន់ជាក់លាក់នៅឡើយនោះទេ ។ ដោយក្រុមហ៊ុនបញ្ជាក់ថា ប្រាក់ឈ្នួលនៅតែផ្តល់ជូនតាមសមត្ថភាពបុគ្គលិ កដោយមិនបានកំណត់តាមការទាមទាររបស់បុគ្គលិកថា បុគ្គលិកសណ្ឋាគារទាបបំផុត ៣០០ដុល្លារ និងនៅកាស៊ីណូ ៥០០ដុល្លា  រនោះឡើយ ។

បុគ្គលិកណាហ្គាវើលបានបញ្ជាក់ថា បច្ចុប្បន្ននៅផ្នែកសណ្ឋាគារបុគ្គលិកផ្នែកអនាម័យ និងលាងចានជាដើមបានត្រឹមប្រមាណ ១៧០ដុល្លារប៉ុណ្ណោះ ដែលប្រាក់ឈ្នួលនេះតិចជាងកម្មករ កម្មការិនី កាត់ដេរទៅទៀត ។  ដោយឡែកនៅផ្នែកកាស៊ីណូវិញ បុគ្គលិ  កនៅតាមតុល្បែងបានត្រឹមជាង ៤០០ដុល្លារប៉ុណ្ណោះ  ដែលប្រាក់ឈ្នួលនេះ  តិចជាងបុគ្គលិកនៅតាមកាស៊ីណូនៅក្នុងខេត្តព្រះ សីហនុទៅទៀត  ។

បុគ្គលិកណាហ្គាវើលបានអះអាងទៀតថា ពួកគេនៅតែទាមទារឱ្យទទួលយកប្រធានសហជីព  ឈឹម ស៊ីថរ ចូលធ្វើការវិញ ។ បុគ្គ​លិកណាហ្គាវើលបានអះអាងថា ការបញ្ឈប់ការងាររបស់ប្រធានសហីជីព  ឈ្មោះ  ឈឹម  ស៊ីថរ  នេះមិនត្រឹមត្រូវនោះឡើយ  ដោយគ្រាន់តែរូបគាត់ចេញតវ៉ា ទាមទារលក្ខខណ្ឌការងារជូនបុគ្គលិកក្នុងក្រុមហ៊ុន  ។បុគ្គលិកណាហ្គាវើលបន្តថា ក្រុមអ្នកតវ៉ាត្រូវការប្រធានសហជីពវិញ  បើមិនមានទេ  គឺពួកគេងាយនឹងរងការជិះជាន់កម្លាំងពលកម្ម និងរំលោភលើសិទ្ធិសេរីភាពការងាររបស់ពួកគេជាដើម  ។

ក្រុមអ្នកតវ៉ាក៏នៅតែទាមទារ ឱ្យបញ្ឈប់បុគ្គលិកជនជាតិរូម៉ានី   ដែលគ្រប់គ្រងនៅខាងកាស៊ីណូផងដែរ  ។ បុគ្គលិកណាហ្គាវើលបានឱ្យដឹងថា ជនបរទេសរូបនេះ  បានជិះជាន់បុគ្គលិក  និងដាក់ពិន័យផ្សេងៗដោយគ្មានហេតុផល  ។  បុគ្គលិកណាហ្គាវើលបា   ន​គូសបញ្ជាក់ថា ពួកគេនឹងនៅតែតវ៉ា  បើក្រុមហ៊ុនមិនព្រមដោះស្រាយ និងធ្វើតាមលក្ខខណ្ឌការងារដែលពួកគេបានទាមទា   រទេនោះ ។

សូមបញ្ជាក់ថា ណាហ្គាវើលដ៍បានចាប់បដិសន្ធិឡើងនាឆ្នាំ១៩៩៥ ក្នុងរាជធានីភ្នំពេញ  ។  បច្ចុប្បន្នណាហ្គាវើលដ៍  ជាសណ្ឋាគារ កាស៊ីណូដ៏ល្បីល្បាញ និងល្អប្រណីតមួយក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក ។

នៅអគារមាន៨ផ្នែក ជាសាលដ៏ធំសម្រាប់ការកម្សាន្ត  មានបន្ទប់ខារ៉ាអូខេ  និងស្លត់ម៉ាស៊ីនជាច្រើនប្រភេទ ។  អគារទាំងពីរទី​តាំងរបស់ណាហ្គាវើលដ៍ មានបន្ទប់ប្រណីតជាង ១,៦៥៨ និងបន្ទប់ពិសេសនៅស្លាបខាងសណ្ឋាគារមាន ១៣ជាន់ ជាមួយមណ្ឌលស្ប៉ា ។ ភ្ញៀវនិងអតិថិជនទៅកាន់ទីនេះ អាចពិសាអាហារ  និងភេសជ្ជៈដ៏សម្បូរបែបនៅក្នុងភោជនីយដ្ឋានចំនួន២០  អាចរីករា យកម្សាន្តជាមួយការប្រគំតន្ត្រី និងក្លឹបកម្សាន្តចំនួន២  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com