ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំអ្នកស្ម័គ្រចិត្តជាង១០០០នាក់ ធ្វើយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ១០,០០០ម៉ែត្រ ដើម្បីរំលឹកថែរក្សាបង្ហាញតំបន់វប្បធម៍ប្រវត្តិសាស្ត្រ របស់ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ នូវកម្មវិធីយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ ១០,០០០ម៉ែត្រ នៅបរិវេណក្សិណ នៃរមណីយដ្ឋានហ្លួងព្រះស្ដេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដំណើរឆ្ពោះទៅរំលឹកប្រវត្តិសាស្ត្រ ដោយថ្មើរជើងរួមគ្នានេះ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ ឯកឧត្តម គន់ រ័ត្នមុនីអភិបាលរងខេត្ត និងជាប្រធានរៀបចំកម្មវិធី  ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ យុវជនតាមបណ្តាក្រុង/ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត មានបេះដូងស្រលាញ់វប្បធម៍ទេសចរណ៍ សរុបជាង ,០០០ នាក់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការធ្វើយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកនជុំវិញក្សិណ ចម្ងាយ ១០,០០០ ម៉ែត្រ នាពេលនេះ គឺដើម្បីលើកតម្លៃ និងបង្ហាញអំពីសក្តានុពលធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រនៅតំបន់ប្រវត្តិសាស្រ្តហ្លួងព្រះស្តេចកន របស់ខេត្តត្បូងឃ្មុំ ស្របតាមផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ ទាក់ទាញ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្ត

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា ជាដំណាក់កាលបន្តបន្ទាប់ ក្នុងការលើកតម្លៃសក្តានុពលធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្តនេះរដ្ឋបាលខេត្ត តែងបានសហការជាមួយរដ្ឋបាលស្រុក អង្គការជាដៃគូ និងសប្បុរសជន បានរៀបចំអោយមានព្រឹត្តការណ៍សំខាន់ៗជាច្រើន ជាក់ស្តែងការធ្វើយុទ្ធដំណើរនាថ្ងៃនេះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ជាកត្តាចម្បងដែលជម្រុញឱ្យមានការចូលរួមក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍មូលដ្ឋានផងដែរ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត មានបំណងប្រែក្លាយតំបន់រមណីដ្ឋានហ្លួងព្រះស្តេចកននេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏គួរឱ្យទាក់ទាញ សម្រាប់ខេត្តត្បូងឃ្មុំ ដោយទីស្ថាននេះ ជាអតីតជារាជធានីខ្មែរពីមុន អំឡុងរាជព្រះបាទ ព្រះស្រីជេដ្ឋាធិរាជ ស្តេចកន សោយរាជ្យ ឆ្នាំ ១៥១២ ដល់ ១៥២៥ មានឈ្មោះថា ស្រឡប់ដូនតីពីជ័យព្រៃនគរ

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត សំណូមពរដល់យុវជនទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនេះ សូមរួមគ្នាសាមគ្គីគ្នា ការពារ អភិរក្ស និង ថែរក្សា ទីស្ថាននេះ ធានានូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្ដរភាពក្នុងការគ្រប់គ្រងតំបន់បែប វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ និងសាសនា របស់ខេត្តត្បូងឃ្មុំ ឲ្យបានស្រស់ស្អាត គង់វង្ស ជានិរន្តន៍៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com