ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់ផ្ទះ ១២៩ខ្នង ដល់អតីតយុទ្ធជនខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី  កែ  គឹមយ៉ាន  ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃ​ទី១១ ខែមករា  ឆ្នាំ២០២០នេះ  បានអញ្ជើញប្រគល់ផ្ទះចំនួន  ១២៩ខ្នង ដល់អតីតយុទ្ធជន, បញ្ចុះបឋមសិលាសាងសង់អគារសិ​ក្សា០១ខ្នង មាន៦បន្ទប់ នៅទីតាំងដីសម្បទានសង្គមកិច្ច២២២២ហិចតា និងសម្ពោធដាក់ឱ្យប្រើប្រាស់  ផ្លូវលំ១ខ្សែដែលមានប្រ​វែ​ង ៤៥០០ម៉ែត្រ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ថ្លែងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី  កែ  គឹមយ៉ាន  បានថ្លែងអំណរគុណ  និងពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នា​​​យករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលឈរជើងក្នុងមូលដ្ឋានភូមិសាស្រ្តខេ​ត្ត​បន្ទាយមានជ័យ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាស្រលាញ់សន្តិភាព ថែរក្សាការពារសន្តិភាព  សម្រាប់ប្រទេសជាតិ ដើម្បី​មា​នឱកាសអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន  បានបន្តថា  ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ  ហ៊ុន  សែន កម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលដោយខ្លួនឯង រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋ​រស់នៅយ៉ាងសុ​ខ​សាន្ត  សុខដុមរមនា  ប្រព័ន្ធជំនួយសង្គម  ផ្តល់ការគាំពារទៅលើកុមារ  ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម លើកកម្ពស់ជីវភាពគ្រួសារនិវត្តន៍ជន អតីតយុទ្ធជន ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី  ក៏បានថ្លែងអំណរគុណ  និងសំណូមពរដល់មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ សូមបន្តថែរក្សាការពារសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដំណើរអភិវឌ្ឍន៍រីកចម្រើន បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ។

ជាមួយវប្បធម៌ចែករំលែក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់ផ្ទះ១២៩ខ្នង ផ្ទះនិងពាំនាំនូវអំណោយ ផ្តល់ជូនដល់ជូនគ្រួ​សា​រអតីតយុទ្ធជន ដែលបានចូលមករស់នៅក្នុងដីម្បទានសង្គមកិច្ចនេះ មានចំនួន១២៩ខ្នងផ្ទះ ក្នុង១ខ្នងផ្ទះទទួលបានៈ អ​ង្ក ​រ​២​​​៥គីឡូក្រាម មី១កេស មុង  ភួយ  កន្ទេល ប្រេងឆា  ទឹកស៊ីអ៊ីវ  ទឹកត្រី អំបិលអ៊ីយ៉ូត សារុង ចង្ក្រានដី ឆ្នាំងដាំបាយ ឆ្នាំងសម្លកំ​សៀ​​​​​វដាំទឹក ចានដែក ចានបាយ-សម្ល ស្លាបព្រាសម, ពិលសូឡា និងថវិកា១០ម៉ឺនរៀល  ។

ផ្តល់ជូនប្រជាពលរដ្ឋចូលរួមចំនួន២០៦នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល, ឧបត្ថម្ភសម្រាប់ធ្វើបង្គន់អ​នា​ម័យ ចំនួន៩០កន្លែង ១កន្លែងទទួលបាន គម្រប១ ចានបង្គន់១ លូ៤កង់, ឧបត្ថម្ភលូដាក់មុខផ្ទះ ចំនួន៦៦កន្លែង ១កន្លែងៗទ​ទួ​លបាន លូ៤កង់, ជួយសាងសង់អគារ សិក្សាមួយខ្នង មាន៦បន្ទប់, ជួយសាងសង់មណ្ឌលសុខភាព០១ខ្នង, ឧបត្ថម្ភកងរាជអា​វុ​ធ​ហត្ថស្រុក នគរបាលស្រុក យោធាសឹករងស្រុក ពេទ្យក្រុមជាងទាំង៣ក្រុម ក្នុង១អង្គភាពៗ ទទួលបានថវិកា៥០ម៉ឺន, ឧបត្ថម្ភថ​វិ​កា១លាន ៨សែនរៀល  ដល់ក្រុមយុវជនមកពីបីស្រុកស្វាយចេក  ថ្មពួក និងស្រុកភ្នំស្រុក,  ជួយសាងសងផ្ទះជូនអតីតយុទ្ធជនចំ​នួ​​​ន៣៦ខ្នង និងផ្តល់អណ្តូងទឹកចំនួន២២  ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com