ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តទីបត្យារាម (ហៅវត្តកោះត្រែង) នៅលើកោះពីរ ក្នុងស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អ៊េងវន ព្រមទាំងក្រុមគ្រួសារនិងអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តទីបត្យារាម (ហៅវត្តកោះត្រែង) នៅលើកោះពីរ ស្ថិតនៅភូមិជួរកណ្តាល ឃុំកោះត្រែង ស្រុកក្រូចឆ្មារ។

ក្នុងពិធីនេះ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមកាន់បិណ្ឌវេនទី៨ នៅទីអារាមមួយនេះ បានអុជធូបបួងសួងសុំសេចក្តីសុខ និងប្រតិបត្តិពិធីសាសនា ដោយព្រះសង្ឃសម្តែងធម៍ទេសនា នមស្សការព្រះរតនត្រៃសមាទានសីលព្រមទាំងរាប់បាត្រ ដើម្បីទទួលយកធម្មទាន និងទទួលបានសេចក្តីសុខសេចក្តីចម្រើន ជាទីជ្រះថ្លាបំផុត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រសាសន៍សំណេះសំណាលលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្ត រួមជាមួយមន្ត្រីអ្នកមុខអ្នកការ តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗមិនដែលខកខាននោះឡើយ។

ជាក់ស្តែងថ្ងៃនេះ រដ្ឋបាលខេត្ត បានបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមមិនដាច់នោះឡើយ ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល ៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងសមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជួយផ្សព្វផ្សាយនូវគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បច្ចុប្បន្នគឺបន្តអនុវត្តតាមគោលនយោបាយពីអាណ្ត្តិទី ក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអាណត្តិទី នៃរដ្ឋសភា ក្នុងដឹកនាំប្រទេស អោយមានរីចម្រើនបន្ថែមទៀត។

ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយចលនាទេសចរណ៍ ក្នុងរដូវភ្ជុំបិណ្ឌនេះ ក៏ដូចជាអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ទស្សនាកម្សាន្តសប្បាយដោយសេរីក្រោមម្លប់សុខសន្តិភាព នូវព្រឹត្តការណ៍ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើងនៅបរិវេណអាងទឹកសោភ័ណ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ។

ព្រឹត្តិការណ៍នេះ មានរយៈពេល០៧ថ្ងៃ ក្នុងនោះចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានការតាំងពិពរណ៍បង្ហាញទំនិញភូមិ១ផលិត១, ថ្ងៃ១៤ និង១៥ ខែតុលា បន្ថែមដោយការប្រគុំតន្រ្តីខ្នាតយក្ស ការសម្តែងសិល្បៈនានា ជាពិសេសនៅថ្ងៃទី១៥ ខែតុលាបន្ថែមនូវការប្រណាំងទូកខ្នាតអន្តរជាតិ ទូកត្នោត ខ្ទះត្នោត ប្រមាណ៤០គូ ហើយមានការបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចចម្រុះពណ៍យ៉ាងស្រស់ស្អាតពាសពេញផ្ទៃមេឃ នាពេលរាត្រីផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com