ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសារទទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ និងចែកអំណោយកាកបាទក្រហមកម្ពុជា ជូនអ្នកផ្ទុកមេរោគអេដស៍

ខេត្តត្បូងឃ្មុំ)នាព្រឹកថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ឈិម ឃិមដារ៉េតអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង ម៉ូលីអញ្ជើញជាអធិបតីភាព ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុក្រុងសួងដោយមានការចូលរួមពីអភិបាលរងខេត្តប្រធានមន្ទីរ អង្គភាព និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍សរុបចំនួន១០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេសដ៍» ទាមទារឲ្យមានការចូលរួមឲ្យបានពេញលេញ និងការបេ្តជ្ញាចិត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើង នូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះវិស័យសុខាភិបាល ពិសេសសុខុមាលភាពប្រជាពលរដ្ឋ ដោយបានពង្រឹងមណ្ឌលសុុខភាពទាំងអស់នៅទូទាំងប្រទេស តាមយៈការផ្តល់សម្ភារៈបរិក្ខារ ផ្តល់ថ្នាំសង្កូវ  និងផ្តល់លក្ខ័ណ្ឌអទិភាពផ្សេងៗជាច្រើនទៀតដល់លោកគ្រូអ្នកគ្រូពេទ្យ ជាពិសេសការគិតគូរគាំពារសង្គម ក្នុងនោះពលរដ្ឋមានជីវភាពក្រីក្រលំបាក បានផ្តល់ជូននៅប័ណ្ណក្រីក្រ ដើម្បីពិនិត្យព្យាបាលដោយមិនគិតថ្លៃ អស់លុយកាក់នោះឡើយ។

ឯកឧត្តមបណ្ឌិតបន្ដថា យើងពិតជាមានការសោកស្តាយការចម្លងនៅតែមានការកើតឡើង ហើយអ្នកដែលចម្លង គឺជាអ្នកដែលស្រឡាញ់ភេទដូចគ្នា។ ទំនាក់ទំនងបុរសស្រឡាញ់បុរស យើងត្រូវបង្កើតយុទ្ធនាការឡើងវិញ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ ឲ្យបានទូលំទូលាយ ដែលមានអង្គការចូលរួមនូវសកម្មភាពមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអេដស៍។

ប្រសិនមានអង្គការចូលរួម គឺយើងធ្វើការចំគោលដៅបានល្អ ចាំបាច់គោលដៅធ្វើយុទ្ធនាការទៅលើមុខសញ្ញា ដែលមានការចម្លងច្រើនឲ្យមានការប្រុងប្រយ័ត្នការពារបន្ថែមទៀត ហើយយុទ្ធនាការរបស់យើងធ្វើឲ្យចំគោលដៅ។ ផ្តើមចេញពីការស្រឡាញ់ភេទដូចគ្នា កម្ពុជាបានធ្វើយុទ្ធនាការបំបាត់ការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ក្នុងនោះយើងបានជួយគាំទ្រផ្នែកស្មារតី ក៏ដូចការព្យាបាល ដូច្នេះត្រូវបន្តខិតខំថែទាំសុខភាព ការហូបចុកឲ្យមានអនាម័យ ដើម្បីសុខមាលភាពរបស់បានកាន់ទេល្អប្រសើរ។

សូមជម្រាបថា អំណោយដែលបានចែកជូនអ្នកផ្ទុកក្នុងម្នាក់អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខ១យួរ ប្រេងឆា១ដប ថវិកាមួយចំនួនផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com