ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋមន្ត្រី ថោង ខុន កម្ពុជាធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពទូទាំងប្រទេស ដែលជាកត្តាមូលដ្ឋានគ្រឹះ និងជាសក្តានុពលទេសចរណ៍ដ៏សំខាន់មិនអាចខ្វះបាន ព្រមទាំងជាកាលានុវត្តភាពក្នុងការវិនិយោគទុននៅកម្ពុជា

ព្រុយណេ ឆ្លៀតឱកាសនៃកិច្ចប្រជុំអាស៊ានបូកបីនៅប្រទេសព្រុយណេ លោក ថោង ខុន  រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូ​ក​ម្ពុ​​ជាបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN China Center)  ដែលដឹកនាំដោយលោក ឆឹ​ង​ ​ទីហាយ (Chen Dehai) អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន  ។

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រីបានជម្រាបប្រតិភូមជ្ឈមណ្ឌលអាស៊ាន-ចិនថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នា​​យករដ្ឋមន្ត្រី កម្ពុជាធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពទូទាំងប្រទេស ដែលជាកត្តាមូលដ្ឋានគ្រឹះ និងជាសក្តានុពលទេ​​សចរណ៍ដ៏សំខាន់មិនអាចខ្វះបាន ព្រមទាំងជាកាលានុវត្តភាពក្នុងការវិនិយោគទុននៅកម្ពុជា។

លោក ឆឹង បានជម្រាបជូនលោករដ្ឋមន្ត្រីថា មជ្ឈមណ្ឌលអាស៊ាន-ចិន បានទទួលភាពជោគជ័យប្រកបដោយផ្លែផ្កា ក្នុងការរៀ​ប​ចំ​​​​​​ដំណើរទស្សនកិច្ចស្វែងយល់ដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិនមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៧-១៩ ខែក​ញ្ញា​ ឆ្នាំ២០១៩ ។

លោកបានបញ្ជាក់បន្ថែមថា  អំឡុងពេលទស្សនៈកិច្ចនេះ  ក្រុមអ្នកសារព័ត៌មាន  និងប្រព័ន្ធផ្សព្វផ្សាយក៏បានផ្តិតយករូបភា​ព​ក្នុ​ង​​រាជធានីភ្នំពេញ  ខេត្តព្រះសីហនុ  កំពង់ធំ  និងសៀមរាប  ហើយបានធ្វើការផ្សាយវីដេអូ  ជាពិសេសតាមទូរទស្សន៍ក្វាងស៊ី (Gu​an​g​​xi) ក្នុងប្រទេសចិន ។

លើសពីនេះទៀត ដើម្បីបន្តជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាក្នុងប្រទេសចិនបន្ថែមទៀត មជ្ឈមណ្ឌលអាស៊ាន-ចិននឹងរៀបចំពិព័រណ៍រូបភាពគោលដៅទេសចរណ៍ និងវប្បធម៌កម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែមេសា ឆ្នាំ២០២០ ដោយមានរយៈពេល ៣-៤សប្តាហ៍ ។

ឆ្លៀតក្នុងឱកាសនោះ មជ្ឈមណ្ឌលអាស៊ាន-ចិន បានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ក្នុងការរៀបចំព្រឹត្តិការណ៍នេះ និងស្នើសុំឲ្យក្រសួងជួយផ្តល់នូវរូបភាពនៃគោលដៅសក្តានុពលទេសចរណ៍នានា ។

លោករដ្ឋមន្ត្រីបានស្វាគមន៍ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន និងសម្ដែ​ង​នូវការគាំទ្រនូវគំនិតផ្តួចផ្តើម ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាដល់ទីផ្សារចិន ដែលជាទីផ្សារដ៏មានសក្តានុពលលើសកលលោក ។

លោករដ្ឋមន្រ្តីសង្ឃឹមថា មជ្ឈមណ្ឌលអាស៊ាន-ចិន នឹងបន្តកិច្ចសហប្រតិបត្តិការល្អនេះ ដោយជួយផ្តល់អ្នកជំនាញផ្នែកទេសចរណ៍ម្ហូបអាហារ ដើម្បីមកធ្វើជាវាគ្មិនគន្លឹះក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆមាសទី២ ឆ្នាំ២០២០ ព្រមទាំងជួយដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍សម្រាប់ទីផ្សារចិនបន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com