ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោកស្រីសម ផល្លា ចេញលិខិតអញ្ជើញ ហៅអ្នកកាសែតអោយចូលរួមប្រជុំនៅមន្ទីព័ត៌មានខេត្តកំពង់ចាម ករណីរឿងអាស្រូវ របស់លោកនង ម៉េងហ៊ាង

(កំពង់ចាម)៖ បន្ទាប់ពីឃើញលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ចេញលិខិតអញ្ជើញបងប្អូនអ្នកសារព័ត៌មានមួយចំនួន ឱ្យចូលរួមប្រជុំបំភ្លឺនៅមន្ទីរព័ត៌មានខេត្តកំពង់ចាម នារសៀលថ្ងៃទី០៦.០២.២០២៤។ស្រាប់តែមានការ ជជែកវែកញែកដេញដោល ពីសំណាក់បងប្អូនអ្នកសារព័ត៌មាន រួមនិងអ្នកច្បាប់!ហើយក៏មានការរិៈគន់ទៅលើលោកស្រី សម ផល្លា ផងដែរ ដោយថា តើលោកស្រីសំអាងអ្វី.យោងលើអ្វី.និងយកច្បាប់អ្វីមកអនុវត្តលើអ្នកសារព័ត៌មាន.ដែលហ៊ានចេញលិខិតកោះអញ្ជើញ អ្នកសារព័ត៌មានចូលបំភ្លឺ…?។ទាំងដែលអ្នកសារព័ត៌មាន ផ្សព្វផ្សាយតាមប្រភព ធ្វើបទសម្ភាសន៍ទាំងសងខាង គោរពក្រមសីសលធ៌ និងវិជ្ជាជីវៈស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន..!!។

-ទាក់ទិនបញ្ហានេះ អ្នកសារព័ត៌មានទូទាំងប្រទេស កំពុងរង់ចាំតាមដានមើលចំណាត់ការរបស់លោកស្រី សម ផល្លា យ៉ាងយកចិត្តទុកដាក់បំផុត.!។ថាតើនៅរសៀលថ្ងៃទី០៦.០២.២០២៤ លោកស្រី នឹងចាត់វិធានការបែបណា លើបងប្អូនអ្នកសារព័ត៌មាន.!។ខណៈកន្លងមកគេឃើញលោកស្រី សម ផល្លា តែងតែកោះអញ្ជើញ អ្នកសារព័ត៌មាន ចូលបំភ្លឺជាហូរហែ….!! ។ស្របពេលដែល មន្ទីរព័ត៌មាន រាជធានី-ខេត្តផ្សេងៗទៀត ពុំសូវសកម្ម ក្នុងការកោះហៅអ្នកកាសែត ចូលបំភ្លឺ ដូចលោកស្រី សម ផល្លា នោះឡើយ!។ឆ្លើយតបទៅនឹងលិខិតអញ្ជើញរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»បានចាត់តំណាងឱ្យទៅចូលរួមប្រជុំតាម កាលបរិច្ឆេទខាងលើ..!។លោក ចាន់ ថន បញ្ជាក់ថា ក្នុងខ្លឹមសារនៃអត្ថបទ«ដើមរាំង»គឺចុះផ្សាយ ទៅតាមប្រភពច្បាស់លាស់ នៃការអះអាងរបស់ម្ចាស់«ឡសត្តឃាត»និងយោងតាមលិខិត(វេរលុយ)។ដោយបានធ្វើបទសម្ភាសន៍ជាមួយលោក នង ម៉េងហ៊ាង បុគ្គលដែលរងការចោទប្រកាន់ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន..!។

ពោលគឺ«បណ្តាញ»ផ្សព្វផ្សាយព័ត៌មានគោរពក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ.មិនបំពានសិទ្ធអ្នកដទៃ.មិនបំភ្លៃការពិត.មិនបំភ្លើសទម្លាក់កំហុស.មិននិយាយអុចអាល.បញ្ចេញបញ្ចូល.មិនដើរតួជាតុលាការកាត់សេចក្ដី.ហើយក៏ពុំបានធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យពាក់ព័ន្ធការ ចោទប្រកាន់គ្នា រវាងម្ចាស់«ឡសត្តឃាត»និងលោក នង ម៉េងហ៊ាង នោះឡើយ.។មិនសមណាមន្ទីរព័ត៌មានខេត្តកំពង់ចាម កោះហៅឱ្យចូលបំភ្លឺបែបនេះសោះ.!។

-ក្នុងលិខិតរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម បានអញ្ជើញ

-ម្ចាស់គេហទំព័រ កម្ពុជាឈ្នះ

-លោក សាន វីឡែន ភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី

-ម្ចាស់គេហទំព័រ IPN Watch 24h

-ម្ចាស់គេហទំព័រCNM TVNews

-ម្ចាស់គេហទំព័រ«ដើមរាំង»។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com