ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សិស្សវិទ្យាល័យក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់បានសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះ

ខេត្តត្បូងឃ្មុំ ៖ សិស្សវិទ្យាល័យក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ចាប់ពីម៉ោង០១រសៀល ថ្ងៃម្សិលមិញ រហូតមកដល់ព្រឹកនេះ បានសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុច្បាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមាន​ការចុះអន្តរាគមន៍ផ្ទាល់ដោយលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ គឺមិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិ​ត​​នោះឡើយ ។

បើតាមរបាយការណ៍របស់ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ ចា​​​ប់ពីវេលាម៉ោង០១ថ្ងៃត្រង់ រហូតដល់ម៉ោង៤:៣០នាទីល្ងាច សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់កំពុងអង្គុយរៀនក្នុងថ្នា​ក់​​​បានសន្លប់ជាបន្តបន្ទាប់ ដូចមានឈ្មោះខាងក្រោម៖
១. ជា ស្រីណា ភេទស្រី ថ្នាក់ទី10A
២. វណ្ណៈ ដាណេ ភេទស្រី ថ្នាក់ ទី10C
៣. នៅ ស្រីលីស ភេទស្រី ថ្នាក់ទី10B
៤. នី ស្រីនិច្ច ភេទស្រី ថ្នាក់ទី10C
៥. អុល ម៉ូលីកា ភេទស្រី ថ្នាក់ទី10D
៦. ឡេង សក់លី ភេទស្រី ថ្នាក់ទី10D
៧. ផាត ព័រ ភេទស្រី ថ្នាក់ទី7
៨. ស៊ន ដា ភេទស្រី ថ្នាក់ទី8C
៩. សាន មួយស៊ីម ភេទស្រី ថ្នាក់ទី7C
១០. ឈន យ៉ុងអ៊ី ភេទស្រី ថ្នាក់ទី7A
១១. ជា ជៀកម៉ី ភេទស្រី ថ្នាក់ទី8A
១២. ស្រេង ពិសី ភេទស្រី ថ្នាក់ទី8C

សូមជម្រាបជូនថា សិស្សទាំង១២នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។ បើតាមការសន្និដ្ឋានរបស់ពេទ្យ ចំពោះមូលហេតុមានសិស្ស ២នាក់ខ្វះជាតិស្ករ ក្រៅពីនោះ គាត់មានស​ភា​ព​​​​​​​ខ្សោយ តាមរបៀបរៀនច្រើនពេក ពេលសំរាកបានតិចពេក ។

រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ សិស្ស១៤នាក់ផ្សេងទៀត បានបន្តសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើន ពេលកំពុងឈរគោរពទង់ជាតិ ដូចមានឈ្មោះខាងក្រោម៖
១. ប៉ិល សុជាតា ភេទស្រី ថ្នាក់ទី12B(កន្លងមកធ្លាប់សន្លប់ជារឿយៗ)
២. សន ស្រីនុត ភេទស្រី ថ្នាក់ទី10C
៣. សុខ រតនៈ ភេទប្រុស ថ្នាក់ទី12C
៤. ចាន់ ស្រីឡែន ភេទស្រី ថ្នាក់ទី7A
៥. ប៊ី អាយលី ភេទស្រី ថ្នាក់ទី12A
៦. ឆវី រស្មី ភេទស្រី ថ្នាក់ទី9A
៧. ជឹម សុខអេង ភេទស្រី ថ្នាក់ទី12A
៨. ធឿន ស្រីពៅ ភេទស្រី ថ្នាក់ទី10B
៩. ច្រេន ម៉ានី ភេទស្រី ថ្នាក់ទី10A
១០. រ៉សាត អារីហ្សា ភេទស្រី ថ្នាក់ទី7C
១១. ប៉ែន ថុនា ភេទស្រី ថ្នាក់ទី7B
១២. ម៉េង សុពរ័នារី ភេទស្រី ថ្នាក់ទី11B
១៣. គ្រី សូលីដា ភេទស្រី ថ្នាក់ទី12B
១៤. លី ទេវី ភេទស្រី ថ្នាក់ទី12C
បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យស្រុកក្រូចឆ្មារ ដោយលោកអភិបាលស្រុក ចុះទៅពិនិត្យផ្ទាល់ រួមជាមួយនិងការមើលថែយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ និងកំពុងតាមដានរកប្រភពនៃការសន្លប់របស់សិស្សនេះ ជាបន្តទៀតផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com