ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ថ្លើមធំពាសមេឃ ឧកញ៉ាអ៊ាង ថៅកែ រមណីយដ្ឋានកោះស្នេហ៍ ចាក់ថ្មចូលទន្លេមេគង្គធ្វើជាកម្មសិទ្ធិ នៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម÷អាចនិយាយបានថា ជាព្រឹត្តិការណ៍បំពានច្បាប់ដ៏ធំមួយដែលបុរសម្នាក់គេស្គាល់ថា ឈ្មោះអ៊ាង បានចាក់ដីប៉ុនប៉ងលុបទន្លេមេគង្គចូលចម្ងាយជាង៥០ ម៉ែត្រនិងបណ្ដោយចិត្ត 100 ម៉ែត្រ នៅចំណុចភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅនៅតាមបណ្ដាញសង្គម ហើយអាជ្ញាធរខេត្តកំពង់ចាមក៏បានកោះប្រជុំក្នុងរឿងនេះដែរ។ វិធានការជាបន្ទាន់ គឺឲ្យផ្អាកសកម្មភាពនិងកាយចេញ ប៉ុន្តែវិធានការយូរអង្វែងមិន ដឹងថា តើត្រូវចាប់អ្នកប្រព្រឹត្តល្មើសផ្តន្ទាទោសដែរឬយ៉ាងណាទេ?

សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីចាក់ថ្មចូលទៅ លើផ្ទៃទឹកទន្លេមេគង្គ ព័ទ្ធធ្វើជាគ្រឹះរួចចាក់ដីបន្ថែមដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ ស្ថិតនៅភូមិព្រែកទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដែលអាជ្ញាធរខេត្តកំពង់ចាម មិនគួរមានតែវិធានការ ត្រឹមតែធ្វើកិច្ចសន្យាបញ្ឈប់ និងឲ្យកាយចេញនោះទេ។ ផ្ទុយទៅវិញ គួរតែចាត់វិធានការតាមផ្លូវច្បាប់បញ្ជូនបុគ្គលពាក់ព័ន្ធ ទៅតុលាការទើប សមនឹងទង្វើដែលពួកគេបានធ្វើ។ បើច្បាប់មានហើយ ចំពោះអ្នក ប្រព្រឹត្តល្មើស គួរតែត្រូវអនុវត្តឲ្យបានតឹង តែងបំផុត មិនមែនដោយការយោគយល់បែបនេះទេ។

គួរបញ្ជាក់ថា រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ដ កកំពង់ចាមលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ដ ដេីម្បីត្រួតពិនិត្យ និងដាក់ចេញវិធានការទប់ ស្កាត់ការចាក់ថ្មចូលផ្ទៃទន្លេ មេគង្គ នៅចំណុចឃុំឫស្សី ស្រុក ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ។ កិច្ចប្រជុំនោះបានជំរុញឲ្យជនប្រព្រឹត្តល្មើសច្បាប់ប្រទេសនេះ បញ្ឈប់សកម្មភាព ហើយត្រូវកាយថ្មនោះចេញវិញ ដោយមិនមានទោសកំហុសប្រឈមនឹងផ្លូវច្បាប់អ្វីឡើយ។

អ្នកភូមិនិយាយថា លោកអ៊ាង គឺជាជនដែលមានមុខ មាត់ហើយក៏ជាអ្នកមានលុយនៅតំបន់នោះ និងជាអ្នកដែលជិតស្និទ្ធជាមួយនឹងថ្នាក់ដឹកនាំខេត្តកំពង់ចាមដូច្នេះបើទោះបីជាគាត់មានទោសកំហុសយ៉ាងណា ក៏គេមិនអាចចេះតែអនុវត្តច្បាប់ទាំងទទឹងទទែងនោះបានឡើយ។ មិនតែប៉ុណ្ណោះគម្រោងនៃការចាក់ដីរំលោភយកផ្ទៃទន្លេមេគង្គសម្បត្តិរួមរបស់ប្រជាជាតិខ្មែរនេះ ក៏ទំនងទៅមានការបិទភ្នែកបត់ដុំដៃ ពីអាជ្ញាធរស្រុកស្រីសន្ធររួចហើយដែរ មិនមែនលោក អ៊ាង ចេះតែនឹកឃើញធ្វើម្នាក់ឯងនោះឡើយ។ ដូច្នេះបើអនុវត្តច្បាប់គេជឿថាមានជនចូលរួមចំណែកច្រើនក្នុងរឿងនេះប៉ុន្តែទំនងជាអាជ្ញាធរខេត្តកំពង់ចាម “ខ្ជិល” ពន្លាតខ្សែវែងនាំតែពាក់ព័ន្ធដល់គ្នីគ្នាឯង៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com