ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២,៧០៣​ បណ្ណ​ ត្រូវ​បាន​ប្រគល់ជូនប្រជាពលរដ្ឋរដ្ឋចំនួន ១,៤០០​ គ្រួសារ​ ស្ថិតនៅភូមិសណ្តាន់ និងភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកទំព័រថ្មីលើវិស័យស្ថាបត្យកម្ម វិស្វកម្ម សំណង់ និងនគរូបនីយកម្មនៅកម្ពុជា។ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ៦៧២ បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនារាយណ៍ និងភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ និងភូមិខ្ពបរុប ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត => ផ្លូវបេតុងចំនួន ៨ ខ្សែជាសមិទ្ធផលថ្មីទៀតនៅក្នុងស្រុកស្រីសន្ធនឹងលេចចេញជារូបរាងនាពេលខាងមុខនេះ => ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ នៃស្រុកមេមត់ ៤៥៧នាក់ បន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុង ក្តាប់ឲ្យបានបញ្ហា ដោះស្រាយរាល់សំណើរសំណូមពលរដ្ឋ បន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន => ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។ => បងប្អូនមន្រ្តីជំនាញ​នៃអគ្គនាយកដ្ឋានសំណង់ បានចុះលើកកម្ពស់ការយល់ដឹងពីសំណង់ លើគម្រោងសាងសង់ផ្សារ TRIUMPH COMMERCIAL CENTER (TCC) មានទីតាំងស្ថិតនៅ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ => ជារឿងដដែលៗកើតនៅស្រុកស្រីសន្ធរ គឺការចាក់ដីចូលទន្លេមេគង្គ១ករណីទៀតហើយ => ឯកឧត្តម ធា គ្រុយ ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង២ នៃក្រុងសួង ខេត្តត្បូងឃ្មុំ គឺសង្កាត់សួង និងសង្កាត់វិហារលួង
0

សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ប្រើហិង្សាដាក់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់

រាជធានីភ្នំពេញ ៖ សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AI​S ២នាក់វាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅ​​​ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានចែកចាយជាសាធារណៈ ។

យោងទៅតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភ័ក្តិ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជាមួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់វ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នារឿងហៅ “អា” ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីជួបគ្នា ជនសង្ស័យបានវាយជនរងគ្រោះមួយដៃចំកណ្ដាលដើមទ្រូង ធ្វើឲ្យជនរងគ្រោះ​ដួ​ល​ម៉ូតូ ហើយភ្លាមនោះជនសង្ស័យបានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង ។ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភ័ក្តិ ជូនទៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ទៅហើយ ។

ជនរងគ្រោះមាន ឈ្មោះ សំ សន្ធិវង្ស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ​២​៤​B​T ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឡែកជនសង្ស័យមានឈ្មោះ នី លីស៊ាង ជាសិស្សរៀននៅ​​សាលា AI​S ដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២B​T សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយបង្កហេតុខាងលើ ខណៈសពជនរងគ្រោះត្រូវបាន​សមត្ថកិច្ចធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់ និងប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com