ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

អភិបាលខេត្តត្បូងឃ្មុំ ស្នើឲ្យពលរដ្ឋទូទាំងខេត្ត យកពាក្យ«អរគុណសន្តិភាព»ទន្ទេញដាក់ក្នុងចិត្ត និងចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណី នៅបឹងក្រម ក្នុងស្រុកមេមត់ទាំងអស់គ្នា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងសុំឲ្យពលរដ្ឋទូទាំងខេត្ត យកពាក្យអរគុណសន្តិភាព ដាក់ក្នុងដួងចិត្ត ដើម្បីប្រទេ​ស​ជាតិមានសុខសន្តិភាព បន្តលើការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដើម្បីកូនចៅយើងជំនាន់ក្រោយ បានទទួលផលយ៉ាង​លើ​សលប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំថ្លែងបែបនេះ ទៅកាន់លោកតាលោកយាយ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់កុដថ្មី និងសមិទ្ធិផលនានា ក្នុងវត្តពោធិ៍សុវណ្ណមុនីរាម(ហៅវត្តពោធិ៍ងើប) ភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកប្រទេសជាតិចេញពីភ្នក់ភ្លើងសង្គ្រាម ធ្វើការកសាងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នឹងបន្តឈរលើទស្សនៈវិស័យច្បាស់លាស់ ដោយក្នុងនោះកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត សង្កត់ធ្ងន់ថា ប្រទេសកម្ពុជាអាចក្លាយជាប្រទេសអ្នកមានទៅបាននោះ លុះត្រាតែមានសុខសន្តិភាព ពេញលេញដូចសព្វថ្ងៃ ដូចនេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេជោហ៊ុនសែន និងត្រូវទន្ទេញពាក្យថាអរគុណសន្តិភាព ចាំជាប់ក្នុងបេះដូងជារៀងដរាបទៅ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ បានអំពាវនាវដល់ពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស សូមចូលរួមទាំងអស់គ្នាក្នុងព្រឹត្តិការណ៍ពិធីចាប់ត្រីតាមបែបប្រពៃណីរបស់បងប្អូននៅបឹងប្រវត្តិសាស្ត្រ បឹងក្រម ក្នុងឃុំជាំក្រវៀន ស្រុកមេមត់ នាដើមខែកុម្ភៈខាងមុខនេះ ដែលជាទេសចរណ៍រដូវកាល ដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់ដូនតាបុព្វបុរសរបស់យើង និងបង្កបរិយាកាសសប្បាយរីករាយដល់បងប្អូន មកពីគ្រប់ទិសទី ក្នុងពេលដែលយើងមានសន្តិភាពពេញលេញនេះ ក្នុងនោះ
ក៍មានជារង្វាន់ សម្រាប់អ្នកចាប់ត្រីបានច្រើនជាងគេផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានប្រគេនបច្ច័យ១០លានរៀលដល់វត្តពោធិ៍សុវណ្ណមុនីរាម ព្រមទាំងចែកជូនថវិកាដល់លោកតាលោកយាយ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំង និងសិស្សានុសិស្សដែលបានចូលរួម ដោយសរុបទាំងអស់ថវិការ២០លានរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com