ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តទីបរតនសោភ័ណ (ហៅវត្តកោះម៉ឺងនង់) ក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ មានតម្លៃជាង១៤មុឺនដុល្លារ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យកាន់អង្គ សម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តទីបរតនសោភ័ណ (ហៅវត្តកោះម៉ឺននង់) ស្ថិតនៅភូមិកោះម៉ឺននង់ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ លោកតា លោកយាយ គ្រូបង្រៀន គ្រូពេទ្យ យុវជនកាយរឹទ្ធ កាកបាទក្រហម សហភាពសារព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានជម្រាបជូននូវរបាយការណ៍ទាក់ទងជាមួយនឹងវឌ្ឍនភាព របស់ស្រុកក្រូចឆ្មារ ដែលសម្រេចបាននាពេលកន្លងមក ក្នុងនោះសមិទ្ធផលដែលសម្រេចបានរួមមាន ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម។ ជាមួយគ្នានេះវត្តទីបរតនសោភ័ន(ហៅវត្តកោះម៉ឺននង់) ត្រូវបានកសាងឡើង ក្នុងឆ្នាំ១៨៨២ ដែលវត្តនេះមានអាយុកាលប្រមាណ១១៤ឆ្នាំ។ ហើយសមិទ្ធផល ដែលត្រូវបានដាក់ឱ្យសម្ពោធឆ្លងនាពេលនេះ រួមមាន សាលាធម្មសភា មួយខ្នងដែលកសាងអស់ថវិការចំនួន ១៤១,១៩៥ដុល្លារអាមេរិក ព្រមជាមួយសមិទ្ធិផលនានាជាច្រើនក្នុងវត្តផងដែរ។ សព្វថ្ងៃនេះវត្តនៅខ្វះថវិការមួយចំនួនសម្រាប់ថ្លៃជាង ចំនួន ១៥០០ដុល្លារ(មួយពាន់ប្រាំរយដុល្លារអាមេរិក)។ សមិទ្ធិផលនេះដែរ ត្រូវបានកសាងឡើងដោយ ព្រះភិក្ខុ ណាង សុខជា ដែលជាព្រះគ្រូចៅអធិការបន្តពីព្រះគ្រូ ទី សុខុម។

ស្ថិតក្នុងឱកាសនោះដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកយាយលោកតា ទាំងអស់ ដែលបានចូលរួម ដោយលើកឡើងថា “បងប្អូនប្រជាពលរដ្ឋខ្មែរយើង ភាគច្រើនគឺជាអ្នកគោរពជឿកាន់នៅព្រះពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួន ហើយទីវត្តអារាម គឺជាទីកន្លែងសក្ការៈបូជា ក៏ដូចជាថ្នាលបណ្តុះនៅ សីលធម៌ គុណធម៌ ដោយមានព្រះសង្ឈ ដែលជាអ្នកដឹកនាំពុទ្ធបរិស័ទឱ្យដើរផ្លូវល្អ ស្គាល់បុណ្យ ស្គាល់បាប។ ព្រះពុទ្ធសាសនា គឺត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋ ហើយត្រូវបានប្រជាបរិស័ទគោរពបូជា តាំងពីដើមរៀងមក។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តថា “បច្ចុប្បន្ននេះកម្ពុជាមានការរីចម្រើនគ្រប់វិស័យ  ហើយហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងទីវត្តអារាម មានការរីកចម្រើនផងដែរ ទាំងនេះគឺដោយសារសន្តិភាព ហើយសន្តិភាពនេះនឹងបន្តរហូតក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា”។ ទន្ទឹមនោះក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ តែងតែមានវត្តមានលើទឹកដី ឃុំកោះពីរជាញឹកញាប់។ ហើយគម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គ និង សមិទ្ធិផលនានា ជាច្រើន គឺជាធាតុចូលសំខាន់ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងឃុំកោះពីរ អបអរសារទរយ៉ាងខ្លាំង។

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ផងដែរ ទាក់ទងនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ខេត្តត្បូងឃ្មុំ ដែលនាពេលនេះ ខេត្តត្បូងឃ្មុំកំពុងចាត់វិធានការយ៉ាងក្តៅគគុកចំពោះ ជនណាដែលប្រព្រឹត្តល្បែងស៊ីសង គ្រឿងញៀន ព្រមទាំងបើកបរបំពានច្បាប់ផងដែរ គឺគ្មានការលើកលែងជាដាច់ខាត។

បន្ថែមលើនេះ ចំពោះប្អូនៗសិស្សានុសិស្សត្រូវ ជៀសឆ្ងាយពីគ្រឿងញៀន ហើយខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិទាំងមូលផងដែរ។

គួរបញ្ជាក់ផងដែរថា ការដាក់សម្ពោធឆ្លងនៅសាលាធម្មសភា នឹងសមិទ្ធិផលនានា នៅវត្ត ទីបរតនសោភ័ណ (ហៅវត្តកោះម៉ឺននង់) ដោយសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រគេនជូននៅថវិកាចំនួន ៨០លានរៀល ដល់វត្តដើម្បីធ្វើការចាត់ចែង ព្រមទាំងបានផ្តល់ជូននៅថវិការមួយចំនួនដល់លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូ និងសិស្សនុសិស្សផងដែរ។

តមកឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ រួមនឹងថ្នាក់ដឹកនាំខេត្ត បានបន្តទៅពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនា សួនកម្សាន្ត នៅជាប់គល់ស្ពាន គីហ្សូណា ដែលមានព្រំប្រទល់រវាងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀត សម្រាប់ខេត្តត្បូងឃ្មុំ ដែលកំពុងកសាង ស្ថាបនា និងអភិវឌ្ឍន៍ យ៉ាងច្រើនជាបន្តបន្ទាប់បន្ថែមទៀត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com