ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍ជូន គណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ និងវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ ការត្រួតពិនិត្យការប្រើប្រាស់អាវុធខុសច្បាប់ និងក្មេងទំនើង និងការអភិវឌ្ឍខេត្តជូនអង្គពិធីផងដែរ ។

ជាមួយគ្នានោះ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានលើកឡើងថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តត្បូងឃ្មុំ នាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួនពីលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត​ ដែលសម្រេចបានប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ តើការអនុវត្តច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័តរួចហើយ ជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ?

លោកជំទាវ និន សាផុន បានបញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវ និន សាផុន ក៏បានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ លើការងារអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់។ ពិតណាស់​ ខេត្តត្បូងឃ្មុំជាខេត្តមួយទើបតែបានបង្កើតថ្មី ពីមួយថ្ងៃទៅមួយថ្ងៃគឺមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ពិសេសបានសម្តែងនូវការពេញចិត្តជាខ្លាំងនៅវិធានការទាំង៤ចំណុចរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ ការត្រួតពិនិត្យការប្រើប្រាស់អាវុធខុសច្បាប់ និងក្មេងទំនើង ស្របទៅតាមវិធានរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ក្នុងនាមលោកជំទាវ ក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ និន សាផុន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដោយរួមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការសាមគ្គីរួមគ្នាជាធ្លុងមួយបានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន យកចិត្តទុកដាក់បំពេញការងារ និងតួនាទីប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។

ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលខេត្តបានលើកឡើង គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូន​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ទ​ ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com