ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូឃ្មុំ រួមទាំងអភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងនូវគម្រោងពង្រីកផ្លូវក្រុងសួងចំនួន ០៣ម៉ែត្របន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខនេះ និងគម្រោងបន្ថែមស្ថានីយជញ្ជីងថ្លឹងរថយន្ត ១បន្ថែមទៀត នៅលើកំណាត់ផ្លូវជាតិលេខ៧១សេ ដែលកំពុងស្ថាបនា ដើម្បីកាត់បន្ថយការដឹកលើសទម្ងន់កំណត់ ដែលជាប្រភពធ្វើឱ្យខូចគុណភាពផ្លូវ។

បន្ថែមពីនោះឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីសូមជួយបង្កើនគម្រោងស្ថាបនា ថែទាំ និងជួសជុលបន្ថែមទៀត ខណៈផ្លូវខ្លះត្រូវបានខូចធ្ងន់ធ្ងរ ចំពោះមុខជាចាំបាច់ បានធ្វើការជួសជុល ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម ប៉េង ពោធិ៍នា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដែលខិតខំអនុវត្តន៍ការងារបានយ៉ាងល្អប្រសើរ នាពេលកន្លងមក ក៏ដូចជាបន្តឱ្យកាន់តែល្អបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ «នៅតាមរាជធានី-ខេត្ត មន្ទីរសាធារណការ គឺស្មើនឹងក្រសួងសាធារណការ ដូច្នេះត្រូវចេះដោះស្រាយការងារ លើកគម្រោង ស្វែងរក និងកៀងគរប្រភពថវិកា ដើម្បីអនុវត្តការងារ»។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានណែនាំ និងក្រើនរំលឹកដល់មន្ត្រីចំនួន ១០ចំណុច ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលការងារលើវិស័យសាធារណការរួមមាន៖

ទី១៖ ពង្រឹងម៉ោងការងារ របៀបរបបការងារ

ទី២៖ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជួយគ្នាទៅវិញទៅមក

ទី៣៖ រៀនសូត្រ សិក្សាបន្ថែម ពិសេសវិស័យបច្ចេកវិទ្យាព័ត៌មាន

ទី៤៖ លើកសរសើរ លើកទឹកចិត្ត

ទី៥៖ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវសាធារណៈ

ទី៦៖ តាមដាន និងអនុវត្តន៍ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត គឺឆ្នាំ២០២៤ ជាឆ្នាំពង្រឹងសមិទ្ធផលដែលមានជាជាងពង្រីក

ទី៧៖ ពង្រឹង និងពង្រីកសហការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត

ទី៨៖ ជំរុញការផ្សព្វផ្សាយពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍

ទី៩៖ ផ្តល់សេវាសាធារណៈ អនុវត្តតាមខ្លឹមសារ «មន្ត្រីរាជការជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ»

និងទី១០៖ តាមដានស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋ។

ជាមួយនឹងការផ្តល់អនុសាសន៍ល្អៗ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវសម្ភារៈ បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគ័រចំណាំងផ្លាត ៥,០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ៤០០បាវ ប្រគល់ជូនឱ្យមន្ទីរ សម្រាប់ប្រើប្រាស់លើការងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ព្រមទាំងបានឧបត្ថម្ភថវិកាដល់មន្ត្រីសាធារណការទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោងនេះផងដែរ។

ជាចុងក្រោយ គណៈធិបតី បានផ្តល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយស និងមេដៃការងារ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ប្រកបដោយក្តីរីករាយ និងភាពស្និទ្ធស្នាលបំផុត។

លោក គី ដាណារិទ្ធ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានបង្ហាញពីរបាយការណ៍សង្ខេប ក្នុងនោះមន្ទីរមានក្របខណ្ឌមន្ត្រីរាជការ ៤៦នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ២៨នាក់ មាន០៩ការិយាល័យ ០១អង្គភាព និង០៣សេវាដ្ឋាន។ ចំពោះផ្លូវក្រោមការគ្រប់គ្រងមន្ទីរ មានប្រវែងសរុប ១១៣,៣គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិ មានផ្លូវជាតិលេខ៧, លេខ៨, លេខ១១, ៧០បេ, ៧១សេ, ៧២ និង៧៣ ចំណែកផ្លូវខេត្ត មានចំនួន ៤៣ខ្សែ និងផ្លូវក្រវ៉ាត់ព្រំដែន មាន១ខ្សែ ក្រាលដីលាយថ្ម ប្រវែង ១៤៤គីឡូម៉ែត្រ។ ចំពោះផ្លូវបេតុង មាន៤៩កន្លែង, ស្ពានដែកបេឡេត៍ ០៨កន្លែង លូប្រអប់ ១៨២កន្លែង, លូមូលទទឹងផ្លូវ ៩៨៧កន្លែង និងលូបណ្តោយផ្លូវ មាន៤៤កន្លែង។

លោកបន្ថែមថា គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ ការងារថែទាំផ្លូវជាប្រចាំ មានចំនួន១៦ខ្សែ ប្រវែង ៤៥៩គីឡូម៉ែត្រ សម្រេចបាន ២៣,៣៤% និងជួសជុល ថែទាំខួប នៅលើកំណាត់ផ្លូវជាតិលេខ៧ និងលេខ១១ និងផ្លូវខេត្តផងដែរ។ ព្រមទាំងបន្តអនុវត្តន៍ការងារ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ លើការងារដឹកជញ្ជូនផ្លូវគោក, ការងារសុវត្ថិភាពចរាចររណ៍ផ្លូវគោក និងការងារត្រួតពិនិត្យរថយន្តដឹកទំនិញលើសទម្ងន់៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com