ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឯកឧត្តម ធា គ្រុយ ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង២ នៃក្រុងសួង ខេត្តត្បូងឃ្មុំ គឺសង្កាត់សួង និងសង្កាត់វិហារលួង

  ត្បូងឃ្មុំ ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង២ នៃក្រុងសួង ខេត្តត្បូងឃ្មុំ គឺសង្កាត់សួង និង សង្កាត់វិហារលួង ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៤ នៅសាលាក្រុងសួង ក្រោមអធិបតីភាពឯកឧត្តម ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និជាងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង ដោយសង្កាត់សួងឯកឧត្តម  ហេង ចាន់ឌី រដ្ឋលេខាធិការក្រសួងអធិការកិច្ចជាប្រធាន និងសង្កាត់វិហារលួង ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាក្រសួងធម្មការ និងសាសនា ជាប្រធាន ។

  មានប្រសាសន៍ក្នុងឳកាសនោះឯកឧត្តម ធា គ្រុយ បានលើកឡើងថា វាជាការចាំបាច់មួយដែលក្រុមការងាររាជរដ្ឋាភិបាលត្រូវរៀបចំរចនាសម្ព័ន្ធដឹកនាំ សម្រាប់ចុះមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ និងជាប្រចាំដើម្បីប្រមូលនៅគ្រប់បញ្ហាដែលជាសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយឳ្យបានទាន់ពេលវេលា ។ ក្នុងនោះក្រុមការងារដែលបានប្រកាសទទួលស្គាល់នៅថ្ងៃនេះត្រូវចុះ ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់រាជរដ្ឋភិបាល និងសកម្មភាពល្អរបស់់រាជរដ្ឋាភិបាលឳ្យប្រជាពលរដ្ឋបានដឹង និងបានយល់ ក្នុងនោះត្រូវសិក្សាកំណត់ រៀបចំវេទិការសាធារណៈ ដើម្បីប្រមូលយកគ្រប់បញ្ហាមកដោះស្រាយ ក៏ជាដើម្បផ្សាភ្ជាប់គ្រប់សកម្មភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

  ឯកឧត្តមបន្តថា សម្រាប់អាជ្ញាធរពាក់ព័ន្ធ ត្រូវស្រាវជ្រាវជាប្រចាំ ក្នុងការងារទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដូចជា ល្បែងស៊ីសង បទល្មើសគ្រឿងញៀន និងអំពើចោរកម្មផ្សេងៗ ដោយមិនត្រូវឳ្យមានដាច់ខាតក្នុងមូលដ្ឋានរបស់យើង ក្នុងនោះត្រូវបន្ត ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឳ្យបានល្អ និងទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ។

  បើតាករបាយការលោក ជា ណារ៉ុន អភិបាលក្រុងសួង បានឳ្យដឹងថា ក្នុងអាណត្តិទី៦ រដ្ឋបាលក្រុងសម្រេចបានលទ្ធផលជាច្រើនចូវជាការកសាងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងអាមេ និងដាក់អំពូលភ្លើងសូឡា ស្តាប្រឡាយ ជួសជុលផ្លូវក្រាលគ្រួសក្រហម និងស្ថាបនាសួនច្បារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងក្រុងសួងដោយផ្ទាល់ និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់រកស៊ីប្រចាំថ្ងៃ ។ ក្រៅពីការងារអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធខាងលើ រដ្ឋបាលក្រុងក៏កំពុងយកចិត្តទុកដាក់ផងដែរលើការងារផ្តល់សេវាសាធារណៈ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឳ្យប្រជាពលរដ្ឋនៅដោយភាពសុខសាន្ត គ្មានការភ័យខ្លាច ក្នុងការងារលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក៏ត្រូវបានគិតគូរយកចិត្ត ទុកដាក់ខ្ពស់ បញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយជាបន្តបន្ទាប់ ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com