ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ជារឿងដដែលៗកើតនៅស្រុកស្រីសន្ធរ គឺការចាក់ដីចូលទន្លេមេគង្គ១ករណីទៀតហើយ

ករណីចាក់ដីចូលទន្លេបានបង្កការភ្ញាក់ផ្អើល១ថ្មី ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សកម្មភាពចាក់ដីចូលទន្លេដើម្បីពង្រីកវិសាលភាពដីរបស់ខ្លួន បានកើតឡើងនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិល្វាទេ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ អាជ្ញាធរមូលដ្ឋាន ឃុំមានជ័យ មិនដឹងអំពីករណីនេះទេ ពីព្រោះម្ចាស់ទីតាំងមិនបានជូនដំណឹង ឬមិនបានសុំច្បាប់អំពីការចាក់ដីនោះទេ។ មជ្ឃដ្ឋានប្រជាពលរដ្ឋ នៅក្នុងស្រុកស្រីសន្ធរនិយាយថា ការមិនអនុវត្តច្បាប់ធ្វើឲ្យរឿងដដែលៗនេះកើតឡើង។

កម្ទេចថ្មរលាយដោយអាចម៍ដី ត្រូវបានគេចាក់ចូលទៅក្នុងផ្ទៃទន្លេមេគង្គបានចម្ងាយជាង១០ម៉ែត្រពីច្រាំង រួច ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ លោកមេឃុំមានជ័យប្រាប់ថា គេមិនដឹងថាម្ចាស់ទីតាំងចាក់ដីលុបទន្លេមេគង្គនេះជានរណាទេ? ពីព្រោះដំណើរការចាក់ដីនេះ មិនមានសុំច្បាប់អាជ្ញាធរមូលដ្ឋាននោះទេ។ លោកមេឃុំថា នៅ ពេលដែលប្រជាពលរដ្ឋរាយការណ៍ ទើបលោកបានដឹងអំពីករណីនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានរាយការណ៍បន្តទៅ រដ្ឋបាលស្រុកស្រីសន្ធររួចហើយ ដូច្នេះត្រូវតែរង់ចាំវិធានការរបស់រដ្ឋបាលស្រុក។ វិធាន ការយ៉ាងណា រង់ចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុកខេត្តជាបន្តទៀត។

ប្រជាពលរដ្ឋនៅភូមិល្វាទេ ឃុំមានជ័យ ព្យាយាមលាក់ បាំងអត្តសញ្ញាណម្ចាស់ទីតាំង ដែលចាក់ដីចូលទន្លេមេគង្គនៅចំណុចខាងលើនេះ។ ដូចគ្នានេះដែរ លោកមេឃុំមានជ័យក៏ធ្វើជាមិនដឹង ចំពោះអ្វីដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនបទំនងជាបានទទួលលាបសក្ការៈពីជនដែលចាក់ដីចូលទន្លេមេគង្គ។ យ៉ាងណា ក៏ដោយ អ្នកភូមិមួយ ចំនួនមិនពេញចិត្តចំពោះទង្វើបំពានច្បាប់នេះទេ។ គេថាវាជាការឃុបឃិតគ្នា រវាងអាជ្ញាធរមូលដ្ឋានឃុំមានជ័យ នៃស្រុកស្រីសន្ធរពីបញ្ហានេះ។ ប៉ុន្តែអ្នកភូមិយល់ថា គេមិនអាច យកចង្អេរមកបាំង ទង្វើខុសច្បាប់នៃការចាក់ដីចូលទន្លេមេគង្គ នៅចំណុចខាងលើនេះបានឡើយ។

មជ្ឈដ្ឋាននានាលើកឡើងថា ហេតុអ្វីបានជារឿងខុសច្បាប់ដដែលៗ កើតឡើងនៅទីតាំងដដែលៗ ដោយជន ខិលខូចមិនព្រមរាងចាលយ៉ាងដូច្នេះ? ឬមួយចៅហ្វាយ ស្រុកស្រីសន្ធរលោក ស៊ឹម គង់ បិទភ្នែកគុបគិត ឲ្យមានទង្វើល្មើសច្បាប់នេះ? រឿងមួយលោកអ៊ុន ចាន់ដា ចៅ ហ្វាយខេត្តកំពង់ចាមឃុបឃិតឲ្យមានរឿងនេះ? អ្វីដែលជារឿងឃើញជាសំខាន់នោះ គឺការមិនអនុវត្តច្បាប់ ទើប បានជាមនុស្សមិនខ្លាចមិនរអា ហើយបន្តធ្វើទង្វើល្បិចច្បាប់។ នោះគឺសំដៅដល់ករណី ដែលបានកើតឡើងចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ មិនមានអាជ្ញាធរដាក់ទោសទណ្ឌ ដល់អ្នកល្មើសច្បាប់នោះឡើយ។ ដូច្នេះក៏ចេះតែមានអ្នកព្រហើនបន្តធ្វើរឿងដដែលទៀតយ៉ាងដូច្នេះឯង៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com