ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោក វេង សាខុន ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ចាំបាច់ត្រូវមានធនធានមនុស្ស ប្រកបដោយចំណេះដឹង ចំណេះធ្វើ រួមទាំងសីលធម៌វិជ្ជាជីវៈ គុណធម៌ខ្ពស់

រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២​០​នេះ បា​​​នអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០១៩ ដែលមានការចូលរួម ពីលោកថ្នាក់ដឹកនាំ លោ​​​កទីប្រឹក្សា លោកអគ្គលេខាធិការ ឯកឧត្តមប្រតិភូ ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីរាជការក្រោមឱវាទ ដែលរៀប​ចំ​​​ធ្វើឡើង នៅទីស្ដីការក្រសួងកសិកម្ម។

តាមរបាយការណ៍របស់លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស បានឲ្យដឹងថា សម្រាប់ឆ្នាំ​២​​​០១៩ ក្រសួងបានទទួលមន្រ្តីចំនួន១២០នាក់ ដែលទើបប្រឡងជាប់ក្របខណ្ឌថ្មី ដោយត្រូវបែងចែក ទៅតាមអង្គភាពជំនាញ និ​ង​មន្ទីរនីមួយៗ​ ។

ក្នុងឱកាសនេះលោក ទី ចាន់ណា ក៏បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរ អំពីលទ្ធផលដែលសម្រេចបាននាឆ្នាំ​២​​​០១៩ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តការងារ បន្តនៅឆ្នាំ២០២០ សម្រាប់នាយកដ្ឋាននេះ ។

លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការសំណេះសំណាល ជាមួយក្មួយៗដែលជាមន្រ្តីក្របខណ្ឌថ្មី ដោយបានធ្វើការកោតសរសើរ និង​វា​យ​តម្លៃចំពោះជ័យលាភី ដែលក្មួយៗទើបទទួលបាន ដោយសារការប្រឡង ប្រកបដោយតម្លាភាព និងយុត្តិធម៌កាលពីថ្ងៃទី២៧ ខែ​​​តុលា ឆ្នាំ២០១៩ ។

លោករដ្ឋមន្ដ្រី បានបន្ដថា នេះជាទំព័រស័ករាជថ្មីមួយទៀត សម្រាប់ដំណើរជីវិត ដែលនឹងក្លាយខ្លួន ទៅជាមន្ត្រីសាធារណៈ ហើយផ្លែ​ផ្កាដែល ក្មួយៗទទួលបាននេះ គឺជាស្ពានចម្លងខ្សែជីវិត ពីនិស្សិតទៅជាមន្រ្តីសាធារណៈ ដែលមានវិជ្ជាជីវៈពិតប្រាកដ ត្រឹមត្រូវ ច្បា​​​ស់លាស់ ហើយអាចកសាងអនាគតប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ សាកសមជាមន្រ្តីល្អ ពលរដ្ឋល្អ ក្នុងសង្គមជាតិនា​ពេ​លអនាគត ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានជម្រាបក្មួយៗថា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម គឺចាំបាច់ត្រូវមានធនធាន ម​នុ​​​ស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ រួមទាំងសីលធម៌វិជ្ជាជីវៈ គុណធម៌ខ្ពស់ ។ ដូច្នេះវត្តមានរបស់ក្មួយៗទាំង១២០នាក់ នឹងចូ​ល​​​រួមចែករំលែកជាកម្លាំងកាយ ចំណេះដឹង ស្មារតីក្នុងការបម្រើការងារ ឲ្យអង្គភាពរបស់ខ្លួនផ្ទាល់ ដែលប្រកបដោយសក្តានុពល ក្នុ​​​ងការពន្លឿនដំណើរការអភិវឌ្ឍន៍វិស័យកសិកម្ម ។

ហេតុដូចនេះ ដើម្បីប្រែក្លាយខ្លួនជាធនធានមនុស្សពោរពេញដោយសមត្ថភាពប្រកបដោយសក្តានុពល និងក្លាយជាទំពាំងស្ន​ង​ឫ​ស្សី ក្នុងពេលអនាគតដ៏ខ្លីនេះ លោករដ្ឋមន្ត្រី វេង សាខុន បានផ្តល់អនុសាសន៍មួយចំនួន ដល់មន្ត្រីក្របខណ្ឌថ្មីនេះ ដែលមាន​ខ្លឹ​មសារជាអាទិ៍៖

ទី១. ត្រូវបន្តអភិវឌ្ឍន៍ខ្លួន ដោយត្រូវខិតខំរៀនសូត្រចំណេះជំនាញ ក្រមសីលធម៌ វិជ្ជាជីវៈ ក្រមប្រតិបត្តិ លិខិតបទដ្ឋានគតិយុត្តរ​ប​ស់ក្រសួង សហលក្ខន្តិកៈមន្រ្តីរាជការ -ល- ។
ទី២. ត្រូវគោរពច្បាប់រដ្ឋ និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា។ កាតព្វកិច្ច នៃមន្រ្តីរាជការរាល់រូប មា​ន​ចែ​ងនៅក្នុងច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការ ជំពូកទី៥ មាត្រា ៣៣ ៣៤ ៣៥ ៣៦ ៣៧ និង៣៨។
ទី៣. ត្រូវប្រកាន់យកភាពថ្លៃថ្នូរ និងមានកិត្តិយស កាតព្វកិច្ច ល័ក្ខការណ៍ គោរពការសម្ងាត់វិជ្ជា ជីវៈ អព្យាក្រឹតក្នុងការងារ ភក្តីភាព គិតគូរ និងការពារឲ្យបាននូវផលប្រយោជន៍ជាតិ សាធារណៈ ក្រសួង និងផលប្រយោជន៍អង្គភាព ជាពិសេសគឺត្រូវចូលរួមចំណែក ថែរក្សាការពារសន្តិភាព។
ទី៤. ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុងខ្ពស់ នៅពេលបំពេញភារកិច្ច សហការគ្នា និងចូលរួមគ្រប់សកម្មភាព ដែលផ្តល់ប្​រយោជន៍ដល់អង្គភាពខ្លួន ក្រសួង និងប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំបន្ថែម ដល់អង្គភាពជំនាញក្រោមឱវាទក្រសួង ទាំងអស់ត្រូវ​យ​កចិត្តទុកដាក់ពិចារណា និងអនុវត្តឲ្យបានយ៉ាងសកម្ម និងមានប្រសិទ្ធភាពថែមទៀត តាមចំណុចដូចខាងក្រោម៖

ទី១. គ្រប់អង្គភាពក្រោមឱវាទ ក្រសួងត្រូវតែពង្រឹង និងកែលម្អដំណើរការ នៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស សំ​ដៅ​ប្រែក្លាយធនធានមនុស្ស នៅក្នុងវិស័យសាធារណៈ ឲ្យកាន់តែមានសមត្ថភាព វិជ្ជាជីវៈច្បាស់លាស់ និងប្រសិទ្ធភាព ក្នុងការបំ​ពេ​​​ញការងារ។

ទី២. បន្តធ្វើការកែទម្រង់ ឲ្យមានប្រសិទ្ធភាពដោយដាក់ចេញ នូវក្របខណ្ឌយុទ្ធសាស្រ្ត ផែនការសកម្មភាព និងការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ មានភាពប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ និងសង្គតិភាព។ បន្ដកិច្ចសហប្រតិបត្ដិការល្អ ជាមួយអាជ្ញាធរ​មូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍កសិកម្មនានា ឲ្យបានល្អប្រសើរ។

ទី៣. ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងខ្ពស់ នៅពេលបំពេញភារកិច្ចព្រម ទាំងប្រគល់ការងារតាមសមត្ថភាព និងទប់ស្កាត់រាល់សក​ម្ម​ភាព បំបែកបំបាក់ផ្ទៃក្នុងរបស់យើង ក៏ដូចជាការគ្រប់គ្រងលើមន្ត្រីរាជការ ប្រកបដោយ យុត្តិធម៌។ ត្រូវជៀសវាងនូវការបំ​បែ​ក​​​បំបាក់ផ្ទៃក្នុង និងមិនកេងចំណេញយកផលប្រយោជន៍សម្រាប់បុគ្គលខ្លួន។ ត្រូវចងចាំជានិច្ចនូវអនុសាសន៍របស់ សម្តេ​ច​តេ​ជោ​ ហ៊ុន សែន ទាំង១១ចំណុច ដែលតែងតែក្រើនរំឭកថា ជាតិជាមន្រ្តីដែលល្អ គឺត្រូវធ្វើអ្វីខ្លះ?

ទី៤. ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីរាជ​ការក្រោមឱវាទ។ ទន្ទឹមនឹងនេះ គ្រប់អង្គភាព ត្រូវខិតខំលើក ទឹកចិត្តដល់មន្រ្តីរាជការ ដែលបានខិតខំបន្តការសិក្សា។

ទី៥. ប្រធានគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ និងពិនិត្យតាមដាន រាល់លិខិតណែនាំ សារាចរ ឬ លិខិតនានារបស់ក្រសួងកសិ​ក​ម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ចេញឲ្យអនុវត្ត ជាពិសេស គ្រប់អង្គភាពទាំងអស់ ជារៀងរាល់ឆ្នាំ ត្រូវរៀបចំផែនការ​ប​ណ្តុះបណ្តាលធនធានមនុស្ស និងធ្វើរបាយការណ៍ស្ថិតិមន្ត្រីរាជការ ចូលរួមវគ្គបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស។

សូមជម្រាបផងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤ថ្ងៃ ដែលនឹងលើកយកប្រធានបទ សំខាន់ៗមកធ្វើបទបង្ហាញ ដល់មន្ត្រីរាជការក្របខណ្ឌថ្មីនេះ យល់ដឹងអំពី៖

– តួនាទី និងបេសកកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– រចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងរបស់ក្រសួង
– តួនាទី ភារកិច្ចរបស់អង្គភាពនីមួយៗ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– សិទ្ធិ កាតព្វកិច្ច និងឋានានុក្រមរដ្ឋបាល នៅក្នុងការបំពេញការងារ
– ច្បាប់ និងបទប្បញ្ញាត្តិផ្សេងៗ ដែលមន្ត្រីរាជការ ត្រូវតែស្វែងយល់ និងគោរពដាច់ខាត ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com