ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សម្តេចពិជ័យសេនា ទៀ បាញ់ កម្ពុជាមិនអនុញ្ញាតឲ្យបរទេសណាមួយមានមូលដ្ឋានយោធា នៅលើទឹកដីរបស់ខ្លួនជាដាច់ខាត

ភ្នំពេញ ៖ បញ្ជាក់ជាថ្មីទៅប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការជាតិ បានអះអាងថា កម្ពុជាមិនអនុញ្ញាតប្រទេសចិន ឬបរទេសណាមួយកសាង ឬមានមូលដ្ឋានយោធារបស់ខ្លួននៅលើទឹកដីកម្ពុជាជាដាច់ខាត ព្រោះរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ ក៏ប៉ុន្តែកម្ពុជាមានសិទ្ធិទទួលយកជំនួយជាសម្ភារយោធា ដើ​ម្បី​កម្រិតការពារជាតិរបស់ខ្លួន។

ការបញ្ជាក់បែបនេះរបស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅក្នុងឱកាសដែលសម្តេចបានអនុញ្ញាត ឱ្យប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Seth Wibur Moulton សមាជិកគ​ណៈក​ម្មា​ធិការកិច្ចយោធា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងយ៉ាងដូច្នេះថា៖ «ដូច្នេះ ខ្ញុំសូមបញ្ជាក់ហើយ បញ្ជាក់ទៀតថា ចំពោះមូលដ្ឋានយោធារ​បស់​បរទេស គឺមិនមានជាដាច់ខាតចំពោះកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញ គឺបានចែងច្បាស់ណាស់ ដូច្នេះក្នុងរដ្ឋធម្មនុញ្ញ គឺមានវា​យ​ក្យខណ្ឌមួយ គឺកម្ពុជា មានសិទ្ធិទទួលយកជំនួយជាសម្ភារយោធា ដើម្បីកម្រិតការពារជាតិរបស់ខ្លួនបាន ដូច្នេះ គឺមានគេជួយខ្ញុំនឹង​ស្វាគមន៍ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន និងគឺដូច្នេះថា មានមូលដ្ឋានយោធារបស់បរទេស ឬនិយាយឱ្យចំថាមាន​ចិន​បម្រុ​ង​ និងកសាងមូលដ្ឋានយោធានៅកម្ពុជា ការកសាងនៅកម្ពុជា គឺមានតែដូចខ្ញុំ បានរៀបរាប់ គឺនៅពេលខាងមុខ មិនមែនស​ម្រា​ប់​ចិនទេ»។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋានទំនងទំនងការបរទេស ក្រសួងការពារជាតិ បានថ្លែងថា នៅកិ​ច្ច​ពិភាក្សាគ្នានោះ សម្តេចពិជ័យសេនា បានលើកឡើងថា កម្ពុជា ធ្វើកិច្ចការអ្វីមួយត្រូវតែមានផែនការណ៍ និងគោលការណ៍ ដើម្បីអភិវឌ្ឍន៍របស់កងទ័ព ជាពិសេសគឺអភិវឌ្ឍកងទ័ពជើងទឹករបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ ពិភពលោកនាពេលបច្ចុប្បន្ននេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ សូមបញ្ជាក់អះអាងបន្ថែមទៀតថា៖ «លើសពីប៉ុន្មានទាំងនេះ ខ្ញុំមិនចាំទេ ពីព្រោះវាច្រើនដាច់ខាតមូលដ្ឋានទ័ពបរទេស មិនមានជាដាច់ខាតនៅកម្ពុជា។ ប៉ុន្ដែមូលដ្ឋាន សម្រាប់ការប្រើប្រាស់របស់កងទ័ពកម្ពុជា គឺយើងខ្ញុំនឹង​មានការអភិវឌ្ឍន៍នៅពេលខាងមុខ ពីព្រោះសមត្ថភាពសព្វថ្ងៃនេះនៅទន់ ខ្សោយខ្លាំងណាស់ ដូច្នេះមានឱកាស មានធន​ធា​នខ្លះក៏ដូចជា ការឧបត្ថម្ភខ្លះកម្ពុជានឹងធ្វើការអភិវឌ្ឍន៍ នៅតំបន់សមុទ្រនេះ និយាយត្រង់ គឺនៅមូលដ្ឋានរាមនេះតែម្ដង»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា កើតចេញពីរឿងចាស់ទើបយើងមានការចាំបាច់ត្រូវមានការបង្កើនសមត្ថភាព កង​ទ័​ព​ជើងទឹក តាមរយៈការបំពាក់បន្ថែមនូវនាវា ដែលមានខ្នាតធុនមធ្យម ដើម្បីមានសមត្ថភាពក្នុងការធ្វើល្បាត ក្នុងការការ​ពា​រ​នៅដែនសមុទ្រ ដ៏តូចរបស់ខ្លួនបានផងដែរ។ សព្វថ្ងៃនេះ កងទ័ពជើងទឹកកម្ពុជា មាននាវាតូចៗទេ មិនអាចចេញឆ្ងាយទេ ហើយម្យ៉ាងទៀត ពេលដែលមានកិច្ចសហប្រតិបត្តិការ នៅវិស័យទាំងឡាយនៅខាងសមុទ្រ មិនទាន់មានលទ្ធភាពចូលរួមសោះសមយុទ្ធនៅសមុទ្ររួមគ្នា ពេលមានបញ្ហាកើតឡើង នៅសមុទ្រដែលធ្វើសមយុទ្ធផ្សេងៗ គឺយើងមិនមានលទ្ធភាព។

កន្លងមកនេះ សម្តេចពិជ័យ ក៏បានអរគុណណាស់ គឺបានទទួលការបំពាក់ពីសហរដ្ឋអាមេរិក គឺនាវាតូចតែលឿន ដែលខាងផ្នែកសន្តិសុខលម្ហសមុទ្រ បានប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។ ក៏ប៉ុន្តែ ចាំបាច់បំពេញបន្ថែមនូវនាវាធនមធ្យម ដើម្បីយើងមាន​សមត្ថភាព ទៅមួយកម្រិតទៀត ឥឡូវមិនទាន់មានទេ តែយើងមានគម្រោងនឹងកំពុងតែស្វះស្វែងរកប្រភពធនធាន ហើ​យ​ចុងក្រោយនេះចិននឹងរៀបចំបំពាក់ជូននូវនាវានោះ ប៉ុន្តែតែមិនដឹងថ្ងៃណានោះទេ។ ព្រោះនាវាដែលតម្រូវការរបស់កម្ពុជានេះ គឺបានត្រឹមតែសហការរៀបចំមិនទាន់បានតម្លើងនៅឡើយ ហើយកម្ពុជា មិនទទួលនាវា ដរាបណាមិនទាន់មានកន្លែង​ច​ត​ និងកន្លែងសម្រាប់ជួសជុល ។ នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com