ទាន់ហេតុការណ៍
ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។
0

បែកធ្លាយពាងប្រហុក ស្អុយពេញស្រុក រឿងកូនកើតមុន ឪ ផ្លូវកើតមុនដេញថ្លៃគំរោង ក្នុងឃុំឈូកខ្សាច់

 (ខេត្តកំពង់ធំ)   នៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍

បានដាក់ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ គ.ជ.អ.ប  ( NCDD) ឆ្នាំ 2024 នៃគម្រោង សាងសង់ផ្លូវក្រួសក្រហមមានប្រវែង ៤០០០ម ទទឹង ៥ម កម្រាស់ក្រួស ០.១៥ម -សាងសង់លូទោលអង្កត់ផ្ចិត០.៦ម ប្រវែង ៧ម ២កន្លែង -សាងសង់លូទោលអង្កត់ផ្ចិត១ម ប្រវែង ៧ម ២កន្លែង -សាងសង់លូទោលអង្កត់ផ្ចិត០.៨ម ប្រវែង ៧ម ២កន្លែង -សាងសង់លូភ្លោះអង្កត់ផ្ចិត១ម ប្រវែង ៨ម ១កន្លែង -ស្លាកសញ្ញាគម្រោង ០១ ផ្ទាំង និងមានការថែទាំសុពលភាពរយះពេល៦ខែ នៃផែនការ  ការងារនៃកិច្ចសន្យាអនុវត្តគម្រោង 100%

ក្នុងតម្លៃប៉ានស្មាន(បួនរយប្រាំបួនលាន ប្រាំពីរយសាមសឹបមួយពាន់ ប្រាំបួនរយចិត្តសឹបពីរៀលគត់)

(ពាក់ព័ន្ធនឹងគំរោងដេញថ្លៃផ្លូវនៅឃុំឈូកខ្សាច់លើកគំរោងនេះ -(អង្ភភាពសារព័ត៍មានយើងបានសួរទៅលោកចាន់ គឿន មេឃុំឈូកខ្សាច់ទាំងឆ្ងល់ថា: ) (ឆ្ងល់)លោកមេ ឃុំ ខ្ញុំ

បានឃើញដាក់ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2024 កាលពីថ្ងៃទី៨មេសាបានរៀបចំកម្មវិធីកិច្ចប្រជុំទទួលសំណើរដេញថ្លៃ រួចហើយនាថ្ងៃទី25 ខែមេសា ឆ្នាំ2024 មានតម្លៃប៉ាន់ស្មាន៤០៩លានជាងក៏ប៉ុន្តែគម្រោងនេះមិនឲ្យអំណោយផលបានបរាជ័យ គណៈកម្មការបានសម្រេចជ្រើសរើសនិងប្រកាសលើកក្រោយឡើងវិញ។

   រហូតមកដល់ថ្ងៃនេះត្រូវនិងថ្ងៃទី៧មិថុនា២០២៤គិតទៅជាងមួយខែហើយមិនទាន់ឃើញប្រកាសក្នុងប្រព័ន្ធផ្សព្វផ្សាយឡើងវិញ។  ក្រោយមកឃើញក្រុមហ៊ុន សង ណាគី អនុវត្តគម្រោងឃុំឈូកខ្សាច់នោះតែម្ដង? ។  

 @  ចុះលោកមេឃុំឈូកខ្សាច់បានប្រាក់នោះមកពីណា? បានជាប្រគល់គម្រោងនោះឲ្យក្រុមហ៊ុន សង ណាគី អនុវត្តគម្រោងមុនប្រកាសដេញថ្លៃនោះ? ។

    ពីព្រោះកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានលើកប្រកាសដេញថ្លៃទៅថ្ងៃក្រោយហើយ ទាំងមិនបានដាក់ឲ្យក្រុមហ៊ុនចូលដេញថ្លៃម្តងឬពីដងផង!  …ហេតុអ្វីបានជាលោកឲ្យក្រុមហ៊ុន សង ណាគី បានអនុវត្តគំរោងផ្លូវមុនផែនការដេញថ្លៃតាំងពីថ្ងៃទី១០ ខែមេសា ធ្នាំ២០២៤ មកម្លេះ ទាំងមិនមានក្រុមហ៊ុនផ្សេងចូលដេញប្រកួតប្រជែងតម្លៃផងនោះ? 

  … ក្រោយពីរសួរសំនួរ ដែលលោកនាយប្រតិបត្តិដេញដោលសួរមកនោះលោក ចាន់ គឿន មេឃុំឈូកខ្សាច់ បានឆ្លើយដោះសារទាំងរឌិបរឌុបថា”((គំរោងនេះបានចរចាបង)) ដោយក្រុមប្រឺក្សាឃុំសង្កាត់ខ្ញុំបានប្រជុំឯកភាពជាមួយក្រុមប្រឹក្សា១១ រូប បានយល់ឃើញថា”ក្រុមហ៊ុន សង ណាគីនេះ បានជួយលប់រណ្តៅមុខសាលាឃុំ តាមសំណើរសំខ្ញុំផ្ទាល់ ព្រោះខ្ញុំរកលុយមូលនិធិមកលប់រណ្តៅមុខសាលាឃុំនេះមិនបាន តែក្រុមហ៊ុននេះគេជួយធ្វើឲ្យ ក្នុងចំនួនទឹកប្រាក់អស់១៩លានរៀលឯណោះ។  នេះជាពាក្យអះអាងរបស់លោក ចាន់ គឿនមេឃុំឈូកខ្សាច់។ 

(ចម្លើយបន្ត)លោកមេឃុំបានបន្តថា: នៅក្នុងរឿងថវិកាគំរោងនេះ លោកបានប្រជុំក្រុមប្រឹក្សាទាំង១១រូបដាក់សំណើទៅលើហើយ ក៏ប៉ុន្តែតែមិនទាន់ធ្លាក់។

    បើតាមការឆ្លើយតប របស់លោកចាន់ គឿនមេឃុំឈូកខ្សាច់ដែលឆ្លើយដោះសា ប្រាប់ដ៏រឌិបរឌឹបនោះ លោកបានប្រាប់បន្តទៀត ទៅជាការប្រៀបធៀបទៅវិញថា”ដោយសាការដេញថ្លៃកន្លងមក ដេញចុះបានតិចៗពេកជួន១លានជួនកាល២លានរៀលទេ ទើបបានជាលោកសម្រេចចិត្ត ចរចាឲ្យក្រុមហ៊ុន សង ណាគី អនុវត្តតែម្តងទៅ។    ដើម្បីកំុឲ្យការអភិវឌ្ឍផ្លូវឃុំសង្កាត់ខ្ញុំនេះដល់ខែមានទឹកខករំលងឆ្នាំនៃការអនុវត្តផ្លូវ។

លោកមេឃុំក៏លើកឡើងពីការប្រៀបធៀបបន្តទៀតថា? ដូចជានៅឃុំបាក់ស្នា មានការដេញគំរោងកាលពីថ្ងៃទី៦ខែមេសា ធ្នាំ២០២៤ម្សិសម៉ិញ។

   លោកបានបំភ្លឺថា?ការដេញថ្លៃចុះបានតែ៣លានរៀលតែប៉ុណ្ណោះហេតុនេះបានជាខ្ញុំចរចាឲ្យក្រុមហ៊ុន សង ណាគី អនុវត្តមុនទៅ ពីព្រោះថវិកានេះគឺជាថវិកាឃុំ ដូច្នេះក្រុមប្រឹក្សាឃុំឈូកខ្សាច់យើងខ្ញុំមាន១១ រូបបានសម្រេចនឹងប្រគល់គម្រោងនេះឲ្យក្រុមហ៊ុននោះចុះកិច្ចសន្យាអនុវត្តតែម្ដងទៅ។

     ពិតណាស់ដូចការបកស្រាយនិងបំភ្លឺរបស់លោក ចាន់ គឿន មេឃុំឈូកខ្សាច់ បានបកស្រាយនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា លោកមេឃុំឈូកខ្សាច់ នេះហ៊ានប្រគល់គម្រោងឲ្យទៅ

ក្រុមហ៊ុន សង ណាគី អនុវត្តផ្លូវលើគំរោងនេះទាំងបំពានច្បាប់ទាំងស្រុងតែម្តង។

    ពាក់ព័ន្ធនឹងករណីមានការបកស្រាយលោកមេឃុំខាងលើ យោងទៅហ្នឹងប្រជាពលរដ្ឋ លោកមេភូមិ និងសំឡេងរបស់មេឃុំផ្ទាល់ជាសារសំឡេងមានទាំងការប្រៀបធៀប  យ៉ាងរឌិបរឌុបរបស់លោក ចាន់ គឿន មេឃុំ ឈូកខ្សាច់ដែលលោកថា ថវិកាដែលរដ្ឋផ្តល់មកឃុំសង្កាត់គឺឃុំមានសិទ្ធិសម្រេច។

     នេះបើតាមនីតិវិធីសៀវភៅភីម គឺវាបានផ្ទុយស្រឡះនឹងច្បាប់សៀវភៅភីម(pim)ទាំងស្រុងព្រោះ ក្នុងលក្ខន្តិកៈសៀវភៅភីមណែនាំ ក្នុងករណីបានបរាជ័យលើកទីមួយ ឬលើកទីពីនិងត្រូវប្រកាសលើកក្រោយឡើងវិញក្នុងរយៈពេល14 ថ្ងៃឬ 15 ថ្ងៃចាប់ពីថ្ងៃបរាជ័យឬគណៈកម្មការបានប្រកាសរំសាយនិងជូនដំណឹង ត្រូវលើកនៅលើកក្រោយរយៈពេលក្នុង 15ថ្ងៃ។

    ប្រសិនបើការដេញថ្លៃជាលើកទីមួយនោះវាខុសលក្ខខណ្ឌន្តិកៈម្តងឬ២ដងក្នុងការដេញថ្លៃនោះមិនត្រូវ ដោយខុសទៅនឹង លក្ខន្តិកៈក្នុងសៀវភៅភីម អ្វីមួយម្តងជាពីដង  ((ទើបឃុំមានសិទ្ធិសម្រេច ឱ្យក្រុមហ៊ុនដែលលោកមេឃុំពេញចិត្តមួយណាឱ្យអនុវត្តផ្លូវ មិនដេញនោះបាន))

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com