ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធិផលនានា ក្នុងវត្តហ្លួងរកាខ្នុរ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានតម្លៃជាង៦២ម៉ឺនដុល្លារ

(ត្បូងឃ្មុំ): នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តហ្លួង ហៅវត្តរកាខ្នុរកណ្តាល ស្ថិតនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបប្រមាណ២,៦០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឡើងធ្វើរបាយការស្តីពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាស្រុកក្រូចឆ្មារ ពិសេសសមិទ្ធិផលកសាងនៅវត្តហ្លួងរកាខ្នុរ ត្រូវបានដាក់សម្ពោធជាផ្លូវការនាថ្ងៃនេះ រួមមាន ៖ ព្រះវិហារ កុដិថ្ម សាលាឆទាន ឈាបនដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តហ្លួងរកាខ្នុរ ដែលចំណាយទឹកប្រាក់អស់៦២៤,៥០០ដុល្លារអាមេរិក។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ឲ្យដឹងថា វត្តហ្លួង (ហៅវត្តរកាខ្នុរកណ្តាល) ជាវត្តដ៏ចំណាស់មួយ ដែលមានអាយុកាល ២៦៣ ឆ្នាំ មកហើយ ចាប់តាំងពីឆ្នាំ ១៧៦១។ ប្រសិនកម្ពុជាមិនធ្លាក់ក្នុងភ្លើងសង្គ្រាមទេ នោះសមិទ្ធផលក្នុងវត្តនេះនឹងរីកសាយធំជាមិនខាន ហើយមុនឆ្នាំ ១៩៧៥ វត្តនេះ គឺជាកន្លែងសិក្សារៀនព្រះបរិយត្តិធម៌។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍   សមិទ្ធផលវត្តនេះ ត្រូវបានកម្ទេចចោលទាំងអស់ សំណង់មួយចំនួន ត្រូវបានប្រែក្លាយជាឃ្លាំងស្តុកជី ហើយព្រះវិហារត្រូវបានយកធ្វើជាកន្លែងចិញ្ចឹមជ្រូក។

នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត គូសបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព យើងមានទាំងសុខដុមនីយកម្មសាសនា ដែលបានផ្តល់ឱកាសឱ្យប្រជាជនយើង បានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងពេញលេញ ដើម្បីអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ ហើយយើងបានចូលរួមសម្ពោធជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ឯក បន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល យើងប្តេជ្ញាថែរក្សាការពារសុខសន្តិភាព បន្តអភិវឌ្ឍលើគ្រប់វិស័យ ជំរុញកំណែទម្រង់ ជាពិសេសលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវសូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងមានសមត្ថកិច្ច បងប្អូន ពូមីងប្រជាពលរដ្ឋ ប្រជាការពារ ទាំងអស់បន្តសហការគ្នា ទប់ស្កាត់ល្បែងស៊ីសង ដែលបានជះឥទ្ធិពលដល់ជីវភាព និងសុភមង្គលគ្រួសារ។បន្ថែមពីនេះ សូមបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាគ្រឿងញៀន ដែលបានកំពុងបំផ្លាញសង្គម បំផ្លាញការអភិវឌ្ឍធនធានមនុស្សយុវជនយើងមួយចំនួន បាត់បង់សតិ បាត់បង់សីលធម៌ ឈានទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដោយសារគ្រឿងញៀននេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com