ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

និយ័តករទូរគមនាគមន៍កម្ពុជាបានចេញសារបំភ្លឺថា ការទទួលលេខទូរស័ព្ទជនអនាមិកដែលស៊ីញ៉ូហៅពីក្រៅប្រទេស មិនពាក់ព័ន្ធនឹងការបាត់លុយពីធនាគាររបស់ម្ចាស់ទូរស័ព្ទនោះទេ

រាជធានីភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជាបានចេញសារបំភ្លឺថា ការទទួលលេខទូរស័ព្ទជនអនាមិកដែលស៊ីញ៉ូហៅពីក្រៅ​​ប្រ​ទេស ដូចជាប្រទេសសាម័រ (Samoa) និងបណ្តាប្រទេសមួយចំនួនទៀតនោះ មិនពាក់ព័ន្ធនឹងការបាត់លុយពីធនាគាររបស់​ម្ចា​ស់ទូរស័ព្ទ ដូចការបង្ហោះព័ត៌មានបំភ្លៃ នៅលើបណ្ដាញ Facebook នោះទេ។

តាមសេចក្ដីបំភ្លឺខាងលើ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ និយ័តករទូរគមនាគមន៍ក​ម្ពុ​ជា និងអ្នកប្រើប្រាស់សេវាទូរស័ព្ទភាគច្រើនបានសង្កេតឃើញថា មានលេខទូរស័​​​ព្ទ​​​​​​​​​​អនាមិកមួយចំនួន រួមមានលេខ +6857​2​15​458, +6857320014, +6867330021, +685715411 ដែលជាលេខទូរស័ព្ទបានស៊ីញ៉ូហៅពីប្រទេសសាម័រ (Samoa) ចូលមកកា​ន់​​​លេខទូរស័ព្ទចល័តគ្រប់ប្រព័ន្ធរបស់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជា  ។

ដោយមិនដឹងអំពីមូលហេតុបច្ចេកទេស និងហានីយភ័យពិតប្រាកដដែលធ្វើឱ្យបំពាល់ដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅប្រទេ​ស​​​កម្ពុជាពីការស៊ីញ៉ូហៅនេះ អ្នកកាន់គេហទំព័រ និងគណនីបណ្តាញសង្គមហ្វេកប៊ុករបស់បុគ្គលមួយចំនួនបានបង្ហោះ និងចុច​ស៊ែ​រចែ​ករំលែកតៗគ្នានូវសារបំភ្លៃបំភ័ន្ត និងបំភ័យដល់សា​ធា​រណៈជនអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តថា “សូមប្រយ័ត្ន! សាហាវណាស់ គ្រាន់តែលើកលេខនេះភ្លាម លុយក្នុងកុងកាត់អស់រលីង ពិតជាសាហាវកំពូល” ។

ពាក់ព័ន្ធនឹងការបង្ហោះសារខាងលើនេះ ពិតជាការអះអាងមិនត្រឹមត្រូវ និងមានលក្ខណៈបំភ័ន្ត និងបំភ័យទាំងស្រុង។ ធាតុពិតនៃ​ផលប៉ះពាល់ជាបច្ចេកទេស និងហានីយភ័យពីការស៊ីញ៉ូហៅនេះ មិនមានផលប៉ះ​ពាល់នឹងធ្វើឱ្យខាតបង់អ្វីៗ ដូចបានបញ្ជាក់ជា​អត្ថន័យនៃសារបង្ហោះរបស់អ្នកកាន់គេហទំព័រ និងគ​ណ​​​​​​​​​​នីបណ្តាញសង្គមទាំងនោះឡើយ ។

តាមការការស្រាវជ្រាវ ការបកស្រាយ និងការបញ្ជាក់ពីបណ្តាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បា​នបង្ហាញជាលក្ខណៈបច្ចេកទេសថា ក្នុងការលើកទទួល ឬការហៅទៅវិញលេខអនាមិកទាំងនោះមិនបានធ្វើឱ្យប៉ះពាល់ដល់អ្ន​ក​​​ប្រើប្រាស់ ក្នុងការធ្វើឱ្យបាត់បង់ទិន្នន័យដែលផ្ទុកនៅក្នុងទូរស័ព្ទ ឬថវិកាក្នុងគណនីសេវាទូរស័ព្ទ ឬថវិកាដែលបានផ្ទុកក្នុងគ​ណ​​​នីធនាគាររបស់ពួកគាត់ឡើយ ហើយអ្វីដែលជាហានីភ័យពិតប្រាកដជាក់ស្តែងនោះ ៖

– ទី១៖ ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាណាម្នាក់បានលើកទទួលលេខ អនាមិកដែលស៊ីញ៉ូហៅចូលមកនោះ​ គឺមិនបានធ្វើឱ្យបាត់បង់អ្វីទាំងអស់របស់អ្នកប្រើប្រាស់នោះ សូម្បីតែទិន្ន ន័ យ​​​ផ្ទុកក្នុងទូរស័ព្ទ ឬថវិកាផ្ទុកក្នុងគណនីសេវាទូរស័ព្ទ ឬថវិកានៅក្នុងគណនីធនាគារមានតែធ្វើឲ្យអ្នកស៊ីញ៉ូ​ហៅលេខអនាមិកនោះ បាត់បង់ថ្លៃហៅចេញក្រៅប្រទេសរបស់ខ្លួនទៅ​វិញទេ ព្រោះមិនមានបច្ចេ​កទេ​ស​ណាអាចអនុវត្តទៅបាននៅឡើយទេ ។

–  ទី២៖ ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាណាម្នាក់ បានហៅត្រលប់ទៅកាន់លេ​ខ​អនាមិកដែលស៊ីញ៉ូហៅចូ​ល​​​​មកនោះ គឺធ្វើឱ្យអ្នកប្រើប្រាស់នោះបាត់បង់ថវិកាក្នុងគណនីសេវាទូរស័ព្ទរ​ប​​ស់គាត់ សម្រាប់ការសន្ទនាទូរស័ព្ទអន្តរជាតិ ឬ​ហៅ​ទៅក្រៅប្រទេស ដែលគិតទៅតាមអត្រាគិតលុយរ​ប​ស់ប្រតិបត្តិករទូរស័ព្ទក្នុងស្រុក ដែលអ្នកប្រើប្រាស់នោះបានជាវយកមកប្រើ​​​ប្រាស់ ក្នុងអត្រាតម្លៃមួយគិតទៅតាមទំហំនាទីសរុប ដែលអ្នកប្រើប្រាស់នោះបានសន្ទនា ។

សូមបញ្ជាក់បន្ថែមទៀតថា បញ្ហានេះបានកើតឡើងម្តងរួចទៅហើយនៅក្នុងឆ្នាំ២០១៧ ហើយនិយ័តករទូរគមនាគមន៍កម្ពុជា និ​ង​ប្រតិបត្តិករទូរគមនាគមន៍បានធ្វើការបញ្ជាក់ និងបកស្រាយម្តងរួចទៅហើយ ។ បាតុភាពនេះក៏បានស្ងប់ស្ងាត់ទៅវិញមួ​យ​រ​យៈ​ជាងពីរឆ្នាំមកហើយ ទើបតែកក្រើកឡើងម្តងទៀតក្នុងប៉ុន្មានថ្ងៃនេះទេ ។ ម៉្យាងវិញទៀត ចាប់ពីការបំភ្លឺ និងការកកើតហេ​តុ​នៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលនេះ មិនទាន់មានករណីណាមួយពិតប្រាកដដែលបង្ហាញថា មានអ្នកប្រើប្រាស់ទូរស័ព្ទច​ល័​​​តរបស់ប្រជាពលរដ្ឋកម្ពុជាណាម្នាក់ បានទទួលបានផលប៉ះពាល់ពីរឿងនេះឡើយ ។ ទោះបីជាយ៉ាងណា និយ័តករទូរ​គ​ម​​នា​គ​ម​ន៍​​​កម្ពុជា និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការសេវាទូរគម​នា​​​គមន៍នៅកម្ពុជា កំពុងតែយកចិ​ត្តទុ​កដាក់ធ្វើការនេះយ៉ាងម៉ឺងម៉ាត់ ត្រួតពិនិត្យលើផ្នែកបច្ចេកទេសក្នុងកិច្ចការពារផលប្រយោជន៍អ្នកប្រើប្រាស់ មិនឱ្យទទួ​ល​ផ​​​លប៉ះពាល់ណាមួយជាយថាហេតុនោះឡើយ ។

ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទណាម្នាក់បានជួបបញ្ហា និងទទួលឧបទ្ទហេតុណាមួយដែលមានភ័ស្តុតាងពិតប្រាកដ ដូចមានការ​ប​ញ្ជាក់ក្នុងសារបង្ហោះរបស់បុគ្គលមួយចំនួន ដែលកាន់គេហទំព័រ ឬគណនីបណ្តា​​​​​​​ញសង្គមហ្វេកប៊ុកដូចបានរៀបរាប់ខាងលើ សូ​ម​​មេត្តាអញ្ជើញមកទំនាក់ទំនងដោយផ្ទាល់ដល់បញ្ជរច្រកចេញ-ចូលតែមួយ នៃនិយ័តករទូរគមនាគមន៍កម្ពុជា រៀងរាល់ម៉ោងធ្វើ​ការ ដែលមានការិយាល័យរបស់ខ្លួននៅជាន់ផ្ទាល់ដី នៃអគារនិយ័តករទូរគមនាគមន៍កម្ពុជា វិថីលេខ ១០២ សង្កាត់វត្តភ្នំ ខ​ណ្ឌដូនពេញ និងអាចទំនាក់ទំនងតាម Messenger ហ្វេកប៊ុករបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលមានគណនីឈ្មោះ “និ​យ័​​​តករទូរគមនាគមន៍កម្ពុជា-TRC” ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com