ទាន់ហេតុការណ៍
ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។
0

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត និង មន្ត្រីកងរាជអាវុធបានលើករំលំភ្ញារជើងឡើងលើ

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារជួបការលំបាកខ្លះពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះលើកផ្ទះប្រជាពលរដ្ឋភ្ញារជើងឡើងលើ និង បានគម្រាបប្រជាពលរដ្ឋ មិនឲ្យធ្វើផ្ទះទៀតទេបើហ៊ានធ្វើនោះពួកគាត់នឹងឃាត់ខ្លួនប្រជាពលរដ្ឋទាំងនោះ។ សកម្មភាពដែលចុះទៅលើកផ្ទះរបស់ពលរដ្ឋនោះគឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។

ទីតាំងដីនេះកន្លងមកគឺមានទំនាស់ តែអាជ្ញាធរមិនបានដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋអះអាងថាជាម្ចាស់ដី បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ជាច្រើនលើកច្រើនសារទៅស្ថាប័នកំពូលៗរបស់ជាតិ ដូចជា ព្រឹទ្ធសភា រដ្ឋសភា ខុទ្ទការល័យសម្តេចតេជោ ក្រសួងមហាផ្ទៃ និង ក្រសួងដែនដីជាដើម។ ហើយទីតាំងដីនេះនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារក្រសួងដែនដីបានធ្វើការចុះវាស់វែងដីនេះជូនប្រជាពលរដ្ឋដែលជាម្ចាស់ដី។

បន្ទាប់ពីក្រុមការងារក្រសួងដែនដី នគរូបនីយកម្មសំណង់ និង សូរិយោដី ចុះវាស់វែងរួចរាល់ ខាងអាជ្ញាធរខេត្តបន្ទាយមានជ័យថាដីនេះជាន់គ្នាជាមួយប្រជាពលរដ្ឋ ចំនួន២១គ្រួសារ។ ពេលដែលដឹងដូច្នេះទើបតំណាងភាគីម្ចាស់ដីបានធ្វើការដោះស្រាយដោយឈរលើគោលការណ៍ឈ្នះៗ ស្របតាមប្រសាសន៍របស់ សម្ដេចតេជោ គឺបានផ្តល់ដីជូនប្រជាពលរដ្ឋទាំងចំនួន២១គ្រួសារនោះដោយ១គ្រួសារទទួលបានទំហំដី១២x២០ម៉ែត្រ ដើម្បីឲ្យពួកគាត់មានទីលំនៅរស់នៅបានសមរម្យ ព្រោះអាជ្ញាធរក្រុងប៉ោយប៉ែត និងអភិបាលខេត្តមិនបានដោះស្រាយជូនពួកគាត់ តាម សជណ ទីស្ដីការគណៈរដ្ឋមន្រ្តី ហើយស្របតាមគោលនយោបាយដោះស្រាយរបស់ថ្នាក់ដឹកនាំផងដែល។ ហើយចំពោះដីនេះប្រជាពលរដ្ឋបានធ្វើលិខិតសុំអន្តរាគមន៍ទៅខទ្ទុកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយខុទ្ទកាល័យបានចេញដីការបញ្ជូនលេខៈ៧៦៨ ខន/០២៤ គោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយសំណើសុំមេត្តាជួយអន្តរាគមន៍ទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បដិសេធចោលរាល់លិខិត និង ប័ណ្ណកម្មសិទ្ធ លើករណីទំនាស់ដីធ្លីស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានឲ្យដឹងថាពួកគាត់ជាប្រជាពលរដ្ឋបានសាងសង់ផ្ទះនេះគឺជិតមួយសប្តាហ៍មកហើយ ស្រាប់នៅថ្ងៃទី២២ ខែមីថុនា ឆ្នាំ២០២៤ លោក ញឹប ភឿង អភិបាលរងក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីជាច្រើននាក់ និង កងកម្លាំងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅនាំគ្នា លើករំលំផ្ទះប្រជាពលរដ្ឋភ្ញារជើងឡើងលើអស់ជាង១០ខ្នង និង បានគម្រាមប្រជាពលរដ្ឋ និង ចាប់ពួកគាត់ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចកាន់តែខ្លាំងថែមទៀត។

ចំពោះការអនុវត្តរបស់អាជ្ញាធរក្រុងប៉ោយប៉ែតនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ភ្នាក់ងារសារព័ត៌មាន បានធ្វើការទំនាក់ទំនងសុំព័ត៌មាននេះទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកក៏បានផ្តល់លិខិតជូនដំណឹងរស់រដ្ឋបាលក្រុង ដែលធ្វើនៅថ្ងៃសៅរ៍ទី២២ ខែមីថុនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋនិងសាធារណៈជនឲ្យបានជ្រាបថា៖ថ្មីៗនេះ មានជនមួយក្រុមអះអាងថាខ្លួនជាម្ចាស់ដី ហើយបានធ្វើការបែងចែកជូនប្រជាពលរដ្ឋក្រីក្រសម្រាប់ធ្វើលំនៅឋានក្រោមរូបភាពធ្វើលិខិតប្រគល់ដីធ្លី ក្នុងទំហំ(១២x២០ម៉ែត្រ) ស្មើនឹង២៤០ម៉ែត្រក្រឡាក្នុង១ឡូតិ៍ ដែលជាដីលើកម្មសិទ្ធរបស់អ្នកដល់ដទៃ ស្ថិតនៅចំនុចដីសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំពោះរដ្ឋបាលក្រុងប៉ោយប៉ែតដីនេះសាងសង់លើដីកម្មសិទ្ធអ្នកដទៃ លោក តេង ចាន់ភិរម្យ តំណាងម្ចាស់ដីបានស្នើឲ្យរដ្ឋបាលក្រុងជួយបង្ហាញមកថាដីកម្មសិទ្ធអ្នកដទៃនោះ តើអ្នកដទៃនោះមានឈ្មោះអ្វី ហើយមានឯកសារអ្វីខ្លះ ហើយការកាន់ដោយរបៀបណា? ហើយថាដីនេះស្ថិតនៅដីសមាគមន៍អភិវឌ្ឍន៍កសិកម្មជាតិ គឺដីនេះសមាគមន៍នេះបានប្រគល់ឲ្យទៅម្ចាស់ដីដែលមានលោក តេង ចាន់ភិរម្យជាតំណាងតាំងពី០៥ ខែវិច្ឆិកា ឆ្នាំ២០០១ ដែលមានលោក ណុប ម៉េង ជាប្រធាន មានលោក សម វិជ័យ និង ឳក សុផាន និង មានសមាជិករបស់សមាគម សាក្សីជាច្រើនទៀតបានផ្តិតមេដៃផងដែល ហើយដីនេះ គឺ មានឈ្មោះ សុន ភាក់ ភេទ ប្រុស នៅចាំដីនេះជាប់រហូតមកដល់បច្ចុប្បន្ន។

មានឯកសារត្រឹមត្រូវ បានចុះហត្ថលេខាមេឃុំប៉ោយប៉ែត លោកអភិបាលស្រុកអូរជ្រៅ និងលោក អភិបាលរង ទី១ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ ថាលិខិតជូនដំណឹង របស់រដ្ឋបាលក្រុងប៉ោយបែត ចេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ជាការបង្ខូចមកលើប្រជាពលរដ្ឋ និងម្ចាស់ដី តែប៉ុន្នោះ ។

ប្រជាពលរដ្ឋក៏បានទទូចស្នើសុំដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ពួកគាត់ផងព្រោះបញ្ហានេះបានកើតឡើងរយៈពេលជិត ២០ឆ្នាំមកហើយ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com