ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អបអរសាទរ ឯកឧត្តម ជា សុផារ៉ា អញ្ជើញប្រកាស ចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ, ឯកឧត្តម ប៉ែន កុសល្យ ជំនួសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងប្រធានគណៈឃោសនាអប់រំ នៃគណបក្សខេត្តត្បូងឃ្មុំ។

សូមជម្រាបថា: ឯកឧត្តម ប៉ែន កុសល្យ អតីតប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងប្រកាសចូលកាន់តំណែងជា ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ នាថ្ងៃនេះ ជំនួសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលផ្ទេរនិងប្រកាសចូលកាន់តំណែងជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

ក្នុងពិធីនោះក៏មានការប្រកាស ឯកឧត្តម ឡុង ធាម ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ខណៈឯកឧត្តម ម៉ៅ ឌុង ជាប្រធានគណៈឃោសនាអប់រំ នៃគណបក្សប្រជាជនខេត្តត្បូងឃ្មុំផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឡើងធ្វើរបាយការណ៍សង្ខេប បង្ហាញនូវលទ្ធផល សមិទ្ធិផល កម្លាំងសាមគ្គីនិងស្នាដៃរួបរួមជាធ្លុងមួយ ដែលធ្វើឲ្យគណបក្សប្រជាជនខេត្តត្បូងឃ្មុំទាំងមូលសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ជាពិសេសក្នុងការបោះឆ្នោត។

ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ ដែលទើបទទួលបានការតែងតាំងនាពេលនេះ សំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ជំនឿជាក់ទុកចិត្ត ប្រគល់តែងតាំងដល់រូបលោកជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានធ្វើការប្តេជ្ញាចិត្ត បន្តសម្រួចឆន្ទៈសាមគ្គីភាពផ្ទៃក្នុងបក្សជាធ្លុងមួយ យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីអនុវត្តឱ្យបានសម្រេចតាមគោលការណ៍ណែនាំរបស់គណបក្ស បម្រើផលប្រយោជន៍ជូនប្រជាជន ទាក់ទាញសមានចិត្តពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជន យកឈ្នះគ្រប់ៗអាណត្តិ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចចក្រី ហេង សំរិន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តដែលធ្វើឱ្យខេត្តមួយនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តម ជា សុផារ៉ា ក៏បានមានប្រសាសន៍ណែនាំ និងជំរុញប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី ត្រូវគោរពនិងអនុវត្តន៍តាមគោលនយោបាយគណបក្ស ដែលជាគោល ជាប្រទីប សម្រាប់ការដឹកនាំនៅមូលដ្ឋានខេត្ត ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស និងសហការគ្នាឱ្យបានល្អប្រសើរជាមួយសមាជិកសមាជិកាបក្សតាមបណ្តាក្រុងស្រុកក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការបម្រើប្រយោជន៍នានាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីទទួលបានប្រជាប្រិយភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជន ជាបន្តរៀងរហូត៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com