ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងសុខាភិបាល ព្រមានចាត់វិធានការលើ ម្ចាស់ គណនីយFacebook មួយចំនួន ដែលប្រឌិតប័ត៌មានថា កម្ពុជារកឃើញករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយ ដោយច្រានចោលនូវរាល់ព័ត៌មានដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញមួយចំនួនកន្លងមក ដែលបាន​ប្រ​ឌិត និងផ្សាយព័ត៌មានមិនពិតថា មានករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ត្រូវបានរកឃើញនៅកម្ពុជា ។

ក្រសួងសុខាភិបាលរកម្ពុជា បានបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹក នៃថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ​ទី​២​៦ ខែមករា ឆ្នាំ២០២០ មិនទាន់មានករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2o19-Cov) ដែលត្រូវបា​ន​រ​កឃើញនៅកម្ពុជានៅ​ឡើយទេ ។ ជាមួយគ្នានេះ ក្រសួងបានព្រមានចាត់វិធានការតាមច្បាប់ចំពោះ Facebook មួយចំនួនបើសិនជានៅតែបន្តប្រ​ឌិ​តព័ត៌មាននេះតទៅទៀត ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយបោកប្រាស់នេះ ក្រសួងស្នើសុំឲ្យម្ចាស់គណនីយ Facebook ទាំងអស់ដែលបានបន្តផ្សព្វផ្សាយ ឬបញ្ជូន​ព័​ត៌​មានមិនពិតនេះ ឱ្យបញ្ឈប់ និងលុបចោលនូវការផ្សាយព័ត៌មានមិនពិតរបស់ខ្លួន ដែលបង្កើតឲ្យមានការសង្ស័យមកលើ​ក្រ​សួ​​​ងសុខាភិបាលថា ក្រសួងបានលាក់បាំងនូវព័ត៌មានស្តីពីករណីជំងឺនេះនៅកម្ពុជា ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ នេះជាទង្វើដែលមិនអាចអត់ឱនឲ្យបាន និងជាទង្វើប្រាសចាកសី​លធ​ម៌​ និងសច្ចៈភាព ដែលបង្កឲ្យប្រជាជនបាត់បង់ជំនឿលើវិធានការ និងការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការទប់ស្កាត់ការច​ម្ល​​​ងជំងឺរលាកសួតប្រភេទវីរុសថ្មីនេះ ដែលក្រសួងកំពុងតែបំពេញភារកិច្ចយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺនេះផងដែរ ។

ក្រសួងសុខាភិបាល បានធ្វើបច្ចុប្បន្នភាពករណីជំងឺរលាកសួតប្រភេទវីរុសថ្មីនេះ និងច្រើនរំលឹកពីវិធានការការពារការចម្លងជំ​ងឺ​​រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយសង្ខេបដូចតទៅ៖

១. ស្ថានភាពជំងឺនៅក្រៅប្រទេស ៖ ការអង្កេតស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកនៅធ្វើបន្ត ដើម្បីស្វែងរកប្រភពបច្ចុ​ប្ប​​​ន្ននិងរបៀបនៃការចម្លងជំងឺដោយវីរុសប្រភេទ 2019-Cov នេះ។ ផ្អែកលើការសង្កេតបច្ចុប្បន្ននេះ និងការយល់ដឹងពីជំងឺផ្លូវ​ដ​ង្ហើមដែលបានកើតឡើងពីមុនៗមកនោះ អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានជូនសាធារណៈជនថា យោងតាម​គោ​លការណ៍គ្រឹះនៃការគ្រប់គ្រងជំងឺផ្លូវដង្ហើម ជាធម្មតា មានការចម្លងតាមរយៈ * ទឹកមាត់ដែលភ្លុក-កណ្តាស់ និងការប៉ះពាល់​អ្ន​ក​ជំងឺ ។

សម្រាប់ជំងឺ SARS ឬ MERS គេបានរកឃើញថា សត្វប្រជៀវ មានមុខងារដ៏សំខាន់ក្នុងការចម្លងជំងឺទាំង២មុខនេះ ក៏ប៉ុន្តែស​ម្រា​ប់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នេះគេកំពុងតែស្រាវជ្រាវនៅឡើយ ហើយមិនទាន់កំណត់បាននូវប្រភព និ​ង​រ​បៀបនៃការចម្លងជំងឺថ្មីនេះនៅឡើយទេ ៕

ខា​ងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុង របស់ក្រសួងសុខាភិបាល ៖

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com