ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ខ្យល់មិនអាចនាំជំងឺផ្លូងដង្ហើម «កូរ៉ូណាវីរុស» ពីចិនមកដល់កម្ពុជាឡើយ

រាជធានីភ្នំពេញ ៖ ជំងឺផ្លូវដង្ហើម «កូរ៉ូណាវីរុស» ដែលកំពុងកើតមាននៅក្នុងប្រទេសចិន និងរីកសាយភាយទៅដល់បណ្តាប្រទេស​មួ​យ​ចំនួនទាំងនៅអាស៊ី និងអឺរ៉ុបផងនោះ កំពុងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋលើពិភពលោក ។ បើទោះបីក​ម្ពុ​ជាមិនទាន់កើតមានជំងឺនេះ តែប្រជាពលរដ្ឋកម្ពុជាកំពុងព្រួយបារម្ភខ្លាំងណាស់ផងដែរពីការរីកសាយភាយនៃជំងឺនេះ ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ មានប្រជាព​ល​​​រ​ដ្ឋមួយរូបបង្ហាញក្តីបារម្ភខ្លាចជំងឺនេះ ត្រូវបានបក់បោកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាតាមរយៈខ្យល់ ។

ឆ្លើយតបចំពោះចម្ងល់ និងក្តីបារម្ភនេះ លោក ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បា​នគូសបញ្ជាក់ដោយភ្ជាប់ជាមួយអំណះអំណាងមួយចំនួនរបស់ក្រសួងសុខាភិបាលថា ជំអឹផ្លូវដង្ហើម «កូរ៉ូណាវីរុស» មិនអាចម​ក​​​ដល់ប្រទេសកម្ពុជា តាមរយៈខ្យល់ដែលបោកបក់ពីប្រទេសចិននោះឡើយ ។

លោកបានបញ្ជាក់ថា វីរុសនេះ មិនអាចរស់នៅបរិយាកាសខាងក្រៅ ឬរស់នៅក្នុងលំហខ្យល់បានយូរនោះឡើយ។

សូមបញ្ជាក់ថា មកដល់ពេលនេះជំងឺផ្លូវដង្ហើមកូរ៉ូណាវីរុស បានសម្លាប់មនុស្សប្រមាណ ៨០នាក់ហើយ ខណៈអ្នកឆ្លងជំងឺនេះ កើ​ន​ឡើងដល់ ២,៧៦១នាក់សម្រាប់ប្រទេសចិន ហើយប្រមាណ ៣៧ករណីទៀត កើតមាននៅតាមបណ្តាប្រទេសដទៃ។

បើទោះបីជាយ៉ាងណានៅក្នុងប្រទេសកម្ពុជា មិនទាន់កើតមានករណីឆ្លងជំងឺនេះនៅឡើយនោះទេ។ ក្រសួងសុខាភិបាលកម្ពុជា កំ​ពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់មិនឱ្យជំងឺប្រភេទនេះឆ្លងមកប្រទេសកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com