ទាន់ហេតុការណ៍
សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤
0

អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖ អាខ្លា ! ពិតជាមិនធម្មតានោះទេ គឺជាមេ កន្ទុយលេខយួនខុសច្បាប់ដ៏ល្បី ខ្លាំង មានអំណាច មានទឹកលុយ មានបក្ខពួកច្រើន ថែមទាំងមានឥទ្ធិពលទៀត ផង។ «អាខ្លា» គឺជាមេកញ្ជ្រែងមេឆ្នោតវៀតណាម (ឆ្នោតយួន) បានកំពុងសម្ងំកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការលក់,កត់ឆ្នោតវៀតណាមលក់ឲ្យអតិថិជនដែលជាក្រុមញៀនលេងល្បែងសុីសងខុសច្បាប់តាមរយះសារអេឡិចត្រនិក ឆាត,តេលេក្រាម និងចុងសន្លឹកនៅក្បែររង្វង់មូលគល់ស្ពានគីហ្សូណា ក្បែរចិញ្ចើមរបងស្នងការដ្ឋានខេត្ត ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

តើមេឆ្នោត«អាខ្លា» ខាងលើនេះ ធ្វើសកម្មភាពលក់ កត់ឆ្នោតវៀតណាមខុសច្បាប់នេះ លក់ឲ្យទៅអតិថិជនយ៉ាងដូចម្ដេច បានជារក្សាភាពស្ងៀមស្ងាត់ បានល្អម៉្លេះ សូម្បីតែលោកផ្កាយ២ ហេង វុទ្ធី ស្នងការខេត្តនិងលោក អ៊ុន ចាន់ដា អភិបាលខេត្តក៏មិនអាចដឹង ឬមួយ មានក្រុមឬបក្ខពួកអាខ្លាជួយព្យាយាមលាក់កំបាំងពីលោកទាំងទ្វេរ ?។

តាមប្រភពបានឲ្យដឹងថា កន្ទុយលេខឬឆ្នោតយួននេះ មិនមានច្បាប់អនុញ្ញាតឲ្យបើកលេងនោះទេ គឺមេឆ្នោតរូបនេះ អាចនឹងជ្រកក្រោមយីហោឆ្នោតខ្មែរដែលមាន ច្បាប់ ដូចជាឆ្នោតមហាសម្បត្តិជាដើម ព្រោះអតិថិជនដែលជាក្រុមអ្នកញៀនលេងឆ្នោតគឺពួកគេនិយមលេងតែកន្ទុយលេខឬឆ្នោតវៀតណាមនោះទេ ដែលទង្វើខាង លើនេះសបញ្ជាក់ឲ្យឃើញបានកំពុងតែល្មើសច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងយ៉ាងធ្ងន់ធ្ងរ។

ឬមួយដូចប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាថា «ចង្វាចិញ្ចឹមឆ្ដោ» ទើបគ្មានក្រុមអាជ្ញាធរ ឬកម្លាំងសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបនៅទីតាំងនោះ។

ប្រភពឲ្យដឹងថា មេឆ្នោតយួន”អាខ្លា”បានកំពុងលួច លាក់ លក់ កត់ឆ្នោតយួន ជ្រកក្រោមឆ្នោតខ្មែរ លាភមហាសម្បត្តិ នៅចំណុចខាងលើជាយូរណាស់មកហើយ។ ហើយម៉ោងឆ្នោតវៀតណាមដែលគេនិយមលេងគឺចេញម៉ោង៤កន្លះរសៀលម្ដង និងចេញម៉ោងន៦កន្លះល្ងាចម្ដងទៀត។

បើតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង៖

មាត្រា១៖ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា- ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល។

មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០ ) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឫដាក់គុកពីមួយសប្តាហ៍ដល់១ខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ )ដល់ប្រាំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥៖ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០៛០០ ) ដល់ម្ភៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។

មាត្រា៦៖ កាលណានៅក្នុងវង់ល្បែងមានអនីតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៥ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។

មាត្រា៧៖ ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង នៅនឹងខ្លួនអ្នកទទួល ភារកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនិងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមាននសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ។

ទោះបីជាយ៉ាងណាក៏ដោយ  មហាជនទន្ទឹងរង់ចាំមើលពីចំណាត់ការរបស់លោកហេង វុទ្ធី ស្នងការនគរបាលខេត្តនិងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមចំពោះករណីមេឆ្នោតវៀតណាមខាងលើនេះ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com