ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អ្នកជំងឺម្នាក់ដែលឆ្លងវីរុសកូរ៉ូណានៅខេត្ត Guizhou បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ

ប្រទេសចិន ៖ អ្នកជំងឺម្នាក់ដែលបានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019-nCoV) នៅក្នុងខេត្តគួយចូវ (G​u​​iz​hou) ភាគខាងត្បូងប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យព្យាបាលឲ្យបានជាសះស្បើយឡើងវិញ កាលពីថ្ងៃពុធម្សិលមិញនេះ ។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ។

លោក លី ហៃយ៉ាង (Li Haiyang) នាយកមន្ទីរពេទ្យសម្ព័ន្ធភាព នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រគួយចូវ បានបញ្ចេញប័ណ្ណអបអរសា​ទ​​​រមួយ ទៅដល់អ្នកជម្ងឺនៅទីក្រុង គួយយ៉ាង (Guiyang) រូបនេះផងដែរ ប៉ុន្តែលោកមិនមែនជាអ្នកឆ្លងវីរុសកូរ៉ូណាដំបូង ដែល​ត្រូ​វបានក្រុមគ្រូពេទ្យចិន ព្យាបាលឲ្យបានជាសះស្បើយ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះឡើ​យ​ ។

កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅនេះ បុគ្គលិកពេទ្យចំនួន០៣នាក់ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសផ្លូវដង្ហើមថ្មី coro​na​v​​​i​r​us (2019-nCoV) ក្នុងតំណាក់កាលដំបូងៗ ត្រូវបានព្យាបាលឲ្យបានធូរស្រាល និងអាចចេញពីមន្ទីរពេទ្យវិញបាននៅក្នុងទី​ក្រុ​ង​​​​វ៉ូ​​ហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) តែម្តង ។ បន្ថែមពីនេះ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ អ្នកឆ្លងវីរុសកូរ៉ូណាម្នាក់ដំ​បូ​ងនៅក្នុងខេត្តជាំងស៊ី (Jiangxi) ក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយអការៈបានធូរស្រាល ។ ខាងក្រោ​ម​នេះគឺជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោក ដែលឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ៖

១. ប្រទេសចិន មានការឆ្លងចំនួន ៧,៧១១នាក់ ក្នុងនោះស្លាប់ ១៧០នាក់
២. ថៃ ១៤ករណី
៣. ទីក្រុងហុងកុង ០៨ករណី
៤. កោះតៃវ៉ាន់ ០៨ករណី
៥. ជប៉ុន ១១ករណី
៦. ទីក្រុងម៉ាកាវ ០៧ករណី
៧. ម៉ាឡេស៊ី ០៧ករណី
៨. សិង្ហបុរី ១០ករណី
៩.  អូស្ត្រាលី ០៦ករណី
១០. សហរដ្ឋអាមេរិក ០៥ករណី
១១. បារាំង ០៤ករណី
១២. កូរ៉េខាងត្បូង ០៤ករណី
១៣. កាណាដា ០៣ករណី
១៤. វៀតណាម ០២ករណី
១៥. កម្ពុជា ០១ករណី
១៦. អាល្លឺម៉ង់ ០៤ករណី
១៧. នេប៉ាល់ ០១ករណី
១៨. ស្រីលង្កា ០១ករណី
១៩. អេមីរ៉ាត់អារ៉ាប់រួម ០១ករណី

តួលេខខាងលើនេះគិតត្រឹមម៉ោង ៨ៈ៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com