ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានទីតាំងស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ស៊ុន កក្កដា និងលោកស្រី លីម មួយលី ជាម្ចាស់សណ្ឋាគារ ដាលី បានឱ្យដឹងថា សណ្ឋាគារ ដាលី បានសាងសង់ឡើងដោយផ្អែកតាមក្រុមការងារវិស្វករដែលមានបទពិសោធន៍ច្រើនឆ្នាំ និងរចនាតាមកម្រិតបទដ្ឋានអន្តរជាតិ។ សណ្ឋាគារ ដាលី មានបន្ទប់សម្រាប់បម្រើជូនភ្ញៀវសម្រាក សរុបចំនួន ៨២បន្ទប់ និងកម្ពស់ ១១ជាន់ ដោយចំណាយពេលសាងសង់ចំនួន ១៣ខែ ត្រូវបានបើកសម្ពោធជាផ្លូវការ និងចាប់ផ្តើមដំណើរការពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះតទៅ។