ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សម្ពោធសមិទ្ធិផលនានា ក្នុងវត្តត្រពាំងឫស្សីមានតម្លៃប្រមាណជិត៥០មុឺនដុល្លារ និងចុះពិនិត្យការងារជីកប្រឡាយនៅឃុំរការខ្នុរ ដោយផ្តល់ថវិកាប្រមាណ៦០មុឺនដុល្លារ សំរាប់សាងសង់ទំនប់បង្ហៀរស្ទាក់ទឹក

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាព កាត់ខ្សែបូសម្ពោធឆ្លងសាលាធម្មសភា ភាសាលាពុទ្ធិកបឋមសិក្សា កុដិ របង ខ្លោងទ្វារ សាបទីធ្លារ និងសមិទ្ធផលនានាក្នុងវត្តពោធិរង្សី ហៅវត្តត្រពាំងឬស្សី ក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានតម្លៃប្រមាណ៥០មុឺនដុល្លារ ដោយមានការចូលរួមដោយថ្នាក់ដឹកនាំក្រសួងដែនដី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជាវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធិផលយ៉ាងច្រើនក្នុងវិស័យពុទ្ធចក្រដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់គោ​រ​ពប្រតិបត្តិក្នុងវត្តត្រពាំងឬស្សីនាពេលនេះ ផ្ដើមចេញដោយកត្តាសុខសន្តិភាពពេញលេញ ក្នុងការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូ​វ​ពី​សំណាក់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា រយ:ពេល៤១ឆ្នាំពលរដ្ឋរស់នៅដោយសុខសុភមង្គល មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន ដោយសារទទួលផលពីសុខសន្តិភាពយូរអង្វែង ដែលសម្តេចតេជោ បានខិតខំនាំមក និងថែរក្សាការ​ពា​ររៀងរហូតទៅ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដូចនេះពលរដ្ឋគ្រប់រូប ត្រូវបន្តបោះឆ្នោត និងជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជំនឿជឿជាក់នេះហើយ ជាការផ្តល់នូវកម្លាំងចិត្ត ដល់សម្តេចតេជោ មានលទ្ធភាពពូនជ្រុំសុខសន្តិភាព និងការអភិវឌ្ឍន៍ជារៀងរហូតទៅ នេះគឺជាសំណូមរបស់ឯកឧត្តមផ្ទាល់ ព្រោះ​ថាបងប្អូនប្រជាពរដ្ឋទាំងអស់ ធ្វើបានដូច្នេះគឺបានចាត់ទុកបំពេញនូវកាតព្វកិច្ចតបស្នងសងគុណ ដល់សម្តេចតេជោ ក៍ដូច​ជាសម្រាប់កម្ពុជារបស់យើងទាំងអស់គ្នាដូចគ្នា។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ក៏បានបំពាក់នូវមេដៃកិត្តិយសដល់សប្បុរសជនមានស្នាដៃក្នុងការចូលរួម​ក​សាងសមិទ្ធិផលក្នុងវត្ត បានផ្ដល់ជូនថវិកា ២៧០០០ដុល្លារ ដែលនៅសេសសល់ជំពាក់ថ្លៃជាង ព្រមទាំងផ្ដល់ជូននូវថវិការ ក្រណាត់ស សម្ភារៈសិក្សាដល់យាយជីតាជីលោកគ្រូអ្នកគ្រូ គ្រូពេទ្យ និងសិស្សានុសិស្សផងដែរ។

ដោយខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋ ពិសេសប្រជាកសិករ ក្នុងការប្រើប្រាស់ទឹកស្រោចស្រពដំណាំកសិកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមទាំងឯកឧត្តមបណ្ឌិតអភិបាលខេត្ត និងក្រុមការងារ នៅថ្ងៃដដែលនេះ បានបន្តចុះពិនិត្យការងារជីកប្រឡាយនៅឃុំរការខ្នុរ ដោយបានផ្តល់ថវិកាប្រមាណ៦០មុឺនដុល្លារ សំរាប់សាងសង់ទំនប់បង្ហៀរស្ទាក់ទឹកប្រេីប្រាស់លេីដំណាំកសិ​ផ​ល​ប្រមាណជាង២០០០ហិកតា សំរាប់ប្រយោជន៍ប្រជាកសិករ ក្នុងឃុំចំនួន២ គឺឃុំរការខ្នុរនិងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូ​ងឃ្មុំ​ ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com