ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

រដ្ឋមន្ត្រីក្រសួងបរិស្ថានសាកសួរសុខទុក្ខនិងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ

ខេត្តកោះកុង ៖ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២០ អំឡុងពេលដែលឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមនឹងគណៈប្រតិភូក្រ​សួងបរិស្ថាន និងលោកជំទាវ មិថុ​នា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងជួបសំណេះ​សំណាលសាកសួរសុខទុក្ខនិងថ្លែងអំណរ គុណដល់មន្ត្រីឧទ្យានុរក្សនៅលើកំពូលភ្នំម្រេចកង្កែប តំបន់អារ៉ែង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូ​មិ​​​សាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះ​បងប្អូនមន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត តស៊ូពុះពាររាល់ការលំបាកទាំងឡាយដើម្បីការពារ និងអ​ភិ​រក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព ហើយកម្ពុជាទទួលបានថវិកាពីការលក់ឥណទានកាបូនដែលបានមកពីព្រៃ​ឈើ​ ដើម្បីពង្រឹងការងារអភិរក្ស ក៏ដូចជាជួយអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ និងបង្កើនចំណូលជូនប្រជាសហគមន៍មូលដ្ឋានតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិ» ។

តំបន់ទេសចរណ៍ធម្មជាតិភ្នំម្រេចកង្កែបនៃតំបន់អារ៉ែង ពោរពេញដោយសក្តានុពលទេសចរណ៍ធម្ម​ជាតិខ្ពស់ដោយសារតែមានទេ​​សភាពដ៏ល្អត្រកាល គ្របដណ្តប់ដោយសមុទ្រឈើជាទីមនោរម្យ មាន​ចំរាក់​ភ្នំដ៏គួរឱ្យទាក់ទាញ រុក្ខជាតិនិងជីវៈចម្រុះដ៏សម្បូរបែប និងជាទីកន្លែងគួរឱ្យចង់ស្នាក់នៅកម្សាន្ត ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃ​តា​តៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថ​វិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថវិកាដែលបានមកពីការលក់ឥណទានកាបូនដែលជាការលក់តួនាទីព្រៃឈើក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនេះ ត្រូវបាននិងកំពុងប្រើប្រាស់សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្សធនធានធម្មជាតិដែលក​ម្ពុជា​មាន ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជា​សហគមន៍មូលដ្ឋានដែលឆ្លើយតបទៅគោលការណ៍ ហិរញ្ញប្បទាននិរន្តរភាព។ ឯ​ក​ឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំ​ណោ​ម​ប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានារួមនឹងប្រជាសហ​គមន៍ដែលបានចូល រួមកា​​រ​​​ពា​រ​​​​​និងអភរិក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បី ការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖«នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាងណាប្រឹងការពារឱ្យមាន ប្រ​សិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមាន ដើម្បីឈានទៅលក់ឥណទានកាបូន។ ពេលនេះ យើងអាចធ្វើបានហើ​យ​និងកំពុងបោះមួយជំហានទៀតក្នុងការធ្វើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបស់យើងឱ្យបានគង់វង្សសម្រាប់ម​នុ​ស្ស​រាប់ជំនាន់ទៅ​មុខ​ទៀត និងមានលទ្ធភាពគិតគូរបន្ថែមលើការលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានរួមទាំងក្រុមគ្រួសារម​ន្ត្រី​ឧទ្យានុរក្ស និងប្រជាសហគមន៍» ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមា​ណ ៥០% នៃផ្ទៃប្រទេស ដែ​លជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជា​​តិ​ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,​២​លា​​​នហិចតា ។

ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កា​ត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្ម​ជា​​តិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជា​មួ​យ​គ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ ។ រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិ​ត​នៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមាន ទិសដៅធ្វើយ៉ាងណាឱ្យ​សហគមន៍មានចំណូលបន្ថែម និ​ងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ការបរបាញ់ស​ត្វ​ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិ​ស័​យ​អេកូទេស​ចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាក​ម្សា​ន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា៖ « ជាការចាំបាច់ ក្រសួងបរិស្ថានបានផ្តួចផ្តើម និងជំរុញឱ្យមានគម្រោងចិ​ញ្ចឹ​មសត្វដូចជាពពែ គោ និងជ្រូកជាដើមដើម្បីបង្កើនចំណូល និងបម្រើតម្រូវការទីផ្សារជាពិសេសផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា» ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រគល់ជូននូវសម្ភារមួយចំនួនដល់មន្ត្រីឧទ្យា​នុរក្សក្រសួងបរិស្ថានដែលឈរជើងការពារតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ដែល​មានមុង ភួយ អង្រឹង សម្ភារៈចាំបាច់ផ្សេងទៀតស​ម្រាប់បម្រើឱ្យការងារល្បាត ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com