ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

សុខសន្តិភាពនៅប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានឡើយ ពីការផ្តល់ឱកាសស្មើភាពគ្នាជូនប្រជាពលរដ្ឋគ្រប់រូបនូវផ្លែការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដេលមានសក្តានុពលមិនចេះរីងស្ងួត

កូរ៉េខាងត្បូង ៖ នៅលើវេទិកាកិច្ចប្រជុំកំពូលពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ​២​០​​​​​២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងគ្រ​ប់​ដ​ណ្ត​ប់​លើ​​​ផ្ទៃប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានឡើយ ពីការផ្តល់ឱកាសស្មើភាពគ្នាជូនប្រជាពលរដ្ឋគ្រប់រូបនូវផ្លែការនៃការអភិវឌ្ឍ​សេ​ដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដេលមានសក្តានុពលមិនចេះរីងស្ងួត។ ប្រទេស​កម្ពុ​ជា​ ត្រូវបានគេដឹងថា ជាប្រទេសមួយដែលត្រូវបំផ្លេចបំផ្លាញ និងរងវិនាសសកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុតដោ​យសា​រ​តែ​វិបត្តិ​សង្គ្រា​ម​ក្នុងរយៈពេលប្រមាណជា៣ទសវត្សរ៍ ។ កម្ពុជាទទួលបានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឡើងវិញ បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ។

នៅចំពោះមុខឥស្សរជនល្បីៗដែលចូលរួមក្នុងវេទិកាកិច្ចប្រជុំកម្រិតពិភពលោករបស់អង្គការសហព័ន្ធសន្តិភាពសកល សម្តេច​តេ​​​​​ជោ ហ៊ុន សែន បានថ្លែងថា ជាប្រទេសធ្លាប់ឆ្លងកាត់នូវសង្គ្រាម និងវិនាសកម្មនោះ សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃ​​​បានឡើយសម្រាប់កម្ពុជា។ សម្តេចតេជោ បន្ថែមថា អ្វីៗគ្រប់យ៉ាង ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ទាំងការអភិ​វ​ឌ្ឍ​​​​​​ ​និងទាំងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព ។

ដើម្បីបន្តរក្សាឱ្យបាននូវសុខសន្តិភាព សន្តិសុខសង្គមនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ ក្រោ​​យរកបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍធនធានមនុ​ស្ស​ ដោយចាត់ទុកការការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងចំណោមអាទិភាពចម្បងៗទាំង៤ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅព​ង្រឹងទាំងគុណភាព និងពង្រីកសេវាអប់រំ ដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ ជាមួយនឹងគោលដៅនេះ រាជរដ្ឋាភិបាលក៏បានបង្កើនថវិកាសម្រាប់វិស័យយ៉ាងសន្ធឹកស​ន្ធាប់ ។ «ខ្ញុំសូមជម្រាបជូនអង្គពិធីទាំងមូលថា ថវិកាសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា បានកើនឡើងជាង ៣ដង នៅឆ្នាំ​២០១៨ ធៀបនឹងឆ្នាំ២០១៣ នៅពេលដែលចំណាយសរុបថវិកាជាំតិបានកើនឡើងជិត២ដងប៉ុណ្ណោះ។ ប្រការនេះឆ្លុះបញ្ចាំងពី​កា​រយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់អាទិភាពខ្ពស់ទៅលើវិស័យអប់រំ។ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុ​ក​វិស័យអប់រំជាវិស័យដែលមានអាទិភាពខ្ពស់ ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះថែមទៀតជាបន្តបន្ទាប់»។ នេះ​ជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ បានគូសបញ្ជាក់ថា ថវិកាចំណាយនេះផ្តោតទៅលើការសាងសង់សាលារៀន, ដំណើរការសាលារៀន, ការពង្រឹងគុណ​ភា​ពនៃការប្រឡងនៅគ្រប់កម្រិត, ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី, ការពង្រឹងការសិក្សាជំនាញបច្ចេកទេសនៅតាមវិ​ទ្យា​​​​​ល័​យចំណេះទូទៅ និងបច្ចេកទេស, ការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត, បច្ចេកទេស, វិស្វកម្ម និងគណិតវិទ្យា (STEM) និ​ង​​​​ការផ្តល់អាហារូបករណ៍ ដល់សិស្សក្រីក្រ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បន្តពង្រឹង និងអភិវឌ្ឍកម្រិតឧត្តមសិក្សាឱ្យឆ្ពោះទៅ​រ​ក​ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឱ្យសមស្របទៅនឹងបរិបទថ្មីនៃ​​​ការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ។ ដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧ​ស្សា​​​ហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផុសផុលឡើង រាជរដ្ឋាភិបាលបានជំរុញឱ្យមានការបង្កើតឡើងនូវប្រព័ន្ធអេ​កូ​ឡូ​ហ្ស៉ី ដែលបង្កលក្ខណៈអំណោយផលដល់ការបង្កើតថ្មី, នវានុវត្តន៍, ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាដើម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com