ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលកម្សាន្តមនុស្សពេញវ័យ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ​២​​​០​២០នេះ មន្ទីរទេសចរ ណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តស​ម្រា​ប់មនុស្សពេញវ័យនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោ​យមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក និងតំណាងអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះ​សី​ហ​​​នុ  ។

លោម តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញ ស្តីការគ្រប់គ្រង និងកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តមនុស្សពេញវ័យ ក្នុងរយ:ពេល២ ទៅ៣ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការរីកចម្រើនប្រកបដោយស្តង់ដារខ្ពស់ ដែលអាចផ្តល់នូវការទាក់ទាញ និងកម្សាន្តសម្រាប់ភ្ញៀវទេសចរ ។ ការរៀបចំការកំណត់តំបន់អភិវឌ្ឍន៍មណ្ឌលកម្សាន្តទេ​ស​ច​​​រណ៍សម្រាប់មនុស្សពេញវ័យ តបតាមការណែនាំ អនុក្រឹត្យ និងការប្រកាសរបស់ក្រសួងទេសចរណ៍ វាមានសារ: ប្រយោជន៍ដល់វិ​ស័​​​យឯកជន និងចូលរួមការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានផងដែរ ។

លោកប្រធានមន្ទីរទេសចរណ៍បន្តថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ក្នុងគោលនយោបាយសេដ្ឋកិច្ច និងទេ​​​សចរណ៍ អភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ​២​០១៥-២០២៥ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ជាតិ គឺជាគោលដៅសំខាន់មួយក្នុងចំណោមប៉ូ​ល​អាទិភាពទាំងបួន រួមមាន៖ រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តតំបន់ឆ្នេរសមុទ្រ, និងខេត្តភូមិភាគឦសាន និងបានប្​រសិ​ទ្ធនាម ” តារារះនាទិសនិរតី ” នៃតំបន់ឆ្នេររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍ និងទាក់ទាញភ្ញៀវទេសចរកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ។ នៅឆ្នាំ២០១៩មន្ទីរបានចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពមណ្ឌលកម្សាន្តទេស​ច​រ​ណ៍​​​មនុស្សពេញវ័យ ២៦លើក ស្មើនឹង ៥១ទីតាំង ត្រួតពិនិត្យច្រកសុវត្ថិភាពត្រឹមត្រូវចំនួន ៣២ទីតាំង អាជីវកម្មដែលមានប្រព័ន្ធគ្រប់គ្រងអគ្គិសនី តាមស្តង់ដារចំនួន ៣៣ទីតាំង ក្នុងនោះកម្រិតមធ្យម ១៨កម្រិត កម្រិតល្អ ០១ទីតាំង កម្រិតល្អបង្គួរ ១៤​ទី​តាំ​​​ង និងការប្រើប្រាស់បំពង់អគ្គិសនីមានចំនួន ៣៣ទីតាំង ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត រកទីតាំង ឬតំបន់ដើម្បីរៀបចំមណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ពិសេសត្រូវស្ទង់មតិ ស្វែងរកការគាំទ្រពីប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ឈានទៅចេញជាគោលការណ៍ ប្រមូលផ្តុំសម្រាប់មណ្ឌលកម្សាន្តមនុស្សពេញវ័យ ដើម្បីកាត់បន្ថយផលប៉ះពាល់នានា និងធានាបានសន្តិសុខ សុវត្ថិភាពសា​​​ធារណៈជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ  ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com