ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តការណ៍រត់ម៉ារ៉ាតុនដើម្បី ចូលរួមចំណែកទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំព្រឹត្តការណ៍រត់ម៉ារ៉ាតុនដើម្បីមនុស្សធម៌ នៅថ្ងៃទី១៦ខែកុម្ភៈនេះ ដើម្បីរ​ក​​ថវិកាក្នុងការចូលរួមចំណែកទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥ ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត មានប្រសាសន៍ថា ព្រឹត្តកា​រ​ណ៍រត់ម៉ារ៉ាតុនដើម្បីមនុស្សធម៌ ដោយមានការសហការវាងរដ្ឋបាលខេត្តបាត់ដំបង មន្ទីពេទ្យយោធាភូមិភាគទី៥ និងមន្ទីរពេ​ទ្យ​បា​ងកកច័ន្ទបុរី ប្រទេសថៃ គ្រោងនឹងរៀបចំនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្រុងបាត់ដំបង ដើម្បីលើកទឹកចិត្តឱ្យប្រជា​ព​លរដ្ឋចូលរួមហាត់ប្រាណ ដើម្បីឱ្យរាងកាយមាំមួន មានសុខភាពល្អ និងដើម្បីរកថវិកាក្នុងការចូលរួមចំណែក ទិញបរិក្ខាពេទ្យសម្រាប់មន្ទីរពេទ្យយោធាភូមិភាគ ៥ ។

លោកសឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា ការរត់ម៉ារ៉ាតុន គឺចាប់ផ្តើមចេញដំណើរនៅម៉ោង៥ព្រឹក ដោយរត់ចេញពីសួននាគបាញ់ទឹក ហើ​យ​រត់ចំនួន៣វគ្គ គឺរត់ចម្ងាយ ៣គី​ឡូម៉ែត្រ ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ ។  ក្នុងការរៀបចំនេះ គឺមានការអំពាវនាវឲ្យមន្ទីរអង្គភាពជុំវិញខេត្ត សប្បុរសជន ដើម្បីចុះឈ្មោះរត់ម៉ារ៉ាតុន ចម្ងាយ ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រដើម្បីកៀរគររកចំណូលទិញបរិក្ខា សម្រា​​ប់​ផ្តល់ជូនទៅមន្ទីរពេទ្យយោធភូមិភាគទី៥ ។ លោកសឿម ប៊ុនរិទ្ធិ អំពាវនាវឲ្យសប្បុរសជន ក៏ដូចជាប្រ​ជា​​​ពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ សូមចូលរួមក្នុងព្រឹត្រ្តការណ៍រត់ម៉ារ៉ាតុននេះ ឲ្យបានច្រើនកុះករ ដើម្បីរកថវិ​កា​ឲ្យបានច្រើន ។

សូមបញ្ជាក់ថា ថ្លៃចុះឈ្មោះរត់ចម្ងាយ ៣គីឡូម៉ែត្រ មានតម្លៃ ៤០០០០រៀល រត់ចម្ងាយផ្លូវ ៥គីឡូម៉ែត្រ មានតម្លៃ ៥៦០០០រៀល និ​ង​រ​ត់ចម្ងាយ ១០គីឡូម៉ែត្រ តម្លៃ ៦៨០០០រៀល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com