ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ចិនអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir ផលិតដោយក្រុមហ៊ុនអាមេរិក ដើម្បីព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណាថ្មី

ប្រទេសចិន ៖ ការស្នើសុំការអនុញ្ញាតធ្វើតេស្ដព្យាបាល ដោយប្រើប្រាស់ថ្នាំប្រឆាំងវីរុសឈ្មោះ រ៉េមដឺស៊ីវើ (Remdesivir) ត្រូវបានអ​នុ​ម័តហើយ រីឯក្រុមមនុស្សដំបូង ដែលមានជំងឺរលាកសួតបង្កឡើងដោយកូរ៉ូណាវីរុសថ្មី (2019-nCoV) ត្រូវបានគេរំពឹងថា ចាប់ផ្ដើមទទួលបានការព្យាបាល ជាមួយថ្នាំប្រភេទនេះកាលពីថ្ងៃព្រហស្បតិ៍ ។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័​ត៌មា​ន​​​ចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

ការអនុម័តខាងលើត្រូវបានធ្វើឡើងរួមគ្នា ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន (MOST), គណៈកម្មាការជាតិសុ​ខា​ភិ​បា​ល​ និងរដ្ឋបាលជាតិផលិតផលថ្នាំពេទ្យ នៅសន្និសីទសារព័ត៌មាន នៅឯមន្ទីរពេទ្យ ជីយីនតាន់ វូហាន (Wuhan Jinyintan) ស្ថិតនៅ​ក្នុងខេត្តហ៊ូប៉ី (Hubei) ។ គិតជាសរុបអ្នកជំងឺនៃវីរុសកូរ៉ូណា ៧៦១នាក់ បានចុះឈ្មោះ ទទួលការព្យាបាលដោយប្រើថ្នាំ R​em​de​s​​​iv​ir ប៉ុន្តែលទ្ធផលយ៉ាងណាមិនទាន់មានការបង្ហាញនៅឡើយទេ ។

គួរជម្រាបថា Remdesivir គឺជាថ្នាំប្រឆាំងនឹងវីរុស ផលិតដោយក្រុមហ៊ុនថ្នាំពេទ្យអាមេរិក ជីលីដសាយអិនស៍ (Gilead Sc​ien​ces​)​។​ ថ្នាំប្រភេទនេះធ្លាប់បានបង្ហាញលទ្ធផលល្អ ក្នុងការធ្វើតេស្ដព្យាបាលប្រឆាំងនឹងវីរុស SARS និង MERS ដែលនៅក្នុងចង្កោមគ្រួសារកូរ៉ូណាវីរុស។ មិនតែប៉ុណ្ណោះថ្នាំ Remdesivir ក៏ធ្លាប់ត្រូវបានប្រើប្រាស់ប្រឆាំងនឹងវីរុសអេបូឡា (Ebola) ហើយបើក្រុមអ្នកវិ​ទ្យា​​​សាស្ត្រចិន ថ្នាំឈ្មោះ Remdesivir នេះក៏បានបង្ហាញលទ្ធផលល្អគួរសមផងដែរ ក្នុងការធ្វើតេស្ដមួយប្រឆាំងវីរុសកូរ៉ូណាថ្មី (20​1​9​​-nCoV) នៅក្នុងស្រុក ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com