ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌» ដល់អ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកប​ដោ​យ​វិជ្ជាជីវៈ និងក្រមសីលធម៌» ដល់បណ្តាអ្នកសារព័ត៌មាន ដែលកំពុងបម្រើការងារផ្នែកព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

សិក្ខាសាលានេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលប្រជុំសត្យា នៃទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ក្រោមវត្តមានលោក ផុស សុវណ្ណ អគ្គនាយកសោតទស្សន៍ នៃក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកសារព័ត៌មានយ៉ាងច្រើន​ផ​ង​ដែរ ។

មូលហេតុនៃការបើកសិក្ខាសាលា ស្ដីពី «ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ» និងក្រមសីលធម៌ ដើម្បីបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន សំដៅដល់ការធានាផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ បង្កាច់បង្ខូច បំប៉ោងស្ថានការណ៍ ឬព្រឹត្តិការណ៍ណាមួយនាំឱ្យសាធារណជនមានការភាន់ច្រឡំ ។

បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូច បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ខ្វះប្រភព គ្មា​នវិជ្ជាជីវៈ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ចំពោះព័ត៌មានទាំងនេះ រហូតមានសាធារណជនខ្លះ ខឹងសម្បារចំពោះថ្នា​ក់ដឹកនាំ ព្រោះតែព័ត៌មានក្លែងក្លាយ គ្មានវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួនតូចជាដើម ។

មិនតែប៉ុណ្ណោះ យុវជនខ្មែរបច្ចុប្បន្ននេះ មានការបារម្ភពីផលប៉ះពាល់ដល់សង្គមដោយសារព័ត៌មានមិនពិត អាចជះឥទ្ធិពលអា​ក្រក់ដល់សង្គម ក៏ដូចជាការគិតគូររបស់ប្រជាពលរដ្ឋ ខណៈដែលបណ្តាញទំនាក់ទំនងសង្គម កំពុងមានប្រជាប្រិយ៍ភាពទៅកាន់ប្រជាពលរដ្ឋកម្ពុជា ។

សព្វថ្ងៃនេះ សារព័ត៌មានមិនពិតដែលគ្មានវិជ្ជាជីវៈ បាននឹងកំពុងកើតមានច្រើនឡើង ស្របពេលដែលប្រជាជនកម្ពុជាភាគ ច្រើ​នលែងសូវមានទម្លាប់ក្នុងការស្តាប់វិទ្យុ ឬទូរទស្សន៍ ។ ការរីករាលដាលនៃការសរសេរព័ត៌មានមិនពិតនេះ អាចមកពីការគិត​រ​ប​ស់ប្រជាពលរដ្ឋកម្ពុជា នៅខ្សោយពុំសូវបានពិនិត្យច្បាស់លាស់ ពីប្រភពព័ត៌មានណាដែលអាចទុកចិត្តបាន និងចេះតែចែ​ករំ​លែ​កតៗគ្នា ពីមួយទៅមួយ ។ ចំពោះការចែករំលែកព័ត៌មានមិនពិតនេះ នៅតាមបណ្តាញសង្គមបានបង្កើតបញ្ហាបន្ថែមដល់ស​ង្គ​​​ម និងប៉ះពាល់ដល់ការគិតរបស់ប្រជាពលរដ្ឋជាខ្លាំង ។ ព័ត៌មានមិនពិត កំពុងធ្វើឱ្យបរិយាកាសសង្គម ក្នុងបណ្តាញសង្គមនៅ​ក​ម្ពុជា មានភាពច្របូកច្របល់ជាខ្លាំង ដែលធ្វើឱ្យអ្នកប្រើប្រាស់ពិបាកទុ​ក​ចិ​ត្ត និងព្រួយបារម្ភចំពោះព័ត៌មានទាំងនេះ អាចជះឥទ្ធិពលមិនល្អដល់សង្គម ក៏ដូចជាក្រុមគ្រួសាររបស់អ្នកដែលព័ត៌មានមិនពិត ។

បច្ចុប្បន្ន មានការចែករំលែកព័ត៌មានមិនពិតនេះមានកាន់តែច្រើនក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប្រជាជនទទួលបានព័ត៌​មា​ន​​ខុស ហើយវាការតែខុស ច្រើនបន្ថែមទៀត នៅពេលដែលព័ត៌មាននោះត្រូវបានចែកចាយបន្ត។ ផលវិបាកដែលកើ​ត​​ពីព័​ត៌មា​ន​មិនពិតនេះ គឺអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ អ្នកដែលត្រូវបានសារព័ត៌មានទាំងនោះវាយប្រហារ ក៏ដូចជាអ្នកដែ​លទទួលរឿងនេះ​ ជាប្រភពនៃឯកសារខ្លួនផងដែរ។

ដូច្នេះ ព័ត៌មានដែលអាចទុកចិត្តបាន គឺជាព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន អាជីពមានវិជ្ជាជីវៈត្រឹមត្រូវ ពិ​​​តប្រាកដ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com