ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ភ្ញៀវទេសចរណ៍នៅលើកប៉ាល់ Westerdam ចំនួន២០នាក់ មានបញ្ហាសុខភាពបន្តិចបន្តួចពាក់ព័ន្ធនឹងក្រពះ ពោះវៀន និងរាករូសជាដើម មិនមានរោគសញ្ញាវីរុសកូរ៉ូណានោះទេ

ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរណ៍ចំនួន២០នាក់ នៅលើកប៉ាល់ West​e​r​dam ក្នុងចំណោមជាង២០០០នាក់ ត្រូវបានអាជ្ញាធរអះ​អា​​​ងថា មានបញ្ហាសុខភាពបន្ដិចបន្ដួច ដូ​ច​ជាក្រពះ ពោះវៀន និងរាករូសជាដើម គឺមិនមានរោគសញ្ញាវីរុសកូរ៉ូណាថ្មីនោះទេ ។ទោះ​​​បីជាយ៉ាងនេះក្ដី និងដើម្បីឲ្យដឹងច្បាស់នោះ កំហាករបស់ពួកគេ ត្រូវបានមន្ដ្រីសុ​ខា​ភិបាល និងមន្ដ្រីអង្គការសុខាពិភ​ពលោ​ក​ (WHO) យកទៅធ្វើតេស្ដទៅវិទ្យាស្ថានប៉ា​ស្ទ័​​​រ រាជធានីភ្នំពេញ ដោយតាមឧទ្ធម្ភាគចក្រភ្លាមៗ នៅវេលាថ្ងៃត្រង់ទី១៣ ខែកុម្ភៈ ឆ្នាំ​​​​​​២​០២០នេះ ។

តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងកប៉ាល់ និងមន្ដ្រីសុខាភិបាល ដែលបានចុះទៅពិនិត្យជាក់ស្ដែងទៅលើភ្ញៀវទេសចរណ៍ និងអ្នក​ប​ម្រើការងារនៅលើកប៉ាល់ទាំងជាង២០០​០​នា​ក់ បានបង្ហាញថា មានតែមនុស្សប្រមាណ ២០នាក់ប៉ុណ្ណោះ ដែលមានបញ្ហាសុខ​ភា​ពបន្ដិចបន្ដួច តែពាក់ព័ន្ធនឹងបញ្ហាក្រពះ ពោះវៀន និងរាករូសជាដើម មិនពាក់ព័ន្ធមេរោគកូរ៉ូណាថ្មីនោះទេ ។

បើទោះជាបែបនេះក្ដី តាមការបញ្ជាក់ពីមន្រ្តីដដែលនេះ កំហាករបស់ពួកគេក៏ត្រូវបានដឹកយកទៅធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រភ្លា​មៗ ដើម្បីបញ្ជាក់ពីលទ្ធផលពិតប្រាកដ ។ ជា​មួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក៏បានប្រកាសអំពាវនាវ និងច្រានចោលព័ត៌មាន ឬក៏​ប​ណ្ដាញសង្គមមួយចំនួន ដែលដាក់ការសង្ស័យទៅលើវីរុសកូរ៉ូណា កើតមានលើក្រុមភ្ញៀវទេ​សចរណ៍ខ្លះ នាំឲ្យមានការយល់ច្រឡំ និ​ង​ចលាចលដល់សង្គម ។ជាមួយគ្នានេះភ្ញៀវទេសចរទាំង២០នាក់ ក៏ត្រូវបានក្រុមមន្រ្តី ដាក់ឲ្យស្ថិតនៅបន្ទប់ដាច់ដោយឡែកនៅ​លើ​​កប៉ាល់ផងដែរ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជា ជន​ជា​តិ​ហូ​ឡ​​​ង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហ​រ​ដ្ឋអាមេរិក ចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និ​ង​កោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយ នេះចូលចត ដោយសារភ័យខ្លាចអ្នកដំ​ណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអ​នុ​ញ្ញ​ត​ឱ្យនាវានេះចូលពីសំណាក់សម្តេចតេជោ ហ៊ុន សែន គឺបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើ​ពិ​ភព​លោ​ក ។ សម្តេចតេជោបន្ថែមថា កម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខ​ណៈអ្នកទេសចរលើនាវាកំពុងជួបគ្រោះអាសន្ន ។

ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំង​អស់លើកប៉ាល់ មិនមានអ្នកណាម្នាក់ ផ្ទុ​កវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com