ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

សង្វៀនល្បែងស៊ីសងដ៍ធំរបស់(លោកទ្រី)ស្ថិតនៅខាងជើងភូមិជ្រោយចង្ហា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងតែដំណើរការយ៉ាងរលូន ដោយសារតែ លោកសួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ កំពុងតែជាប់រវល់ការងារសំខាន់

ខេត្តត្បូងឃ្មុំ ៖ មានទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងបើកលេងល្បែងស៊ីសងលួចលាក់ភ្នាល់​​ដ៍ធំ មួយកន្លែងស្ថិតនៅខាងជើងភូមិជ្រោយចង្ហា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មើលទៅប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទទួលបានលាភស​ក្កា​រៈ​​​ប្រចាំខែពីរម្ចាស់បើកល្បែងស៊ីសងមួយកន្លែងនេះអស់ហើយ បានជាមិនហ៊ានធ្វើការបង្រ្កាប។

ប្រភពច្បាស់ការណ៍ពីរពលរដ្ឋបាននាំគ្នាបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងសង្វៀនប្រជល់មាន់និង​អា​​​ប៉ោងបើកលេងលួចលាក់ភ្នាល់ខុសច្បាប់នៅខាងជើងភូមិជ្រោយចង្ហា ឃុំជប់បានដំណើរការបើកលេងយូដែលហើយដូចជាមិ​ន​មានអាជ្ញាធរមានសមត្ថកិច្ចព័ន្ឋណាមួយចុះមកពិនិត្យហើយនិងមានវិធានការបង្រ្កាបនោះទេទោះបីប្រមុខរដ្ឋាភិបាលបាន​ដា​​​ក់បទបញ្ជាឈប់ឲ្យកើតមានល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងណាក៍ដោយ ក៍លោកសួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ នៅ​​តែបណ្តោយឲ្យបើកលេងយ៉ាងអនាធិបតេយ្យដ៍ដែល។

ដូច្នេះហើយបងប្អូនពលរដ្ឋបាននាំគ្នាធ្វើការសូមណូមពរមកដល់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួ​ង​មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ សូមមេត្តា មានវិធានការ​ចា​ត់កម្លាំងចុះពិនិត្យនៅទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោងបើកលេងល្បែងស៊ីសងលួចលាក់ ខុសច្បាប់ដ៍ធំនៅភូមិខា​ង​​​លើ​​​នេះ និងមានវិធានការចាត់កម្លាំងជំនាញចុះមកធ្វើការបង្រ្កាប ដើម្បីភូមិឃុំឲ្យមានសុវត្ថភាពដល់បងប្អូនពលរដ្ឋផង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com