ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ដ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅបន្ដ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញនូវសមិ​ទ្ធ​ផ​លសំខាន់ៗមួយចំនួន ដែលស្ថាប័នចំណុះក្រសួងខិតខំពុះសម្រេចបានក្នុងឆ្នាំ២០១៩។

សមិទ្ធផលដែលសម្ដេចក្រឡាហោម ស ខេង បង្ហាញឡើងនោះរួមមាន៖

–  កងកម្លាំងនគរបាលជាតិ ដោយមានកិច្ចសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ កា​រចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុ​ង​ការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងសង្គមកាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាក់ស្ដែងទោះបីបទល្មើសព្រហ្មទណ្ឌ ក្នុងឆ្នាំ២០១៩ មានការកើនឡើងបន្ដិច (កើន៨ភាគរយ) ដោយសារការហូរចូលយ៉ាងគំហុក នៃ​ជនបរទេស ដែលនាំមកជាមួយនូវបទល្មើស ដែលប្រព្រឹត្តឡើងក្នុងចំណោមជនបរទេសមួយចំនួនក៏ដោយ ក៏កងកម្លាំងនគ​រ​បាលជាតិ បានប្រឹងប្រែងបង្ក្រាបបានរហូតដល់ ៨៩ភាគរយ នៃបទល្មើសដែលកើតមានឡើង គឺមានអត្រាខ្ពស់ជាងឆ្នាំ​២​០​១​៨​។​

ព្រមជាមួយនេះ បទល្មើសមួយចំនួនដែលប៉ះពាល់ដល់ចិត្តសាស្ដ្រសង្គមដូចជា លួចមានស្ថានទម្ងន់, រំលោភសម្លាប់, អំពើហិង្សា​ដោ​​យចេតនា, ឆបោក និងការប្រើប្រាស់អាវុធខុសច្បាប់ មានការថយចុះគួរឲ្យកត់សម្គាល់។

– វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានបន្ដជំរុញយ៉ាងសកម្មផុលផុស ស្របតាមផែនការនៃការអនុវត្តយុទ្ធនា​កា​រ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ការងារបង្ក្រាបបទល្មើសជួញដូរមនុស្ស និ​ងអាជីវកម្មផ្លូវភេទ, សកម្មភាពក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់, បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ, ការប្រយុទ្ធប្រឆាំងផលិ​ត​ផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ, អាវុធជាតិផ្ទុះ ក៏បានខិតខំប្រឹងប្រែអអ​នុ​វត្តយ៉ាងសស្រាក់សស្រាំ និងទទួលបានការគាំទ្រ ការចូលរួមកាន់តែច្រើនពីសាធារណជន។

– ការគ្រប់គ្រងវត្តមានជនបរទេសអន្ដោប្រវេសន្ដ ក៏ត្រូវបានយកចិត្តទុកដាក់ជាបន្ថែមទៀត និងកាន់តែទទួលបានការគាំ​ទ្រ​ពី​ប្រជាពលរដ្ឋ បន្ទាប់ពីបញ្ចប់ជាស្ថាពរនូវយុទ្ធនាការ នៃការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់។ ទន្ទឹមនេះការគ្រប់គ្រងការចេញចូលឆ្លងកាត់តាមច្រកទ្វារនានា ក៏ត្រូវបានពង្រឹង និងលើកកម្ពស់ តាមរយៈការ​កែស​ម្រួលបែបបទអ្នកដំណើរ ចេញចូលប្រទេសឲ្យមានភាពងាយស្រួលជាងមុន ដើរទន្ទឹមនឹងការបង្កើនការគ្រប់គ្រងមុខសញ្ញានានា ដើម្បីចូលរួមពង្រឹងសន្ដិសុខជាតិ ។ ព្រមជាមួយនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពល​រ​ដ្ឋ ច្រកទ្វារស្វ័យប្រវត្តិ (E-Gate) នៅតាមអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបានដាក់ឲ្យដំណើរការជំនួសឲ្យការបំពេញព័ត៌មាននៅក្នុងសាលាកបត្រ។

– ការងារអត្តសញ្ញាណកម្ម ក៏សម្រេចបានលទ្ធផលល្អគួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសបានដោះស្រាយបញ្ចប់ជាស្ថាពរ នូវឯ​ក​សា​រសេសសល់ ដែលបានដាក់ ពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ និ​ង​បានបង្កើតក្រុមការងារប្រចាំការផ្ដល់សេវាកម្ម អត្តសញ្ញាណកម្ម (GDI eServices) និងប្រតិកម្មរហ័ស រៀបចំតម្លើងប្រអប់សំ​បុ​ត្រនៅតាមបណ្ដាសាខាផ្ដល់សេវាអត្តសញ្ញាណកម្មទាំងអស់ ដើម្បីទទួលនូវ មតិយោបល់ ចូលរួមពីសាធារណជន ព្រមទាំងបានធ្វើ​ការកែសម្រួលយន្ដការមួយចំនួន នៃការផ្ដល់សេវាអត្តសញ្ញាណកម្ម ដើម្បីឆ្លើយតបនូវសំណូរពរ របស់ប្រជាពលរដ្ឋបានទាន់ពេ​ល​វេលា មានប្រសិទ្ធភាព និងមានតម្លាភាព។

– ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អាស្រ័យដោយការប្ដេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់រាជរដ្ឋា​ភិ​បា​ល​ និងដោយមានការគាំទ្រ ការចូលរួមពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា បានជំរុញកិច្ចដំណើរ​កា​រ​កំណែទម្រង់ឲ្យឈានចូលក្នុងដំណាក់កាលកាន់តែស៉ីជម្រៅ ដែលក្នុងនោះ សមិទ្ធផលសំខាន់ដែលមានលក្ខណៈប្រវត្តិសាស្ដ្រនោះ​ គឺការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ តាមរយៈការដាក់ចេញអនុក្រឹត្យចំនួន០៣ ដែលឆ្លុះបញ្ចាំងពីប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងមិនដូចគ្នាទាំងស្រុងរវាង ក្រុង ស្រុក និងខណ្ឌ។ ការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រ​ប់​គ្រងនេះ បានភ្ជាប់ជាមួយការផ្ទេរមុខងារចំនួន៥៤ និងមុខងាររង ចំនួន១៦២ ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ។ ព្រមជា​មួយនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវអនុក្រឹត្យស្ដីពី ការផ្ទេរមុខងារផ្ដល់សេវាសុខាភិបាល ទៅឲ្យរដ្ឋបាលរាជធានី ខេត្តផងដែរ។ ទន្ទឹមនឹងការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ការផ្ទេរមុខងារ ធនធានទៅឲ្យថ្នាក់រដ្ឋ​បា​លទាំងនេះ និងការផ្ទេរមុខងារទៅឲ្យរដ្ឋបាលរាជធានី ខេត្ត រាជរដ្ឋាភិបាលក៏បានបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុ ផ្នែកអភិ​វ​ឌ្ឍ​ន៍​ដល់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០នេះ ឲ្យមានការកើនឡើងទ្វេដង ប្រៀបនឹងឆ្នាំ២០១៩ ហើយធនធានហិរញ្ញវត្ថុផ្នែក​អ​ភិវឌ្ឍន៍នេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣។ វឌ្ឍនភាពថ្មី នៃដំណើរការកំណែទម្រង់នេះ នឹងបង្កលក្ខ​ណៈ​ស​ម្បត្តិដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបត​ម្រូវ​ការរបស់មូលដ្ឋាន ដែលជួយពង្រឹងគណ​នេយ្យភាពរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រជាពលរដ្ឋក្នុងដែនស​ម​ត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ សម្ដេ​ច​ក្រឡាហោម ស ខេង ក៏បានអះអាងថា ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានស​មិ​ទ្ធ​ផ​ល​នានាជាច្រើនទៀត ដែ​ល​ក្រសួងមហាផ្ទៃ ខិតខំពុះពារសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅ ដូចជា ការពង្រឹងការគ្រប់គ្រងព​ន្ធ​នាគារ ស្របពេលដែលមានការកើនឡើងនូវ ចំនួនអ្នកជាប់ឃុំពន្ធនាគារ ទូទាំងប្រទេស ក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿ​ង​ញៀនខុសច្បាប់ លើកទី៤។

បន្ថែមពីនេះ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការបណ្ដុះបណ្ដាល កសាងសមត្ថភាពធនធានមនុស្សទាំង​ផ្នែករដ្ឋបាលស៉ីវិល និងនគរបាលជាតិ, ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសមាគម, អង្គការមិ​ន​មែនរដ្ឋាភិបាល, អង្គការអន្ដរជាតិ និងប្រទេសនានា និងកិច្ចសហការសម្របសម្រួលជាអន្ដរស្ថាប័ន ជាមួយក្រសួង ស្ថាប័ននា​នា​ របស់រាជរដ្ឋាភិបាល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com