ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះផ្សព្វផ្សា​​​យខ្លឹមសារសន្និបាតគ​ណៈកម្មាធិ​កា​រ​កណ្ដាលលើកទី៤២ ដល់ស​មាជិ​ក​បក្សនៅស្រុកបារាយណ៍ និងស្រុក​តាំ​ងគោក

ខេត្តកំពង់ធំ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារបក្សចុះជួយស្រុកបារាយណ៍ និងស្រុកតាំង​គោ​ក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចុះផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥ ដ​ល់​សមាជិក-សមាជិកាគណបក្សនៅស្រុកបារាយណ៍ និងស្រុកតាំងគោក។

នាឱកាសនោះ ប្រធានគណបក្សប្រជាជនប្រចាំស្រុកទាំងពីរបានអានសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសន្និបាតរបស់គ​ណៈក​ម្មា​ធិ​ការកណ្ដាល លើកទី៤២ អាណត្តទី៥ ជូនសមាជិក-សមាជិកាគណបក្សបានជ្រាប ដើម្បីជាស្មារតីអនុវត្តការងារបន្តទៅមុខ។

លោក ថោង ខុន បានលើកឡើងពីការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះភ្ញៀវទេ​​ស​ចរណ៍ជាង ២,០០០នាក់ នៅលើនាវា Westerdam កាលពីពេលកន្លងទៅ ដោយទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវទេ​​​​សចរណ៍ និងសហគមន៍អន្តរជាតិជាច្រើន។

លោកបានផ្សព្វផ្សាយពីការខិតខំរិះរកដំណោះស្រាយ ក្នុងការស្រោចស្រង់កំណើនភ្ញៀវទេសចរដែលកំពុងមានការធ្លាក់ចុះ ដោយ​សា​រ​សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ព្រមទាំងបញ្ហាផ្ទុះការរីករាលដាលជំងឺ Covid-19 ដែលកំពុងរា​ត​ត្បា​តសឹងពាសពេញពិភពលោក នាំឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម និងវិស័យទេសចរណ៍។

លោកបានបង្ហាញពីការគាំទ្ររបស់បរទេស សហគមន៍អន្តរជាតិមកលើសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែ​លបាននិងកំពុងដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ដែលបាននិងកំពុងអនុវត្ត​យ៉ា​ងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា គោរពតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានលើកស្ទួយកិត្យានុភាពជា​តិលើឆាកអន្តរជាតិយ៉ាងល្បីរន្ទឺ តាំងពីបាតដៃទទេ ដែលមិនងាយមានបុគ្គលណាធ្វើបាននោះឡើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ សំខាន់ឱ្យតែថ្នាក់ដឹកនាំ និងសមាជិកមាន​កា​រ​សាមគ្គីគ្នា សហការគ្នាដោះស្រាយបញ្ហា នោះនាវាកម្ពុជានៅតែឆ្ពោះទៅមុខជានិច្ច តួយ៉ាងកម្ពុជាធ្លាប់មានប្រវត្តិឆ្លងកាត់ស្ថា​ន​ភាពលំបាកៗជាច្រើនមកហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅតែអាចរួមគ្នាដោះស្រាយបាន និងទ​ទួ​ល​បានជោគជ័យជាបន្តបន្ទាប់»។

លោកបានបន្តដាស់តឿនដល់ក្រុមការងារបក្សចុះជួយមូលដ្ឋានទាំងអស់ ត្រូវចុះជាប់មូលដ្ឋាន ដឹងសុខទុក្ខ ការលំបាក និងគិត​គូ​រពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន កុំប៉ះពាល់ផលប្រយោជន៍របស់ប្រជាជន ប៉ុន្តែត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅ​មូលដ្ឋាន និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីតបស្នងជូនទៅប្រជាជន ដែលពួកគាត់នៅតែស្រលាញ់ គាំ​ទ្រ និងនៅជាមួយគណបក្សប្រជាជនកម្ពុជាជាប់រហូត។

តាមការព្យាករណ៍ថា នៅឆ្នាំ២០២០នេះ ប្រទេសកម្ពុជានឹងមានអាកាសធាតុហួតហែង ហើយការមកដល់នៃរដូវវស្សាក៏នឹងមាន​ភា​ពយឺតយ៉ាវទៀតនោះ លោក ថោង ខុន បានណែនាំដល់ក្រុមការងារគណបក្សប្រជាជនទាំងអស់ ត្រូវត្រៀមជួយអន្តរាគមន៍ដោះ​ស្រាយបញ្ហាទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនមូលដ្ឋាន ដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមប​ង្កា​រ​ទប់ស្កាត់ភ្លើងឆេះព្រៃ ឬជំងឺដង្កាត់នានានរដូវប្រាំងផងដែរ។

បើតាមលោក ថោង ខុន លោកចង់ធ្វើឱ្យស្រុកបារាយណ៍ និងស្រុកតាំងគោក ក្លាយជាស្រុកគំរូក្នុងការរក្សាបានអនាម័យ បរិ​ស្ថា​ន​ល្អ ដោយលោកត្រៀមទិញម៉ូតូដឹកសំរាមចំនួន៤គ្រឿង ពីសាលារាជធានីភ្នំពេញ សម្រាប់ដាក់នៅតាមផ្សារទាំង៤ នៃស្រុកទាំង​ពី​រ និងត្រៀមប្រគល់ជូនរដ្ឋបាលស្រុកទាំងពីរ ដើម្បីអនុវត្តផែនការស្រុកគំរូនេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com