ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ភ្ញៀវទេសចរចិនបានធ្លាក់ចុះប្រមាណ៩០ភាគរយ ខណៈដែលជំងឺ COVID-19 កើតមានឡើងនៅប្រទេសចិន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅពេលដែលជំងឺ COVI​D​-​19 កើតមានឡើងនៅប្រទេសចិន បានធ្វើឲ្យភ្ញៀវទេសចរចិនបានធ្លាក់ចុះទៅដល់ ៩០ភាគរយ នៅកម្ពុជា ដែលកត្តានេះបា​ន​ធ្វើឲ្យប៉ះពាល់ខ្លាំង ដល់អ្នកវិនិយោគលើវិស័យទេសចរណ៍ ។
ថ្លែ​ងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ប្រវែងជាង ១៧៤ គីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ខេត្តប​ន្ទា​យ​មានជ័យ ដល់ក្រុងសំរោងឧត្ដរមានជ័យ នៅ​​​​​​​​​​ព្រឹកថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោមានប្រសាស​​ន៍ថា ដោយសារ​ប្រ​ទេសចិនបានកើតមានជំងឺ COVID-19 បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ទូទាំ​ង​ពិភពលោ​ក ​រាប់ទាំងកម្ពុជាផងដែរ ។
ស​ម្តេចតេជោបានអះអាងថា ប្រទេសកម្ពុជាមិនបានបិទជើងហោះហើរពីចិនមកកម្ពុជាឡើយ ព្រោះកម្ពុជាពុំមានការរើសអើង​ជ​នជាតិចិននោះទេ ហើយកម្ពុជាស្វាគមន៍រាល់​ភ្ញៀ​​វទេសចរគ្រប់ជាតិសាសន៍ដែលចង់មកកំសាន្តនៅកម្ពុជា ។ សម្តេចតេជោ ស​ង្ឃឹ​មជឿរជាក់ថា ក្រោយពីប្រទេសចិនបានដោះស្រាយបញ្ហាជំងឺCOVID-19 រួចរាល់ ភ្ញៀវទេ​​​​សចរចិននិងមកកាន់កម្ពុជាកាន់តែ​ច្រើ​នបន្ថែមទៀត ។ ហើយមួយទៀតរង្គើទេសចរលើពិភពលោកតែម្តង ព្រោះទេសចរណ៍ចិនក្នុងមួយឆ្នាំជាង១០០លាននាក់ ធ្វើ​ដំ​​ណើ​រ​​ទៅទស្សនកិច្ចនៅប្រទេសក្រៅ អញ្ចឹងគិតមើលសណ្ឋាគារ ភោជនីយដ្ឋាន ដែលធ្លាប់ទទួលភ្ញៀវទេសចរចិន និងត្រូវជួបប្រ​ឈ​​​មនិងការខ្វះភ្ញៀវ ។ សូម្បីតែយើង គ្មានការបិទទេ​​សចរចិនទេ ក៏ប៉ុន្តែ ចិនគាត់មានការប្រុងប្រយ័ត្ន ក្នុងពេលដែលចេញដំ​ណើ​រ ដូច្នេះគ្រាន់តែវិស័យទេសចរណ៍របស់យើង សម្រាប់ទេសចរចិនធ្លាក់ដល់៩០ភាគរយ ។ ហើ​យ​​សង្ឃឹមថា មិត្តចិននិងកើនឡើ​ង​វិ​ញនៅទេសចរចិននៅពេលក្រោយ ព្រោះចិនត្រូវបានរើសអើងនៅប្រទេសដ៏ទៃ ប៉ុន្តែមិនត្រូវបានរើសអើងនៅកម្ពុជាទេ ដូ​ច្នេះ​​​បន្ទាប់ពីសេ​ដ្ឋ​​​​កិច្ចចិន និងស្ថេរភាពនៃជំងឺកូរ៉ូណានេះរួចហើយ ទេសចរចិននឹងតម្រង់មកកម្ពុជា នេះជាចំណុចដែលត្រូវឃើ​ញ​​​​ពីចំណងទាក់ទងនេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com