ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

ការប្រមូលពន្ធនៅតំបន់ច្រកទ្វាអន្តរជាតិដូង មានការកើនឡើងខ្ពស់ដែលធានាបាននូវកំណើនសេដ្ឋកិច្ចជាតិ

តាមប្រភព លោក ជ័យជុនតារា អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិដូងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋា​ក​​​រ​កម្ពុជាបានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមក កា​រប្រមូលចំណូលពន្ធនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិដូងបានជាង ៨៧​ពា​ន់​លា​នរៀល លើស ១០០ភាគរយនៃផែនការកំណត់ ហើយចំណូលទាំងអស់នោះទទួលបានតា​ម​រយៈការនាំរថយន្តចូល លំហូរនៃចរន្តទំនិញផ្សេងៗដូចជា ទំនិញកសិកម្ម សម្លៀកបំពាក់ គ្រឿងយន្តកសិកម្ម សុទ្ធសឹងតែជាចំណូលមួយដ៏សំខាន់ សម្រាប់ជួយកំណើន​សេ​​ដ្ឋកិច្ចជាតិ ។
លោកបន្តថា ដើម្បីចូលរួមក្នុងការប្រមូលចំណូលពន្ធចូលថវិកាជាតិ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិដូង បានរឹតបន្តឹង ការប្រមូលចំណូលពន្ធ មិនឲ្យបាត់បង់នោះឡើយ ជាពិសេសរឹតបន្តឹងចំពោះក្រុមឈ្មួញដែលរកស៊ីនាំចូលទំនិញនានា ដែលកំពុងគេ​ច​វេស មិនព្រមបង់ពន្ធជូនរដ្ឋ ការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិដូង បានសហការរួច​ជាស្រេចជាមួយសមត្ថកិច្ចពា​ក់​ព័ន្ធនានាក្នុងការទប់ស្កាត់បទល្មើសគេចពន្ធឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងការជឿជាក់ ដើម្បីប្រមូលពន្ធជូនរដ្ឋ​បា​នគ្រប់ចំនួន និ​​ង​មានការកើនឡើងបន្ថែមទៀត ។ នៅក្នុងឆ្នាំ២០១៩ យើងមានការនាំចូលរថយន្តសរុបក្នុងមួយឆ្នាំបា​ន១​៣​៩​ គ្រឿងដែលបានផ្ដល់ចំណូលពន្ធនិងអាករប្រមាណ ២២​ពា​ន់​លានរៀលដែលជាតួរលេខមូលមានកំណើនប្រមាណ ៧,​៨​០​ភា​គរ​យ​​​បើធៀបឆ្នាំ ២០១៨ហើយទំនិញចរន្តក្រៅពីរថយន្តមានការកើនឡើងជាងឆ្នាំ ២០១៨ដែរប្រមាណ​បា​នជា ៦៣ពាន់លានរៀលថ្មើរហ្នឹង ១២,៤៩ ភាគរយហើយការិយាល័យនឹងខិតខំពង្រឹងនូវសមត្ថភាពចំណេះដឹងរបស់មន្ត្រីដោយទប់ស្កាត់មិនឱ្យមានការហូ​រ​​​ចូលទំនិញគេ​​​​​​ចពន្ធទាំងអស់នេះក្នុងការិយាល័យនោះទេព្រោះនេះជារឿងមួយធ្វើឱ្យយើងបាត់បង់ចំណូលល្អអញ្ចឹងមានតែការ​ទ​ប់​ស្កាត់នេះហើយដែលអាចប្រមូលជូនរដ្ឋគ្រប់និងលើក​ផែ​នការក្នុងឆ្នាំ ២០២០នេះ ។
គួ​របញ្ជាក់ថាការប្រមូលពន្ធនៅតំបន់ច្រកទ្វារអន្តរជាតិដូងនៃខេត្តបាត់ដំបង បានធ្វើតាមការកំណត់របស់អគ្គនាយកដ្ឋាន​គ​យ​និងរដ្ឋាករកម្ពុជា ជាពិសេសនោះគឺលើ​ស៣០​ភា​គរយ នៃការព្រាងទុករបស់រាជរដ្ឋាភិបាល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com