អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការអនុគ្រោះពន្ធគ្រប់ប្រភេទប្រចាំខែ ដល់សណ្ឋាគារនិងផ្ទះសំណាក់ ដែលនេះ ជាការបង្ហាញអំពីការរួមចំណែកមួយដ៏ធំធេង ដល់ប្រជាពលរដ្ឋ និងជួយដល់វិស័យទេសចរណ៍ក្នុងខេត្ត ។
យោងតាមចេក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល លើការអនុគ្រោះលើកលែងពន្ធគ្រប់ប្រភេទប្រចាំខែ ចំពោះសណ្ឋាគារនិងផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដា ក្នុងរយៈពេល៤ខែចាប់ពីខែកុម្ភៈ ដល់ខែ ឧសភា ឆ្នាំ២០២០ ។
ការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយឲ្យសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួនឲ្យដំណើរការជាប្រក្រតី ក្នុងអំឡុងពេលដែលមានបញ្ហាប្រឈមដោយជំងឺ Covid-19 និងការធ្លាក់ចុះភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ ៕
0
អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប
Filed in: ព័ត៌មានជាតិ