ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។ => ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធាន និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតពានង្វាន់ជេីងឯកវិទ្យាល័យ​ អេអាយអេ​ លើកទី៤ => វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ => អាខ្លា មេកញ្ជ្រែងកន្ទុយលេខដ៏ធំបាននិងកំពុងឈរជើងសម្ងំកើបលុយយ៉ាងស្ងាត់ពីការលក់ឆ្នោតវៀតណាមនៅក្រុងកំពង់ចាម => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ => សភាពាណិជ្ជកម្មអាមេរិក ប្រចាំកម្ពុជា​ (AmCham Cambodia) បានកោតសរសើរចំពោះសមិទ្ធិផល ១ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងបានគាំទ្រ​ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការយ៉ាងជិតស្និទជាមួយវិស័យឯកជន។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យសក្តានុពលមួយចំនួន សម្រាប់ការវិនិយោគបរទេសនៅកម្ពុជា។ => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ => លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផែនការ ថវិកា និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល។ => ការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។
0

សមត្ថកិច្ចចម្រុះ បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើល្មើសច្បា​ប់១៧កន្លែង នៅក្រុងស្ទឹងត្រែង ខេ​ត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដោយមានក្រុមឈ្មួញនៅតែបន្តសកម្មភាព ដឹកឈើល្មើសច្បាប់យកមកទុករាយប៉ាយ នៅតាមផ្ទះរបស់ប្រជាព​ល​រ​ដ្ឋចំនួន ១៧កន្លែង ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង  ខេត្តស្ទឹងត្រែង  ទើបបានកម្លាំងនគរបាល សហ​កា​​​រជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ជំនាញរដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធរដែនដីក្នុងមូលដ្ឋាន ចូលទៅបង្ក្រាប នាថ្ងៃទី​២​​​៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹង​ថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  បានអង្កេតតាមដានសកម្មភាពដឹកឈើ  និងបើកសិប្បកម្មកែច្នៃឈើនៅក្នុងតំបន់នេះ ជាលក្ខណៈធ្វើអាជីវកម្ម ដឹកទៅលក់នៅក្រៅតំបន់ ទើបបានសមត្ថកិច្ចសម្រេចបង្ក្រាប។

ដោយឡែក លោក សោ វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រែង ក៏បានបញ្ជាក់ផងដែរថា ករណីចរាចរណ៍អាជីវកម្មឈើខុសច្បា​ប់គប្បី ត្រូវតែចាប់រឹបអុស តាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។ លោកបញ្ជាក់ថា ឈើដែលប្រជាពលរដ្ឋធ្វើលំនៅដ្ឋានរដ្ឋបាលព្រៃឈើ ត្រូវបានលើកលែង ។

ដោយឡែក លោក រៃ ផេង ចៅសង្កាត់រងទី២ សង្កាត់ស្រះឫស្សី បានបញ្ជាក់ផងដែរថា ឈើទាំងនេះ គឺជាប្រភេទឈើប្រណិតដែលក្រុមឈ្មួញយកមកធ្វើអាជីវកម្ម មិនមែនឈើធ្វើផ្ទះនោះទេ លោកឯកភាព តាមសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចកងកម្លាំងប្រ​ដាប់អាវុធចូលបង្ក្រាប ក្នុងករណីនេះ ។

ក្នុងនោះផងដែរ ខាងកម្លាំងកងរាជអាវុធហត្ថ  ក៏បានចុះបង្ក្រាបដាច់ដោយឡែក  ក្នុងតំបន់ដីឡូតិ៍នេះ ចាប់រឹបអូសឈើល្មើសច្បា​ប់ បានជាច្រើនមែត្រគូបផងដែរ កាលពីប៉ុន្មានខែមុនថ្មីៗនេះ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតែផ្ទៀងផ្ទាត់ មិនទាន់ដឹងចំនួនឈើពិតប្រាកដនោះទេ ហើយនិងកំពុងតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងករណីនេះផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com