ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ក្រសួងរៀបចំដែនដីបើកវគ្គផ្សព្វ​ផ្សា​​​យ «ច្បាប់សំណង់» នៅខេត្តកំព​ត​

ខេត្តកំពត ៖ ក្រសួង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់  និងសុរិយោដីខេត្តកំពត  នៅថ្ងៃទី២៦  ខែកុម្ភៈ  ឆ្នាំ២០២០ បា​​​​​​ន​​បើកវគ្គផ្សព្វផ្សាយស្ដីពី «ច្បាប់សំណង់» ដែលរៀបចំនៅអគារ A សាលប្រជុំសាលាខេត្តកំពត។

ក្រោមការអញ្ជើញចូលរួមពីសំណាក់លោក លាង មុនីរិទ្ធ  រដ្ឋលេខាធិការតំណាងឧបនាយករដ្ឋមន្ត្រី  ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប​ចំ​​​ដែនដី នគរូបនីយកម្ម និងសំណង់, លោក ជាវ តាយ អភិបាលខេត្ត  និងលោក ជឹង  ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ព្រម​ទាំ​ងអ្នកពាក់ព័ន្ធជាមន្ត្រីរាជ ការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងវិស័យរដ្ឋ និងឯកជនជាច្រើនរូប។

លោកអភិបាលខេត្ត ជាវ តាយ បានលើកបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃគតិបណ្ឌិត  និងនយោបាយឈ្នះឈ្នះរបស់សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ដោយឡែកសម្រាប់ខេត្តកំពត ប្រជាពលរដ្ឋមានជីភាពរស់នៅកាន់តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកទីផ្សារអច​ល​ន​ទ្រព្យ កាន់តែមានតម្លៃខ្ពស់ សំណង់ធំៗជាច្រើនមានការសាងសង់ឡើង ពិសេសនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ រួមទាំងតំ​ប​ន់ទីប្រជុំជននៅតាមបណ្ដាស្រុក ដទៃទៀតផងដែរ ។

ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ ខេត្តកំពតបានបង្កើតគណៈកម្មការត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ ដោយមានកិច្ចសហការចូល​រួ​មពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឲ្យវិស័យសំណង់ក្នុងខេត្ត  មានសន្ទុះរីកចម្រើន  និងមានលក្ខណៈល្អប្រសើរ។ ជាលទ្ធផល រដ្ឋបាលខេ​ត្ត​ ក្រុង ស្រុក បានចេញលិខិតអនុញ្ញាតសាងសង់ បានចំនួន ២៣៨គម្រោង  ដែលមានផ្ទៃក្រឡាសរុប៩០.២៩៩ម៉ែត្រការ៉េ, ទុន​វិ​និ​យោគសរុប ៣១៨៧៣០០ដុល្លារអាមេរិក បើប្រៀបធៀប ទៅនឹង ឆ្នាំ២០១៨ មានកំណើន៨០% ដោយមានត្រឹមតែ ១៤២គ​ម្រោ​ង​ មានផ្ទៃក្រឡា សរុប ៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ ១៧.៧២២.៥៨៦ ដុល្លារអាមេរិក ។

ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ បានថ្លែងថា បច្ចុប្បន្នកម្ពុជាយើង ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ របស់ស​ម្ដេ​ចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ដោយឡែក ក្នុងវិ​ស័យសំណង់ ទុនវិនិយោគមានកំណើនជាទៀងទាត់  និងនៅតែបន្តរីកចម្រើនជាលំដាប់ ។ ជាពិសេសការសាងសង់សំណង់ធំៗ ខ្ព​ស់​ៗ ដែលសន្ទុះនៃការរីកចម្រើន របស់វិស័យសំណង់នេះ បានទាមទារតម្រូវការ នៃការពង្រឹងការគ្រប់គ្រង រាល់ដំណើរការ និងប្រ​តិបត្តិការក្នុងវិស័យសំណង់ រួមជាមួយអ្នកពាក់ព័ន្ធជុំវិញការងារ សំណង់កាន់តែមានភាពចាំបាច់ជាសាវ័ន្ត ។

ព្រោះសំណង់កាន់តែធំ កាន់តែខ្ពស់ នឹងកាន់តែស្មុគស្មាញ  កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវ តាមបទដ្ឋានគតិយុត្ត​ប​ច្ចេក​​វិទ្យាស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភ័ណភាព  និងចីរភាពនៃសំណង់ រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល( digital) ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហ៍កម្មទី៤ផង និងដើម្បីលើកតម្កើងអត្តសញ្ញាណជាតិ និងសុខដុមរមនានៅក្នុងសង្គមផង ។

ដូច្នេះដើម្បីឆ្លើយតបនឹងតម្រូវការនេះយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤  របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និ​​​ងប្រសិទ្ធភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជា ឆ្នាំ២០៥០  ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២​៣​ និងគោលនយោបាយជាតិ ស្ដីពីការរៀបចំទឹកដីនៃព្រះរាជាណាចក្រកម្ពុជា  ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១១ បានកំណត់ឲ្យរៀប​ចំ​ច្បាប់ ស្ដីពីសំណង់ ។

ច្បាប់នេះ ក្នុងគោលបំណងធានាគុណភាពសន្តិសុខ សុវត្ថិភាពសំណង់  ការពារទ្រព្យសម្បត្តិ និងសុខមាលភាព របស់ម្ចាស់សំណង់ អ្ន​កប្រើប្រាស់សំណង់  និងសាធារណៈជន  ព្រមទាំងសោភ័ណភាព  និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅ​លើ​​កកម្ពស់សុខមាលភាពសាធារណៈ គណនេយ្យភាព  និងប្រសិទ្ធភាពក្នុងការប្រកបការងារនិងប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ដោយបង្កើនការជឿទុកចិត្ត របស់វិនិយោគិននៅក្នុងវិស័យសំណង់  និងជម្រុញទីផ្សារអចលនទ្រព្យ  ប្រកបដោយប្រសិទ្ធភាពផ្នែ​ក​សេដ្ឋកិច្ចសង្គម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com