ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

លោក គីម ជុងអ៊ុន បង្ហាញមុខក្នុង​ស​មយុទ្ធយោធា ក្រោយការចាត់វិធា​ន​ការក្តៅទប់ស្កាត់ COVID-19 ដោ​យ​កូរ៉េខាងជើងមកទល់នឹងពេលនេះ​ មិនទាន់ទទួលស្គាល់ករណីឆ្លង​ជំ​ងឺ COVID-19 ណាមួយនោះទេ

ប្រទេសកូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់សមយុទ្ធយោ​ធាមួ​យ​ ​ដោយមិនបានពាក់ម៉ាស់ ហើយនេះគឺជាការបង្ហាញខ្លួនជាសាធារណៈដ៏កម្រ ខណៈទីក្រុងព្យុងយ៉ាង កំពុងបង្កើ​ន​កិច្ចខិតខំប្រឹង​ប្រែងទប់ស្កាត់ ការរីករាលដាលមេរោគនៅក្នុងប្រទេសដ៏ឯកោមួយនេះ ។ នេះបើតាម KCNA ដកស្រង់ផ្សាយដោយទីភ្នាក់​ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

បើតាមសារព័ត៌មានកូរ៉េខាងជើង KCNA សមយុទ្ធយោធាខាងលើគឺត្រូវបានធ្វើឡើង   ដោយផ្ដោតសំខាន់លើវិធីសាស្ត្រចល័ត និងបង្កើនសមត្ថភាពវាយប្រហារលើសត្រូវ ហើយសមយុទ្ធនេះបានធ្វើឱ្យលោក   គីម ពេញចិត្តជាខ្លាំង ។  ប៉ុន្តែលំហាត់សឹកនេះ កើតមានឡើងនៅចំពេលដែលទីក្រុងព្យុងយ៉ាង   កំពុងរឹតបន្តឹងវិធានការនានា  ដើម្បីទប់ស្កាត់ការរីករាលដា​ល COVID-19  ក្នុងនោះរួមមានដូចជាការបង្កើតការត្រួតពិនិត្យ នៅតាមតំបន់ព្រំដែន អាកាសយានដ្ឋាន និងកំពង់ផែនៅទូទាំងប្រទេស ។

សារព័ត៌មាន KCNA បន្ថែមទៀតថា  លោក គីម  ក៏បានកោះប្រជុំក្រុមមន្ត្រីរបស់លោកផងដែរ សំដៅណែនាំពីការប្រយុទ្ធប្រឆាំ  ងនឹងជំងឺ COVID-19 ជាមួយការព្រមានពី «ផលវិបាកធ្ងន់ធ្ងរ» នៅក្នុងករណីដែលពួកគេបរាជ័យទប់ស្កាត់ជំងឺឆ្លងមួយនេះ ។

គួរបញ្ជាក់ថា កូរ៉េខាងជើងមកទល់នឹងពេលនេះ មិនទាន់ទទួលស្គាល់ករណីឆ្លងជំងឺ COVID-19 ណាមួយនោះទេ បើទោះជាសារព័ត៌មានកូរ៉េខាងត្បូងខ្លះរាយការណ៍ថា   ជំងឺនេះបានឆ្លងចូលរួចទៅកូរ៉េខាងជើងហើយ  និងសម្លាប់មនុស្សប្រជាជនកូរ៉េខាងជើង ជាច្រើននាក់ក៏ដោយ។ លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកចុងក្រោយបំផុត  កាលពីថ្ងៃទី១៦ ខែកុម្ភៈ ពោលគឺ ២២ថ្ងៃ ក្រោយចូលរួមប្រារព្ធខួបកំណើតរបស់ឪពុក គឺលោក គីម ជុងអ៊ីល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com