ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបើកសម្ពោធជាផ្លូវការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance PLC) នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង  នៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើង​គោ​​ក បានអញ្ជើញបើកសម្ពោធជាផ្លូវការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត  ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance P​L​C) នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ បានអបអរសាទរជាមួយថ្នាក់ដឹកនាំ  និងនិយោជិតគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន Titan Stone Gro​u​p ក្នុងការបន្តពង្រីកវិសាលភាពវិនិយោគលើវិស័យនានា នៅក្នុងប្រទេសកម្ពុជា  និងឈានដល់ការបើកសម្ភោធជាផ្លូវការក្រុមហ៊ុនធា​នា​រ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance PLC) ដែលជាគម្រោងទី៣  បន្ទាប់ពីភាពជោគជ័យ នៃដំ​ណើរការគម្រោងទី១ Picasso City Garden និងគម្រោងទី២ KY ​i​​​​​C​e​n​t​e​r ។ ទាំងនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នា​ក់​ដឹកនាំ និងនិយោជិតគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន  ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសក្តានុពលទីផ្សារ  និងការជឿទុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិចំពោះស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ។

លោកថា សព្វថ្ងៃនេះវិស័យធានារ៉ាប់រងក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើន និងបោះជំហានទៅមុខដោ​យភាពរឹងមាំ ដោយចំនួនប្រតិបត្តិករមានការកើនឡើង ជាបន្តបន្ទាប់ជាច្រើន ក្នុងនោះរួមមាន ទាំងក្រុមហ៊ុនធា​នារ៉ាប់រងធំ​ៗ កម្រិតអន្តរជាតិជាច្រើនក៏បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ  ។ នេះសបញ្ជាក់ឲ្យឃើញថា កម្រិតជីវភាព និងចំ​ណេះ​ដឹងក្នុងការថែទាំសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានការរីកចម្រើនលឿន  ហើយជាមួយនឹងលទ្ធភាពនេះ ពួកគាត់ក៏ចាប់ផ្តើមមានផែនការគិតគូរវែងឆ្ងាយ ដើម្បីបង្ការហានិភ័យក្នុងពេលអនាគតរបស់ខ្លួន និងរបស់សមាជិកក្រុ​មគ្រួសារពួកគាត់ ។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា  វឌ្ឍនភាពនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយថាមពល នៃគ្រប់ភាគីពា​ក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព ហើយក៏ជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ផងដែរអំពីទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ ចំពោះបរិយាកាសអាជីវក​ម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសចីរភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងសូមអរគុណវិនិយោគិនទាំងអស់ ដែលបានជ្រើស​រើសកម្ពុជាជាគោលដៅវិនិយោគសម្រាប់អាជីវកម្មរបស់ខ្លួន ហើយសូមបន្តធ្វើការបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីទទួលនូវប្រយោជន៍អតិបរមាពីសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលកម្ពុជាកំពុងតែមាន ទៅតាមសមត្ថភាព និងគំនិតច្នៃប្រឌិតរៀងៗខ្លួន ។

«រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកការវិនិយោគ  និងធុរកិច្ចក្នុងវិស័យឯកជន  ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស ។ វឌ្ឍនភាពនៃវិស័យឯកជន  ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម  និងកង្វល់ៗធំរបស់វិស័យឯកជន ក៏ដូចជា   ដើម្បីជំរុញសក្តានុពលចីរភាពនៃកំណើន  និងភាពធនមាំសម្រាប់ដំណើរការ រយៈពេលវែងខាងមុខរបស់កម្ពុជា   រាជរដ្ឋាភិបាលបានដាក់ចេញនូវ  គោលនយោបាយ និងវិធានការថ្មីៗជាច្រើន សំ​ដៅ​កាត់បន្ថយ បន្ទុកចំណាយរបស់វិស័យឯកជន  រួមចំណែកពង្រឹងភាពប្រកួតប្រជែង  និង  ធ្វើឱ្យបរិយាកាសវិនិយោគធុរកិច្ចនៅ​​​កម្ពុជាកាន់តែមានភាពទាក់ទាញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance PLC) ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com