ទាន់ហេតុការណ៍
ឯកឧត្តម ជា សុផារ៉ា  ដឹកនាំសមាជិកបក្សប្រមាណ ១៥,០០០នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្ត គាំទ្រចំពោះគំនិតផ្ដួចផ្ដើម វិសោធនកម្មរដ្ឋធម្មនុញ្ញ របស់សម្ដេចតេជោ ហ៊ុន សែន => សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- => ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង => ???? អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship ⚽️????‍♂️ => រាជរដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែម ដែលមានទឹកប្រាក់ចំនួន ៦០០ លានយ៉េន ឬស្មើប្រមាណ ៤.៣២ លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស។ => ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការរងគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» វគ្គទី២។ => ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធាន ស្នាក់ការគណបក្សស្រុកកងមាស => លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយវិវាទចំនួន៤ករណី ក្នុងភូមិសាស្រ្តខេត្តកំពត => ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលបញ្ចប់ជាស្ថាពរនូវវិវាទរវាងប្រជាពលរដ្ឋ ៥៤គ្រួសារ ជាមួយលោក ជៀម ផែន ដែលមានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីកសាងសហសម័យថ្មីរបស់កម្ពុជាឱ្យបានរឹងមាំ យើងត្រូវអប់រំធនធានមនុស្សដែលមិនត្រឹមតែពូកែ ឆ្លាតវាងវៃ មានភាពខ្លាំងប៉ុណ្ណោះទេ តែថែមទាំងប្រកបដោយចរិយាមារយាទល្អផងដែរ។
0

អាជ្ញាធរកូរ៉េខាងត្បូងបានផ្តោតការ​យ​កចិត្តទុកដាក់ព្យាបាល ឲ្យកា​ន់​តែ​ខ្លាំងក្លាជាងមុនបន្ថែមទៀ​ត នៃ​អ្ន​កជំងឺ COVID-19 ជាពិសេសលើមនុស្សចាស់ជរា

ប្រទេសកូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន Yonhap  នាព្រឹកថ្ងៃច័ន្ទ ទី០២ ខែមីនា ឆ្នាំ២​០២០​នេះ​ អាជ្ញាធរកូរ៉េខាងត្បូងបានផ្តោតការយកចិត្តទុកដាក់ព្យាបាល ឲ្យកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀត លើករណីធ្ងន់ធ្ងរ នៃអ្នកជំងឺ COVID-19 ជាពិសេស គឺទៅលើមនុស្សចាស់ជរា និងអ្នកដែលមានបញ្ហាសុខភាពរុំារ៉ៃពីមុនមកស្រាប់ ។

យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺដែលហៅកាត់ថា KCDC បានឲ្យដឹងថា ស្របតាមគោលការណ៍ឆ្លើ​យ​តប និងសេចក្តីណែនាំថ្មី សម្រាប់ការព្យបាលជំងឺអ្នកជំងឺ COVID-19  ទាំងអស់នឹងត្រូវទទួលបានការព្យា​បា​ល អាស្រ័យលើភា​ព​ធ្ងន់ធ្ងរនៃរោគសញ្ញាផ្ទាល់   ។ ប្រការនេះមានន័យថា  សម្រាប់អ្នកជំងឺដែលមានអការៈមិនសូវជាធ្ងន់ធ្ងរ គេគ្រាន់តែផ្តល់ជូននូវថ្នាំ​​សង្កូវដើម្បីជួយសម្រាលរោគសញ្ញា  ខណៈពេលដែលអ្នកជំងឺដែលមានអការៈធ្ងន់ធ្ងរ   នឹងត្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមានគ្រូពេទ្យមើលថែទាំយ៉ាងដិតដល់បំផុត ។

លោក ជុង អ៊ឺនគ្យុង (Jeong Eun-kyeong) ដែលជាប្រធាន KCDC បានមានប្រសាសន៍ថា  «អ្នកជំងឺរលាកសួតប្រភេ​ទថ្មីនេះ ឬ COVID-19 ប្រមាណ៨០% គឺមិនមានលក្ខណៈធ្ងន់ធ្ងរទេ ហើយក៏អាចព្យាបាលឲ្យជាសះស្បើយបានទាំង​ស្រុងផងដែរ  ។ តែទោះជាយ៉ាងណា ការព្យាបាលឲ្យកាន់សកម្មបន្ថែមទៀត គឺជាការចាំបាច់សម្រាប់មនុស្សចាស់ជរា និងអ្នកជំងឺដែលមានជំងឺប្រចាំកាយស្រាប់ ដូចជាអ្នកជំងឺទឹកនោមផ្អែមជាដើម ព្រោះពួកគេទាំងនោះអាចធ្លាក់ខ្លួនឈឺកាន់តែខ្លាំង ឬអាចស្លាប់ក៏ថាបាន» ។

ប្រធានអាជ្ញាធរសុខាភិបាល KCDC ខាងលើនេះបានបន្ថែមទៀតថា អ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាល នឹងត្រូវដា​ក់ឲ្យនៅព្យាបាលក្នុងមណ្ឌលព្យាបាលសហគមន៍ តែនៅពេលដែលមានរោគសញ្ញាកាន់តែយ៉ាប់យ៉ឺន ពួកគេនឹងត្រូវបញ្ជូនទៅម​ន្ទី​រ​ពេទ្យ ។

ជាការកត់សម្គាល់ វិធានការនេះត្រូវបានដាក់ចេញ នៅចំពេលដែលមានការព្រួយបារម្ភថា តំបន់ដែលរងគ្រោះដោយសា​រ COV​I​D​-19 ធ្ងន់ធ្ងរជាងគេបំផុតរបស់ប្រទេសនេះ គឺតំបន់ដេគូ (Daegu) កំពុងតែខ្វះខាតគ្រែសម្រាប់អ្នកជំងឺ និងបុគ្គ​លិ​​កពេទ្យ ។

គួរជម្រាបជូនថា រហូតមកទល់នឹងព្រឹកថ្ងៃចន្ទសប្តាហ៍ថ្មីនេះ មានសេចក្តីរាយការណ៍ថា កូរ៉េខាងត្បូងមានអ្នកឆ្លង COV​ID-​19 ស​រុបចំនួន៤,២១២នាក់ហើយ ខណៈតួលេខអ្នកស្លាប់សរុបមានចំនួន២២នាក់នៅទូទាំងប្រទេស ប៉ុន្តែទីក្រុងដេគូ  និងខេត្តគ្យុ​ង​សាងខាងជើងដែលស្ថិតនៅជាប់គ្នា គឺនៅតែជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com