ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៨៤០បណ្ណ ត្រូវ​បានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិស្រែជ្រៅ ភូមិស្តុកជ្រៃ ភូមិតាយ៉ូវ និងភូមិជ្រៃសែនជ័យ សរុបនៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ => ជារឿងដដែលៗកើតនៅស្រុកស្រីសន្ធរ គឺការចាក់ដីចូលទន្លេមេគង្គ១ករណីទៀតហើយ => ឯកឧត្តម ធា គ្រុយ ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង២ នៃក្រុងសួង ខេត្តត្បូងឃ្មុំ គឺសង្កាត់សួង និងសង្កាត់វិហារលួង => ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ => នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។ => គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ស្ថិតនៅក្រុងកែប និងជំរុញការសិក្សាលើទស្សនទាននៃការរៀបចំផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាប្រវែងសរុបប្រមាណ ៤៦០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ៥៦៦បណ្ណ​ ត្រូវ​បាន​ចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ => រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី(ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨) => វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ១​ ១៣៤បណ្ណ​ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ​ ឃុំមេទឹក​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ => រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរសាធារណការ ខេត្តត្បូងឃ្មុំ
0

លោក ម៉ា​ សំអាតប្រធានសា​ខាពន្ធដារ​ខេត្តពោធិ៍សា​ត់ ប្រព្រឹត្តអំពើពុ​ករលួយយ៉ា​ងពេញប​ន្ទុក ​គេច​ផុតពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ខេត្តពោធិ៍សាត់ ៖ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ការដែល​លោក ម៉ា សំអាត ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អ​គ្គ​​នាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ទន្ទឹមនឹងនេះ  ​អំពើពុករលួយ​របស់លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ  ​ខេត្តពោធិ៍សាត់ ក៏មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក លៀ​​​​​ម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ ព្រមទាំង​បក្ខពួក​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​សុខ​ស្រួល​។ ឥ​ឡូ​វនេះ​លោក លៀម ប៊ុន​រឿន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ និង​បក្ខពួក​២​នាក់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ​យ​​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ចាប់ខ្លួន​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​លោក ម៉ា សំអាត បែរជា​អាច​គេ​​ច​ផុតពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​។

ទោះបី​បណ្ដាញ​ព័​ត៌​មា​នានា​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ា សំអាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ យ៉ាងណាក៏ដោយ ក៏​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំ​ងអស់​។ ហេតុនេះហើយ​ទើប​លោក ម៉ា សំអាត កាន់តែ​បានចិត្ត ហើយ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូប​ភា​​ព ជាពិសេស​ទាក់ទង​ទៅនឹង​ការបង់ពន្ធ​ដីធ្លី អចលនទ្រព្យ យ៉ាង​ងងើល​តែម្តង​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោ​ក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទ​ប​ស្កាត់​អំពើពុករលួយ​របស់លោក ម៉ា សំ​អាត ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ ជាបន្ទាន់ ព្រោះ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ា សំអាត ជា​រឿ​​ង​មិនអាច​បិទបាំង​បាន​នោះទេ​។

​បើតាម​ការ​បង្ហើប​ពី​មន្ត្រី​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា កន្លងមក​លោក ម៉ា សំអាត និង​បក្ខពួ​ក​​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក តាមរយៈ​ការ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​បង់ពន្ធ​ដីធ្លី​អចលនទ្រព្យ ឬ​ការផ្ទេរ​ក​ម្មសិទ្ធិ​ដីធ្លី​ជាដើម​។ អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ម៉ា សំអាត មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​លោក លៀ​ម​ ប៊ុន​រឿន ដែលជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រ​ធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ម៉ា សំអាត ផងដែរ ព្រោះ​មន្ត្រី​រូប​នេះ​ល្បីល្បាញ​ខាង​ពុករលួយ​ប្រមាណ​ជិត​២​ឆ្នាំ​មកហើយ​។ មន្ត្រី​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ បាន​លើកឡើ​ង​ថា ចាប់តាំងពី​លោក ម៉ា សំអាត ទទួលបាន​តំណែង​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ រ​ហូ​តមកដល់​ពេលនេះ គឺ​លោក ម៉ា សំអាត ពង្រឹង​បណ្ដាញ​ពុករលួយ​យ៉ាង​ពេញបន្ទុក។

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ប៉ាកកាអាស៊ី | Pen ASIA ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ ព័ត៌មាន តាមទូរស័ព្ទលេខ 012 7533 78 | 096 822 7733 | 088 2227733 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិ ដោយសារព័ត៌មាន ប៉ាកកាអាស៊ី | Pen ASIA | ទូរស័ព្ទ៖ 012 7533 78 | 096 822 7733 | 088 2227733

សារព័ត៌មាន ប៉ាកកាអាស៊ី Pen ASIA ដំណើរការក្រោមប្រកាសអនុញ្ញាតលេខ ១៥២ ពមប្រក ចុះថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩

សហការផ្តល់ព័ត៌មាន៖ 012 7533 78 | 096 822 7733 | 088 2227733 | អ៊ីម៉ែល ៖ mailtobot168@gmail.com